ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​អះអាង​ថាកម្ពុជា​បញ្ចៀស​អំពើ​ភេរវកម្ម និង​បង្ក្រាប​ទាន់​ពេលវេលា​នូវ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អះ​អា​ថា កម្ពុជា​បញ្ចៀស​អំពើ​ភេរវកម្ម និង​បង្ក្រាប​ទាន់​ពេ ល​វេលា​នូវ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ព្រមទាំង​ធានា​ស្ថិរភាព​សន្ដិសុខ​ផ្ទៃក្នុង…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អះ​អា​ថា កម្ពុជា​បញ្ចៀស​អំពើ​ភេរវកម្ម និង​បង្ក្រាប​ទាន់​ពេ ល​វេលា​នូវ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ព្រមទាំង​ធានា​ស្ថិរភាព​សន្ដិសុខ​ផ្ទៃក្នុង រក្សា​ប្រក្រតី​កម្ម នៃ​កិច្ច​ដំណើរការ​ស្ថាប័ន​កំពូល​ៗ​របស់​ជាតិ និង​ជីវភាព​សង្គម ។ នេះ​បើ​តាម​សារលិខិត​ជូន​កងកម្លាំង​នគរបាល​ជាតិ ក្នុង​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៦ ថ្ងៃ​កំ​ណើ​រ​នគរបាល​ជាតិ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​សព្វ​ថ្ងៃនេះ កម្ពុជា​កំពុង​ក្រាល​គ្រប​ដោយ​សុខ​សន្តិភាព ក៏​ប៉ុន្តែ​កងកម្លាំង​នគរបាល​ជាតិ នៅ​តែ​បន្ត​បំពេញ​តួនាទី​យ៉ាង​សកម្ម រួមចំណែក​ការពារ​សន្តិភាព ពង្រឹង​ស្ថិរភាព​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ និង​មាតុភូមិ ។

សម្ដេច​តេ​ជោ បន្ដ​ថា ជាក់ស្ដែង នា​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​នេះ បើ​ទោះ​កម្ពុជា ប្រឈម​យ៉ាង​ស្រួចស្រាល​ទៅ​នឹង​វិបត្តិ​សុខភាព​សាធារណៈ​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ក្តី ក៏​ប៉ុន្តែ​តាម​រយៈ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​មុត​ស្រួច របស់​កងកម្លាំង​នគរបាល​ជាតិ​បាន​ធ្វើ​ឲ្យ​បរិយាកាស​សន្តិសុខ​សង្គម​ជា​រួម​មាន​ភាពល្អ​ប្រសើរ ដោយ​បានការ​ពារ​យ៉ាង​រឹង​មាំ​នូវ​ខឿន​សន្តិភាព​ឯករាជ្យ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី និង​រក្សា​បាន​នូវ​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ។

ក្នុង​សារលិខិត​សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា «​ជាមួយ​គ្នា​នេះ កម្ពុជា​បញ្ចៀស​បាន​នូវ​អំពើ​ភេរវកម្ម បង្ក្រាប​ទាន់​ពេលវេលា​នូវ​ឧក្រិដ្ឋក ម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ធានា​បាន​នូវ​ស្ថិរភាព​សន្តិសុខ​ផ្ទៃក្នុង រក្សា​បាន​ប្រក្រតី​កម្ម នៃ​កិច្ច​ដំណើរការ​ស្ថាប័ន​កំពូល​ៗ របស់​ជាតិ និង​ជីវភាព​សង្គម ព្រមទាំង ការពារ​ប្រកបដោយ​សុវត្ថិភាព នូវ​គោលដៅ​នយោបាយ ការទូត​សេដ្ឋកិច្ច វប្បធម៌ វិនិយោគ និង​ទេសចរណ៍​»​។

សម្ដេច​តេ​ជោ បន្ថែម​ថា បណ្តា​បទល្មើស​ព្រហ្មទណ្ឌ​បទល្មើស​គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ​បទល្មើស​សេដ្ឋកិច្ច បទល្មើស​បច្ចេកវិទ្យា ការ​នាំ​ចូល​ចរាចរណ៍​ឱសថ និង​ផលិតផល​ក្លែងក្លាយ​ខូចគុណភាព សកម្មភាព​ក្មេង​ទំនើង​ល្បែងស៊ីសង​ខុសច្បាប់​ជាដើម​ត្រូវ​បាន​ចាត់វិធានការ​បង្ក្រាប​យ៉ាង​សស្រាក់​ស​ម្រាំ និង​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ