ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើ៣យ៉ាង ដែលមិត្តនារីមិនគួរធ្វើ ក្រោយពីរួមភេទរួច

2 ឆ្នាំ មុន

ការរួមភេទធ្វើឱ្យជីវិតដៃគូកាន់តែមានភាពស្អិតរមួត។ ជាទូទៅដៃគូនីមួយៗ​ ដឹងច្បាស់ថាគួរធ្វើបែបណានៅពេលរួមភេទ ដើម្បីឱ្យអ្នកម្ខាងទៀតពេញចិត្ត និង រីករាយទាំងអស់គ្នា។ តែអ្នកគួរដឹងពីអ្វីដែលអ្នកមិនគួរធ្វើក្រោយពេលរួមភេទ។ ថ្ងៃនេះ អ្នក (ជាពិសេសមិត្តនារីៗ)…

ការរួមភេទធ្វើឱ្យជីវិតដៃគូកាន់តែមានភាពស្អិតរមួត។ ជាទូទៅដៃគូនីមួយៗ​ ដឹងច្បាស់ថាគួរធ្វើបែបណានៅពេលរួមភេទ ដើម្បីឱ្យអ្នកម្ខាងទៀតពេញចិត្ត និង រីករាយទាំងអស់គ្នា។ តែអ្នកគួរដឹងពីអ្វីដែលអ្នកមិនគួរធ្វើក្រោយពេលរួមភេទ។ ថ្ងៃនេះ អ្នក (ជាពិសេសមិត្តនារីៗ) នឹងដឹងពីទង្វើ៣យ៉ាង ដែលអ្នកមិនគួរធ្វើក្រោយពីរួមភេទរួច។

១. ប្រញាប់ទៅបន្ទប់ទឹក៖ វាជាការពិតដែលថា ការបត់ជើងតូចភ្លាមៗ ក្រោយពេលរួមភេទ ជួយធ្វើឱ្យបាក់តេរីផ្សេងអាចបញ្ចេញចោលតាមទឹកនោម។ តែវាមិនមែនមានន័យថា អ្នកត្រូវរត់ទៅបន្ទប់ទឹកភ្លាមៗ រាល់ការរួមភេទរួចនោះទេ។ អ្នកអាចនៅលើគ្រែនិយាយគ្នាលេងជាមួយនឹងដៃគូ ដើម្បីបង្កើនភាពស្និទ្ធសា្នល។ ពេលដែលអ្នកគិតថា អ្នកអស់អារម្មណ៍ចំណង់រៀងខ្លួនហើយ អ្នកអាចទៅបត់ជើងតូចនៅពេលនោះក៏បានដែរ។

២. ប្រើក្រណាត់សើមជូត៖ មានមនុស្សមិនតិចទេ ដែលងាយប្រតិកម្មនឹងសារធាតុមួយចំនួនដូចជា អាកុល គ្លីស៊ីរីន សារធាតុក្លិន និង ប្រេងមួយចំនួន។ ប្រសិនបើអ្នកមានប្រតិកម្មនឹងសារធាតុទាំងអស់នេះ អ្នកមិនគួរប្រើប្រាស់ក្រណាត់សើមដើម្បីជូតពោះ ឬ​ ប្រដាប់ភេទរបស់អ្នកទេ។ វាអាចធ្វើឱ្យអ្នកបន្តវគ្គលែងបាន។

៣. លាងសម្អាតទ្វារមាសរបស់អ្នកជាមួយសាប៊ូ៖ អ្នកអាចមានអារម្មណ៍ថា ត្រូវលាងសម្អាតទ្វារមាសរបស់អ្នក ក្រោយពេលរួមភេទភ្លាមៗ ដោយសារតែអ្នកខ្លាចមានមេរោគឆ្លងចូលទៅក្នុងនោះ។ ការលាងសម្អាតមិនខុសទេ តែបើការយកសាប៊ូដុំ ទៅលាង គឺពិតជាខុស។ អ្នកអាចគ្រាន់តែយកទៅក្តៅឧណ្ណៗ ទៅលាងនៅលើទ្វារមាស គឺគ្រប់គ្រាន់ហើយ។ ការយកសាប៊ូដុំទៅលាង គឺធ្វើឱ្យខូចកម្រិត pH នៅទ្វារមាស ហើយអាចបង្កជាបញ្ហាជាច្រើនទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ