ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ចាប់​ក្រុម​ក្មេង​ទំនើង ០៥​នាក់ កា.ប់​យុវជន​ម្នាក់ ដាច់​កដៃ​ឆ្វេង

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ បាន​ក្រុម​ក្មេង​ទំនើង​ចំនួន ០៥​នាក់ ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​កាប់​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​ដាច់​កដៃ​ខាងឆ្វេង និង​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ…

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ បាន​ក្រុម​ក្មេង​ទំនើង​ចំនួន ០៥​នាក់ ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​កាប់​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​ដាច់​កដៃ​ខាងឆ្វេង និង​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ ។

យោង​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ របស់​ម្ដាយ​ជន​រង​គ្រោះ ឈ្មោះ ខាន់ លី​ហ័​ង អាយុ​៣៤​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្ដី​ពី ករណី​មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម បាន​យក​កាំបិត​មក​កាប់​លើ​កូនប្រុស​របស់​គាត់ បណ្ដាល​ឲ្យ​ដាច់​កដៃ​ខាងឆ្វេង និង​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ជា​ច្រើន​កន្លែង កាលពី​វេលា​ម៉ោង​ប្រហែល​០៦​ល្ងាច​ថ្ងៃ​ទី​១១ ឧសភា ខណៈ​ពេល​កូនប្រុស​របស់​គាត់ ទៅ​លេង​បាល់​នៅ​ក្លិប​បាល់ទាត់​ស្ព​ត​វើ​ល ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពី​ទទួល​បាន​ពា្យ​បណ្ដឹង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ធ្វើ​ប្រតិបត្តិការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ដើម្បី​សួរនាំ​រហូត​កំណត់​មុខសញ្ញា​បាន​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ បាន​ចំនួន​០៥​នាក់ និង​ដកហូត​វត្ថុ​តាង​រួម​មាន កាំបិត​កែ​ច្នៃ ដង​ដែក​ប្រវែង​១៨៥​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, កាំបិត​ប​ប៉័ងតោ ពណ៌​ស ដង​ដែក​០១​ដើម​, ពូថៅ ដង​ឈើ​០១​ដើម និង​ម៉ូតូ​ចំនួន​០២​គ្រឿង ។

បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ