ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានភ្លៀង​ផ្គរ​រន្ទះ​ក្នុង​វេលា​តែ​មួយ អន្តរាយ​ដល់​ជីវិត​មនុស្ស​​និង​​សត្វរដូករណែល​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​១៤ ​ឧសភា ឆ្នាំ​២០២១ មាន​ករណី​ភ្លៀង​ផ្គរ​នឹង​មាន​រន្ទះបាញ់​សម្លាប់​មនុស្សនិងសត្វ​គោ មាន​២​ករណី​ស្ថិតនៅ​ចំណុច​ផ្សេង​គ្នា ។ សេចក្តី​រាយ​ការ​បន្ត​ថា…

ខេត្តបន្ទាយមានជ័យ ៖ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​១៤ ​ឧសភា ឆ្នាំ​២០២១ មាន​ករណី​ភ្លៀង​ផ្គរ​នឹង​មាន​រន្ទះបាញ់​សម្លាប់​មនុស្សនិងសត្វ​គោ មាន​២​ករណី​ស្ថិតនៅ​ចំណុច​ផ្សេង​គ្នា ។ សេចក្តី​រាយ​ការ​បន្ត​ថា ​ករណី​ទី​១ ស្ថិត​នៅ​វាល​ថ្មពិល ខាងលិច​ភូមិ​ក្នាំ​ង ឃុំ​ណាំ​តៅ ប្រហែល​៥​គីឡូម៉ែត្រ វេលា​រសៀល​ថ្ងៃខែ​ខាងលើ​នោះ មាន​ភ្លៀង​មួយ​មេ ហើយ​មាន​ផ្គរ​នឹង​មាន​រន្ទះបាញ់​ត្រូវ​មនុស្ស​៥​នាក់ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ នៅ​វាលស្រែ និង ៤​នាក់​រង​របួស ។ ជន​រង​គ្រោះ​ទាំង​៥ នាក់​នោះ​មាន ៖

១.​ឈ្មោះ បឿន សា​លន ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​ស្លា.ប់​)
២.​ឈ្មោះ ម៉ា​ន មាស់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​)
៤.​ឈ្មោះ លឿន រតនៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​របួស​ជើង​ខាង ឆ្វេង​ស្រាល​)
៤.​ឈ្មោះ ឌួ​ង វ​ណ្ណា ភេទ​ប្រុស អាយុ ១៣​ឆ្នាំ (​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​)
៥.​ឈ្មោះ បូស សៀវ​ឡី ភេទ​ស្រី អាយុ​៣​ឆ្នាំ (​របួសស្រាល​) ជន​រង​គ្រោះ​ទាំងអស់​រស់នៅ​ភូមិ​ក្នាំ​ង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមួយ​គ្នា ។

ករណី​ទី​២.​ក្នុង​ពេលវេលា​តែ​មួយ គឺ​មាន​ភ្លៀង​ផ្គរ នឹង​មាន​រន្ទះបាញ់​នៅ​ចំណុច​វាលស្រែ​ត្រពាំង​ស្មាច់ ខាងលិច​ភូមិ​តា​គង់​ប្រហែល​១ គីឡូម៉ែត្រ បណ្តាល​ឲ្យ​ងាប់​សត្វ​គោ​១​ក្បាល ដែល​ម្ចាស់​ឈ្មោះ ជិ​ម សា​ឃឿ​ត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​តា​គង់ ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ។ ដូច្នេះ ​សបញ្ជាក់​ឲ្យ​ឃើញ​ថា សូម​បងប្អូន​ប្រជា​កសិករ​មានការ​ប្រុង​ប្រយ័ត្ន នៅ​ពេល​មាន​ភ្លៀង ផ្គរ និងខ្យល់​ក​ន្ទ្រា​ក់ ព្រោះ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ គ្រោះ​ធម្មជាតិ​(​ផ្គរ​រន្ទះ​) ​ហាក់ដូចជា​សាហាវ​ណាស់ ៕ ដោយ៖ ឃឹម ប៊ុនណាក់​

អត្ថបទសរសេរ ដោយ