ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកបន្លែលក់ ពេលយប់ ត្រូវចោរឆក់ទូរស័ព្ទ បាត់

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ប្តីប្រពន្ធជិះ​ម៉ូតូសណ្តោងរឺម៉ក ដឹកបន្លែ ពេញរ៉ឺម៉ក ដើរលក់ ហើយ​ប្រពន្ធ អង្គុយលើរ៉ឺម៉ក ត្រូវជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង…

ភ្នំពេញ៖ ប្តីប្រពន្ធជិះ​ម៉ូតូសណ្តោងរឺម៉ក ដឹកបន្លែ ពេញរ៉ឺម៉ក ដើរលក់ ហើយ​ប្រពន្ធ អង្គុយលើរ៉ឺម៉ក ត្រូវជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឃ្លីក ឌុបគ្នា ឆក់ទូរស័ព្ទដៃពីប្រពន្ធ បានសម្រេច។ ប្តីលោតចេញពីរឺម៉ក ទៅចាប់ជនសង្ស័យទាំង ២នាក់នោះ មិនជាប់ បណ្តាលឲ្យដួលបោកខ្លួន ទៅនឹងផ្លូវ​រងរបួស គ្រេចកដៃខាងស្តាំ។ 

ហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២៧១  ក្បែរ​វិទ្យាល័យសាមគ្គី ក្នុង​សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ 

ជនរងគ្រោះ ជាប្តី ឈ្មោះ តឿ អាយុ ២៦ឆ្នាំ របួសគ្រេចកដៃខាងស្តាំ។ ចំណែកប្រពន្ធ ឈ្មោះ សុខ សុផាន់ម៉ៃ អាយុ ២៥ឆ្នាំ មុខរបរលក់បន្លែ។ ទាំងពីរនាក់ ស្នាក់នៅ​ម្តុំផ្សារឈូកវ៉ា ក្នុង​សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកសម្ភារៈ ដែលបាត់បង់ គឺទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Samsung A20។ 

ជនរងគ្រោះ ឈ្មោះ តឿ បានប្រាប់ថា មុនកើតហេតុ គឺពួកគាត់ទាំងពីរ បានបើករ៉ឺម៉កឌុបគ្នា ដឹកបន្លែពេញរ៉ឺម៉ក ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីត្បូង ទៅជើង ដើម្បីដើររកកន្លែងឈប់រ៉ឺម៉កលក់បន្លែ នៅក្បែរៗ វិទ្យាល័យសាមគ្គីនោះ ខណៈពេលពួកគាត់ ធ្វើដំណើរហួសវិទ្យាល័យសាមគ្គីបន្តិច ក៏លេចជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ធ្វើដំណើរស្របទិសគ្នា ពីក្រោយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ពីប្រពន្ធគាត់ ដែលអង្គុយនៅលើរ៉ឺម៉ក បានសម្រេច។ ឃើញដូច្នោះ គាត់ជាប្តី ក៏លោតចេញពីរឺម៉ក ទៅសង្គ្រុបចាប់ជនសង្ស័យទាំងពីរនោះ តែចាប់មិនជាប់ បណ្តាលឲ្យដួលបោកខ្លួន ទៅផ្លូវ រងរបួសគ្រេចកដៃខាងស្តាំ។ ចំណែកជនសង្ស័យគេចខ្លូនបាត់ស្រមោលដោយសុវត្ថិភាព។ 

ក្រោយកើតហេតុ ប្តីប្រពន្ធមួយគូនោះ មិនបានទៅដាក់ពាក្យបណ្ដឹងទេ បាននាំគ្នាបន្តបើក
រ៉ឺម៉កដើរលក់បន្លែ និងព្យាបាលរបួសដោយខ្លួនឯង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ