ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាវម៉ាវថ្វីបើមិនថ្លៃដូចគេ តែប្រយោជន៍មានច្រើនគ្រាន់បើ

2 ឆ្នាំ មុន

ថ្វីបើខែនេះ គេនិយមទទួលទានធូរេនក៏ដោយ យើងក៏ឃើញមានសាវម៉ាវដាក់លក់នៅតាមទីផ្សារជាហូរហែរផងដែរ។ វាមិនសូវថ្លៃដូចផ្លែធូរេនទេ តែវាមានរសជាតិប្លែកតាមបែបរបស់វា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍របស់វាមកលើសុខភាពរាងកាយ ចំនួន៣ចំណុច។ ១. ជាប្រភពនៃជាតិដែកចាំបាច់៖…

ថ្វីបើខែនេះ គេនិយមទទួលទានធូរេនក៏ដោយ យើងក៏ឃើញមានសាវម៉ាវដាក់លក់នៅតាមទីផ្សារជាហូរហែរផងដែរ។ វាមិនសូវថ្លៃដូចផ្លែធូរេនទេ តែវាមានរសជាតិប្លែកតាមបែបរបស់វា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍របស់វាមកលើសុខភាពរាងកាយ ចំនួន៣ចំណុច។

១. ជាប្រភពនៃជាតិដែកចាំបាច់៖ ផ្លែសាវម៉ាវ គឺជាប្រភពដ៏ប្រសើរនៃជាតិដែកដែលជួយក្នុងការកែតម្រូវកំណត់បរិមាណអុកស៊ីសែនត្រឹមត្រូវក្នុងរាងកាយ។ ជាតិដែកជួយដឹកនាំអុកស៊ីសែនពីសួតទៅកាន់រាល់គ្រប់ជាលិកាក្នុងរាងកាយ រួមទាំងជម្រុញការផលិតគ្រាប់ឈាមក្រហមផងដែរ។ កង្វះនៃជាតិដែកអាចបង្កជម្ងឺគួរឲ្យព្រួយបារម្ភដូចជា ជម្ងឺខ្វះគ្រាប់ឈាមក្រហមជាដើម។

២. ជម្រុញពង្រឹងថាមពលរាងកាយ៖ ផ្លែឈើនេះ មានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត រួមទាំងប្រូតេអ៊ីន ដូច្នេះក្រោយពីទទួលទានរាងកាយនឹងទទួលបានថាមពលបន្ថែមភ្លាមៗ។ លើសពីនេះទៅទៀត សាវម៉ាវ ជាប្រភពនៃជាតិទឹកដែលជួយបំបាត់ការស្រេកទឹក ហើយស្ដារថាមពលរាងកាយឡើងវិញ។

៣. បង្កើនពង្រឹងសុខភាពឆ្អឹង៖ សាវម៉ាវ ក៏ជាប្រភពដ៏ប្រសើរនៃជាតិផូស្វ័រ, កាល់ស្យូម និងជាតិដែក ដែលជួយពង្រឹងសុខភាពឆ្អឹងឲ្យកាន់តែប្រសើរឡើង ហើយកាត់បន្ថយហានិភ័យនៃជម្ងឺពុកឆ្អឹង រួមទាំងជម្ងឺឆ្អឹងផ្សេងៗទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ