ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​៣០​នាក់បានជា​សះស្បើយ និង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​​នៅ​ខេត្តកំពង់ចាម

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​៣០​នាក់ បានជា​សះស្បើយ ក្នុង​នោះ​នៅ​ស្រុក​កងមាស ចំនួន​១៣​នាក់​,…

ខេត្តកំពង់ចាម ៖ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​៣០​នាក់ បានជា​សះស្បើយ ក្នុង​នោះ​នៅ​ស្រុក​កងមាស ចំនួន​១៣​នាក់​, ស្រុក​កំពង់សៀម​ចំនួន​០២​នាក់ , ស្រុក​បា​ធា​យ​ចំនួន ០៤​នាក់​, ស្រុក​ស្រី​សន្ធរ​ចំនួន ០៧ នាក់ និង​ស្រុក​ចំការលើ​ចំនួន ០៤​នាក់ ។

ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​ស​សំណាក់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ៣០​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​លើក និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម និង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក រយ​:​ពេល​ពី​រស​ប្តា​ហ៍​នៅ​តាម​ផ្ទះ​បន្ថែម​ទៀត ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ខេត្តកំពង់ចាម មាន​អ្នកជំងឺ​កូ​វី​ដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភ​: សរុប​ចំនួន ២០០​នាក់ មាន​អ្នកជា​សះស្បើយ​ចំនួន ៧៧​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន ២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ