ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​​សប្បាយចិត្ត​​នឹង​តម្លៃ​ផ្លែ​ភ្ញៀវ​នៅ​ឆ្នាំ​នេះ​​បាន​ថ្លៃ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កសិករ​ដាំ​ដំណាំ​បាននិយាយ​ថា​ ផ្លែ​ភ្ញៀវ​នៅ​ឆ្នាំ​នេះដាំបានកើនឡើង​​ ហើយការលក់ចេញ​​ក៏​បាន​ថ្លៃ​ជាង​ឆ្នាំ​មុនៗ ដោយ​ឆ្នាំ​មុនបានតម្លៃ​៣.០០០​រៀល​(១​គ​ក្រ) តែដល់​ឆ្នាំ​នេះបានតម្លៃ​​៤.០០០​រៀល(១គ​ក្រ) ។ កសិករ​ជាម្ចាស់​ចម្ការ​ ឈ្មោះ​ហម…

ខេត្តបន្ទាយមានជ័យ ៖ កសិករ​ដាំ​ដំណាំ​បាននិយាយ​ថា​ ផ្លែ​ភ្ញៀវ​នៅ​ឆ្នាំ​នេះដាំបានកើនឡើង​​ ហើយការលក់ចេញ​​ក៏​បាន​ថ្លៃ​ជាង​ឆ្នាំ​មុនៗ ដោយ​ឆ្នាំ​មុនបានតម្លៃ​៣.០០០​រៀល​(១​គ​ក្រ) តែដល់​ឆ្នាំ​នេះបានតម្លៃ​​៤.០០០​រៀល(១គ​ក្រ) ។

កសិករ​ជាម្ចាស់​ចម្ការ​ ឈ្មោះ​ហម រ៉ា​ឌី បាន​ប្រាប់​ថា ​ខ្លួន​មាន​ដីចម្ការ​កេរ​ពី​ឳ​ពុក​ទំហំ​១​ហិច​តា​នៅ​ក្រោយ​វត្ត​បុព្វ​សិលា​រាម​ភ​ក្ត​នេស នៅ​ភូមិ​អន្សមចេក ឃុំ​សឿ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ​ក្នុង​ចម្ការ​ឈើ​ហូប​ផ្លែ​នេះ​មាន​ដាំ​ដើម​ខ្នុរ ល្មុត កំពីងរាជ ដូង ស្វាយ ស្វាយខ្ទិះ ច័ន្ទ ម៉ាក់​ប្រា​ង ម៉ាក់​យ៉ុ​ង ។​ក្នុង​នោះ ក៏​មាន​ដើម​ភ្ញៀវ​ចំនួន​៣៥​ដើម​ផង​ដែរ ។

ប្អូន​ហម រ៉ា​ឌី បាន​បន្ត​ថា ដើម​ភ្ញៀវ​នេះ​រយៈពេល​២០​ឆ្នាំ​ហើយ ​ដាំ​ដំបូង បាន​៥​ឆ្នាំ ក៏​បាន​ផល ។ ដើម​នេះ បាន​សាក​មែក​ដាំ​បន្ត ហើយ​មិន​បាន​ប្រើ​ជី​និង​ថ្នាំ​ឡើយ ។ ហេតុនេះ ពេល​ទុំ​ហើយ ក៏​វា​មាន​រសជាតិ​ជូ​អែម មិន​ផ្អែម​ដូច​ភ្ញៀវ​ពី​បរទេស​ដែល​គេ​ប្រើ​ជី​និង​ថ្នាំ​គីមី​ឡើយ ។​កសិករ​រូប​នេះ​បាន​បន្ត​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​គឺ​លក់​នៅ​តាម​ផ្សារ​និង​សាលារៀន បោះ​ដុំ​ក្នុង​ថ្លៃ​៣.០០០​រៀល​/​គ​ក្រ ។​១​ដើម​បាន​ផល​១០០​គ​ក្រ ។

ប៉ុន្តែ​ដោយ​រយៈពេល​៤-៥​ឆ្នាំ ចុង​ក្រោយ​នេះ ដោយសារ​មាន​គេ​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម ទើប​មាន​ភ្លៀវ​មក​មើល​និង​មក​ទិញ​ផ្លែ​ភ្ញៀវ​ដល់​ចម្ការ​តែ​ម្តង មិនបាច់​បេះ​ទៅ​លក់​ក្រៅ​ចម្ការ​ទៀត​ឡើយ ។ ​ប្អូន​កសិករ​ថា​ តាំងពី​ដំណាំ​ក្នុង​ចម្ការ​បាន​ផល​មក ជីវភាព​គ្រួសារ​ប្អូន​បាន​ប្រសើរ​ឡើង ជាង​កាល​ប្អូន​ធ្វើ​តែ​ស្រែ​មួយ​មុខ ។​ ដោយ៖ ណុប រក្សា​

អត្ថបទសរសេរ ដោយ