ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយខែកម្ពុជាបានចំណូលពីព្រៃឈើជិត ៦០ មុឺនដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឲ្យដឹងថា នៅក្នុងខែមេសាកន្លងមកនេះ កម្ពុជាបានទទួលចំណូលពីព្រៃឈើជិត ៦…

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឲ្យដឹងថា នៅក្នុងខែមេសាកន្លងមកនេះ កម្ពុជាបានទទួលចំណូលពីព្រៃឈើជិត ៦ មុឺនដុល្លារ ។ ក្រសួងបានប្រកាសថា ចំណូលពីព្រៃឈើទទួលបានជាប្រាក់រៀលមានចំនួន ១ ១៩៤ ៩២២ ១៤៩ រៀល និងប្រាក់ដុល្លារមានជាងន ២៧៩ ៦៦៣ ដុល្លារ ។  នៅក្នុងរបាយការណ៍លទ្ធផលការងារប្រចំាខែមេសា និងទិសដៅបន្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងពីការងារព្រៃឈើនៅកម្ពុជានេះថា មានក្រុមហ៊ុនចំនួន ៣ បាននាំចេញផលិតផលទៅក្រៅប្រទេសរានទេវតា និងឈើកែច្នៃ និងជ័រទឹក ។ ក្រុមហ៊ុនចំនួន ២ បាននាំចូលឈើកែច្នៃ និងបានផ្តល់ទិដ្ឋាការអាជ្ញាព័ណ្ណនាំចេញជូនក្រុមហ៊ុនចំនួន ៤ មានឈើកែច្នៃជាគ្រឿងសង្ហារឹម និងជាឬស្សី និងរួមនឹងជ័រទឹកផង ។ 

នៅក្នុងរបាយការណ៍ដដែលនោះ ក្រសួងបានផ្តល់ទិដ្ឋាការអាជ្ញាប័ណ្ណនាំចូលឲ្យក្រុមហ៊ុនចំនួន ៣ និងបានពិនិត្យសំណើសុំពន្យារសុពលភាពរោងម៉ាស៊ីនអារកែច្នៃឈើចំនួន ១ កន្លែងនៅក្នុងខេត្តមណ្ឌលគិរី និងពន្យារសុពលភាពរោងសន្ទិធិលក់ចែកចាយផលអនុផលព្រៃឈើប្រភេទធំចំនួន ២ ក្នុងខេត្តកំពង់ចាម ។ នៅក្នុងការការងារព្រៃឈើនេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម អះអាងថា ក្រសួងបានបណ្តុះកូនឈើចំនួន ២២៤ ០៥៥ដើម ក្នុងនោះថ្នាល់បណ្តុះកូនឈើតាមបណ្តាខណ្ឌរដ្ឋបាលព្រៃឈើនៅទូទំាងប្រទេសសរុបចំនួន ១៥៣ ៦៧០ ដើម និងបានចែកកូនឈើដល់ព្រះសង្ឃ ប្រជាពលរដ្ឋដាំបានចំនួនជិត៤ពាន់ដើម ។

នៅក្នុងពេលដែលខាងសង្គមស៊ីវិល និងមជ្ឈដ្ឋានខ្លះនៅតែលើកឡើងថា បទល្មើសព្រៃឈើនៅកម្ពុជានៅតែបន្តមាន ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅក្នុងខែមេសានេះ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃ ដែលក្រសួងទទួលបានពីរដ្ឋបាលមូលដ្ឋាន និងក្រុមអន្តរាគមន៍បង្ក្រាបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើសរុបចំនួន ៧៥ ករណី ។ ជាទិសដៅបន្តក្រសួងបានអះអាងថា នឹងខិតខំបន្តត្រួតពិនិត្យ តាមដាននិងពង្រឹងការគ្រប់គ្រងសកម្មភាពឧស្សាហកម្មឈើ រោងចក្រ សិប្បកម្មកែច្នៃនិងអាជីវកម្មឈើឲ្យបានហ្មត់ចត់ ព្រមទំាងចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតដើម្បីលុបបំបាត់សកម្មភាពដឹកជញ្ជួនព្រៃឈើខុសច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ