ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពតរក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​ ២​នាក់​ថ្មី​បន្ថែម​ទៀត ដែល​ធ្វើ​ដំណើរ​មកពី​រាជធានី​ភ្នំពេញ

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រដ្ឋបាល​ខេត្តកំពត​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ២​នាក់​ថ្មី​បន្ថែម​ទៀត ជា​ជនជាតិ​ខ្មែរ ដែល​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ…

ខេត្តកំពត ៖ រដ្ឋបាល​ខេត្តកំពត​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ២​នាក់​ថ្មី​បន្ថែម​ទៀត ជា​ជនជាតិ​ខ្មែរ ដែល​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ ។

រដ្ឋបាល​ខេត្តកំពត បាន​បន្ត​ថា អ្នកជំងឺ​ទី​១ មានឈ្មោះ ឯក រុំ អាយុ ៥៧​ឆ្នាំ ទីលំនៅ​សព្វថ្ងៃ ភូមិ​អង្គរ​ជ័យ ឃុំ​អង្គរ​ជ័យ ស្រុក​អង្គរ​ជ័យ ខេត្តកំពត មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប (​ម្ដុំ​បឹង​កក់​មួយ ខណ្ឌទួលគោក​) ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អង្គរ​ជ័យ ។

អ្នកជំងឺ​ទី​២ មានឈ្មោះ តី កុសល់ អាយុ ៤៧​ឆ្នាំ ទីលំនៅ​សព្វថ្ងៃ ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត មុខរបរ​ជា​កម្មករ​សំណង់ (​ជាង​ផ្សា​ដែក​) នៅ​ក្រុមហ៊ុន​ប៊ូ​យ៉ុ​ង​សែន​សុខ ជិត​ផ្សារ​ទំនើប AEON Mall 2 រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ