ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្នណា! ​ផាកពិន័យ​២០​ម៉ឺន​រៀល​លើ​អ្នក​ដែល​​មិន​ព្រម​​ពាក់​ម៉ាស់​

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ​៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដា​ភូមិ​នានា ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​មានការ​យល់​ដឹង ​។ ​ជាមួយ​នោះ សម្រាប់​​អ្នក​ដែល​បំពាន​មិន​ព្រម​ពាក់​ម៉ាស់នឹង​ត្រូវ​ធ្វើការ​ផាកពិន័យ​ចំនួន​២០​ម៉ឺន​រៀល ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​ហើយ ។…

ខេត្តកំពង់ចាម ​៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដា​ភូមិ​នានា ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​មានការ​យល់​ដឹង ​។ ​ជាមួយ​នោះ សម្រាប់​​អ្នក​ដែល​បំពាន​មិន​ព្រម​ពាក់​ម៉ាស់នឹង​ត្រូវ​ធ្វើការ​ផាកពិន័យ​ចំនួន​២០​ម៉ឺន​រៀល ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​ហើយ ។

អ្នកស្រី​ឃាង សុ​ី​ផា​ន ចៅសង្កាត់​សំបូ​រមាសប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​ អ៊ុ​ន ចាន់​ដា​ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ អាជ្ញាធរ​សង្កាត់​សំបួរមាស​ បាន​ចុះ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​ចាក់​សារ​ជា​សំឡេង​តាម​ឧ​គ្ឃោ​សន​សព្ទ​នៅ​តាម​បណ្ដា​ភូមិ​នានា ក្នុង​សង្កាត់​សំបូ​រមាស ដោយ​បាន​ធ្វើ​ឡើងរៀងរាល់ថ្ងៃ​ពី​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ដោយ​អ្នក​ដែល​មិន​ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ​មាន​មនុស្ស​ច្រើន​នោះ​នឹង​ត្រូវ​ថា​ពិន័យ​២០ម៉ឺន​ទៅ​១​លាន​រៀល ​។

ចៅសង្កាត់​សំបូ​រមាសមាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា មិន​ថា​ថ្ងៃ​ឬ​យប់​នោះ​ទេ ​ដោយ​អ្នកស្រី​បាន​ដឹកនាំ​កម្លាំង​សង្កាត់​ សហការ​ជាមួយ​និង​នគរបាល​មូលដ្ឋាន​ដោយ​បន្ត​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​មាន​រូបភាព​ផ្សេង​ៗ​ពន្យល់​ប្រាប់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ធ្វើ​យ៉ាងណា​ពាក់​ម៉ាស់​អោយ​បាន​គ្រប់​គ្នា​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​។

​កន្លង​ទៅ​ផ្សារ​ព្រែក​ដើម​ចាន់ ធ្លាប់​អាជ្ញាធរ​ចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរចំនួន​៣​លើក​រួច​មក​ហើយ គឺ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ មាន​អ្នកខ្លះ​លើក​ឡើង​ថា​ពាក់​ម៉ាស​ថប់ដង្ហើម ហើយ​មួយ​ចំនួន​ទៀត​មិន​បាន​ពាក់​ម៉ាស់ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ជំងឺ​កូ​វី​ដ​វាយប្រហារ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​។ ជាមួយ​នោះ​កុំ​មាន​ឱ្យ​ប្រើ​អាល់កុល​ឬ​សាប៊ូ​លាងដៃ​អោយ​បាន​ញឹកញាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​។

ជាក់ស្ដែង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា កម្លាំង​សង្កាត់​រួម​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​សំបូ​រមាស ចុះ​តាម​ភូមិ​បឹង​ស្នាយ រកា​លើ និង​ចំការ​ខ្ពប ដោយ​បាន​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មានការ​យល់​ដឹង​បន្ថែម​ទៀត ព្រមទាំង​ធ្វើ​លិខិត​ផ្តិត​មេដៃ​ទទួលស្គាល់​ថា​ពួក​គាត់​បាន​ទទួល​ការ​អប់រំ​ពី​អាជ្ញាធរ ដើម្បី​ចៀសវាង​នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​ខាង​មុខ ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ផាកពិន័យ​តាម​ដងផ្លូវ ត្រូវ​បាន​ពួក​គាត់​លើក​ឡើង​ថា​ម្ដេច​ក៏​មិន​ជួយ​អប់រំ​និង​ផ្សព្វផ្សាយ​ឲ្យ​បានដឹង​មុន​។​ តែ​នេះ​គឺ​មានការ​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ឱ្យ ដូច្នេះ​អ្នក​ដែល​បំពាន​មិន​ស្ដាប់​តាម​ការ​ណែនាំ​គឺ​ប្រឈម​នឹង​ការ​ផាកពិន័យ​២០​ម៉ឺន​រៀល ពេល​នោះ​គឺ​មិន​អាច​បន្ទោស​មក​លើ​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ទេ​។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់​ឱ្យ​ដឹង​ដែល​ថា ក្រោយ​ពី​ទទួល​បានការ​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត អាជ្ញាធរ​ក្រុង​កំពង់ចាម បាន​ធ្វើការ​ផ្សព្វផ្សាយ​នៅ​តាម​សង្កាត់​ទាំង​៤ នៅ​ក្នុង​ក្រុង​កំពង់ចាម ក្នុង​នោះ​រួម​មានសង្កាត់​បឹង​កុក សង្កាត់​កំពង់ចាម សង្កាត់​វាលវង់​និង​សង្កាត់​សំបួរមាស ដោយ​បាន​ចាក់​សារ​ជា​សំឡេង​ពី​ការ​ណែនាំ​របស់​អាជ្ញាធរ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ​ចំពោះ​អាជីវករ​លក់ដូរ​នៅ​តាម​ផ្សា​របឹង​កុក ផ្សារ​ធំ​កំពង់ចាម ផ្សារ​សាមគ្គី ផ្សារ​៧​មក​រា ដូច្នេះ​អ្នក​ដែល​មិន​ពាក់​ម៉ាស់​នឹង​ត្រូវ​ប្រឈម​ការ​ផាកពិន័យ​២០​ម៉ឺន​រៀល​រួម​ជាមួយនឹង​អ្នក​មក​ផ្សារ​ទិញ​ម្ហូប​ផង​ដែរ​៕ ដោយ៖ ចាន់ថេត

អត្ថបទសរសេរ ដោយ