ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះពលករ​ខ្មែរដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃមាន៤៦នាក់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុមការងារ​ទទួល និង​ដឹក​ជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ នេះ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា…

ខេត្តសៀមរាប ៖ ក្រុមការងារ​ទទួល និង​ដឹក​ជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ នេះ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មាន​ប្រជា​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ គិត​ត្រឹម​ម៉ោង ០៦៖០០​នាទី​ល្ងាច ដែល​ចូល​មក​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​, ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​, ច្រក​អន្តរជាតិ​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ និង​ច្រក​ដូង ស្រុក​កំ​រៀង ខេត្តបាត់ដំបង សម្រាប់​ខេត្តសៀមរាប សរុប​ចំនួន ៤៦​នាក់ ស្រី​២៣​នាក់ ក្នុង​នោះ​កុមា​រា ៦​នាក់ កុមារី ២​នាក់ មាន​ដូច​ខាងក្រោម ៖

1- សម្រាប់​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ៖ ចំនួន ៧​នាក់ ស្រី ៤​នាក់ កុមា​រា ០០​នាក់ កុមារី ២​នាក់​។
2- សម្រាប់​ច្រករបៀង​អូរ​បី​ជាន់​៖ ចំនួន ៣១​នាក់ ស្រី ១៤​នាក់ កុមា​រា ៦​នាក់ កុមារី ១​នាក់​។
3- សម្រាប់​ច្រករបៀង​ម៉ា​ឡៃ​៖ ចំនួន ០០​នាក់ ស្រី ០០​នាក់ កុមា​រា ០០​នាក់ កុមារី ០០​នាក់​។
4- សម្រាប់​ច្រក​អន្តរជាតិ​អូរ​ស្មាច់​÷ ចំនួន ៣​នាក់ ស្រី ២​នាក់ កុមា​រា ០០​នាក់ កុមារី ០០​នាក់​។
5- ច្រក​ដូង ស្រុក​កំ​រៀង និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​÷ ចំនួន ០០​នាក់ ស្រី​ចំនួន ០០​នាក់ កុមា​រា​ចំនួន ០០​នាក់ កុមារី​ចំនួន ០០​នាក់​។
6- ខេត្ត​ប៉ៃលិន ច្រក​ព្រំ​÷ ចំនួន ៥​នាក់ ប្រុស​ចំនួន ០០​នាក់ ស្រី​ចំនួន ៣​នាក់ ។

សូម​បញ្ជាក់​៖ ពួក​គាត់​ទាំង ៤៦​នាក់ ស្រី ២៣​នាក់ ត្រូវ​បាន​ក្រុមការងារ​គ្រូពេទ្យ ប្រចាំការ​តាម​ច្រកព្រំដែន​នីមួយ​ៗ ពិនិត្យ​សុខភាព​បឋម ឃើញ​មាន​សុខភាព​ធម្មតា ហើយ​ត្រូវ​បាន​ធ្វើការ​ដឹក​ជញ្ជូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សៀមរាប ក្នុងថ្ងៃនេះ​ទាំង​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ