ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រាំង​ស្ងួត​គំរាម​ជីវិត​ដើមឈើ​យក្ស​នៅ​អា​មេ​រិ​ក

8 ឆ្នាំ មុន

ដើមឈើ​យក្ស​ឈ្មោះ​ថា «Sequoia» នៅ​ឧទ្យាន​ជាតិ​ក្បែរ​ទីក្រុង​វ៉ា​សាលៀ រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​កំពុង​ប្រឈម​នឹង​ការ​ងាប់​ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត ។ ដើមឈើ​អាយុ​៣​ពាន់​ឆ្នាំ និង​មាន​កម្ពស់​ជាង​៩០​ម៉ែត្រ

ដើមឈើ​យក្ស​ឈ្មោះ​ថា «Sequoia» នៅ​ឧទ្យាន​ជាតិ​ក្បែរ​ទីក្រុង​វ៉ា​សាលៀ រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​កំពុង​ប្រឈម​នឹង​ការ​ងាប់​ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត ។ ដើមឈើ​អាយុ​៣​ពាន់​ឆ្នាំ និង​មាន​កម្ពស់​ជាង​៩០​ម៉ែត្រ​ទាំងនោះ​មិន​អាច​ទ្រាំ​នឹង​ស្ថានភាព​ធម្មជាតិ​បែប​នេះ​បាន​ទេ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​នាក់​កំពុង​តែ​សិក្សា​ថា​តើ​ហេតុ​អ្វី​បានជា​គ្រោះ​រាំង​ស្ងួត​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដើមឈើ​យក្ស ដែល​ចាស់​ជាងគេ​លើ​ផែនដី​នេះ ។
ក្រុម​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ស្លឹក​របស់​ដើមឈើ Sequoia ចាប់ផ្តើម​មាន​រោគ​សញ្ញា​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​រាំង​ស្ងួត​កើត​ឡើងជា​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។ ចន្លោះ​ប្រហោង​ពណ៌​ត្នោត​នៅ​លើ​ស្លឹក​បាន​កើនឡើង​ជាង​បណ្តា​ឆ្នាំ មុន​ៗ​។ ដើមឈើ​ទាំងនោះ​អាច​នឹង​ងាប់​ដោយសារ​កម្តៅ និង​ភាពរាំងស្ងួត​នា​ពល​អនាគត ។

លោក​កូ​រ៉ែ​ន នី​ឌី​ក បរិស្ថាន​វិទូ​ប្រចាំ​សួន National Park Service និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ស្រាវជ្រាវ​និយាយ​ថា «Sequoia ជា​ប្រភេទ​ដើមឈើ​ស្រស់​ស្អាត និង​អស្ចារ្យ ។ ដើម​ខ្លះ​អាច​មានជីវិត​ជាង​៣​ពាន់​ឆ្នាំ ។ រូបរាង និង​ការ​រស់នៅ​ដ៏​យូរអង្វែង​របស់​វា ចាត់​ទុក​ថា​ជា​ពូជឈើ​តែ​មួយ​គត់​លើ​លោក ។ គ្រោះ​រាំង​ស្ងួត​លើក​ទី​៤ ក្នុង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​បាន​ធ្វើ​ឱ្យ​សីតុណ្ហភាព​ក្តៅ​បំផុត​ត្រូវ​បាន​គេ​កត់ត្រា​ក្នុង​ឧទ្យាន​នេះ ។ បើសិនជា​ពិភពលោក​នៅ​តែ​កើនឡើង​កម្តៅ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នោះ ដើមឈើ Sequoia នឹង​បាត់បង់​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ខណៈ​ក្នុង​មួយ​ដើម​ត្រូវការ​ទឹក​ជាង​៣​ពាន់​លី​ត្រ​ឯណោះ ៕