ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកូរ៉េ បើកទាក់ខ្សែភ្លើង ដាច់រាយប៉ាយពេញផ្លូវ ត្រូវប្រជាពលរដ្ឋប្តឹងសមត្ថកិច្ច

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿង បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យទាក់ខ្សែភ្លើង ដាច់ធ្លាក់មកដីរាយប៉ាយ ពេញតាមផ្លូវ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង…

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿង បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យទាក់ខ្សែភ្លើង ដាច់ធ្លាក់មកដីរាយប៉ាយ ពេញតាមផ្លូវ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២០១១ ក្នុង​ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាកកូរ៉េ ជាប្រភេទរថយន្តឃ្លប់ ពណ៌ខៀវ អត់មានស្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកកូរ៉េ បើកបរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានទាក់ខ្សែភ្លើង បណ្ដាលឲ្យដាច់ធ្លាក់មកដីរាយប៉ាយ នៅពេញតាមផ្លូវ។ ខណៈពេលភ្លាមៗនោះដែរ រថយន្តបង្ក បំរុងបើករត់គេច តែត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាឃាត់ ប្តឹងទៅសមត្ថកិច្ចភ្លាមៗផងដែរ។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗនោះ កំលាំងនគរបាលប៉ុស្តិ៍សង្កាត់គោកឃ្លាង បានមកដល់ ទាក់ទងទៅផ្នែកជំនាញអគ្គិសនី អោយមកជួយតខ្សែភ្លើង ជូនប្រជាពលរដ្ឋភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ កំលាំងនគរបាលប៉ុស្តិ៍ បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍​ខណ្ឌសែនសុខ យករថយន្តបង្ក ទៅរក្សាទុក រង់ចាំការដោះស្រាយជាមួយអគ្គិសនីកម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ