ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៣​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ ក្រោយ​ធ្វើ​សកម្មភាព​លើ​ជនជាតិ​ចិនម្នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម​ទ ណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម​ទ ណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២ ០២១ បាន​បញ្ជូន​មុខសញ្ញា​សង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ជនជាតិ​ចិន​៣នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ​៣​នាក់​ខាងលើ​​រួម​មាន ១-​ឈ្មោះ ម៉ក់ ឧត្តម​បញ្ញា ហៅ ប៊​យ ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរសិស្ស​ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ២-​ឈ្មោះ ម៉​ន ដេ​វីត ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ ហ៊ គឹ​មហា​វ ហៅ ហៃ ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរ មិន​ពិត ប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ករណី​ខាងលើ​នេះ​ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សន្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១ និង​៣៥ នាទី ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​លើ​ជនសង្ស័យ​ចំនួន​៣​នាក់ នៅ​ចំណុច​ផ្លូវ​គ្មាន​លេខ កែង​ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​ដៃ​មួយគ្រឿង ពណ៌​ខ្មៅ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១០​ដេ ផ្លូវ​លេខ​១១០​បុរី​ញូ​​វ​ថោ​ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ធ្វើ​សកម្មភាព​ឆក់ទូរស័ព្ទ​ដៃ​ជនជាតិ​ចិន​ហើយ សមត្ត​កិច្ច​បាន​ធ្វើការ​សា​រាវ​ជ្រាវ នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣ នាក់ នឹង​ដកហូត​វត្ថុ​តាង​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​១ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ ១IW-០៧៧២ នឹង​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​១​គ្រឿង​វិញ​ផង​ដែរ ។

ជន​រង​គ្រោះ​ក្នុង​អំពើ​ឆក់​ខាងលើ​នោះឈ្មោះ CHU GUANGZHI ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​EG០៨៧០០៣៦ ចុះ​ថ្ងៃ​ទី ២២ ខែ មេ​សា ឆ្នាំ ២០១៩ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​សំណាក់​អេ​ភល ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ ជាងកាត់សក់ ។ យោង​ទៅ​លើ​ពាក្យបណ្តឹង នឹង​ចម្លើយ​សារភាព​ពាក់​ព័ន្ធ​បទល្មើស​ជាក់ស្តែង សមត្ត​កិច្ច​បាន​ក៏​សាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ