ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SMEs ​នឹង​ទទួល​បាន​ជំនាញ​អេ​ឡិច​ត្រូ​និ​ច ​ដើម្បី​ជា​មធ្យោបាយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថាប័ន​ចំនួន​ពីរ ចាប់​ដៃគូ​ជា​យុទ្ធសាស្ត្រ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍ ប្រតិបត្ដិការ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​(SMEs)​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​ខ្នាត​តូច និង​ផ្នែក​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដើម្បី​ជា​មធ្យោបាយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ។…

រាជធានី​ភ្នំពេញ​៖ ស្ថាប័ន​ចំនួន​ពីរ ចាប់​ដៃគូ​ជា​យុទ្ធសាស្ត្រ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍ ប្រតិបត្ដិការ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​(SMEs)​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​ខ្នាត​តូច និង​ផ្នែក​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដើម្បី​ជា​មធ្យោបាយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ។

សហគ្រិន​ខ្មែរ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សហការ​ជាមួយ​អង្គការ UNDP បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ សហការ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា ជាមួយនឹង​ភាព​ជា​ដៃគូ​ថ្មី ដែល​គម្រោង​នេះ​នឹង​អាច​ពង្រីក​ការ​គាំទ្រ ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ចំនួន ៥០ បន្ថែម​ទៀត តាម​រយៈ​សកម្មភាព​ចំនួន​ពីរ​គឺ កម្មវិធី​បណ្ដុះ​គំនិត​ធុរកិច្ច និង​កម្មវិធី​ផ្ដល់​ជំនួយ​ខ្នាត​តូច ។

ជុំវិញ​ភាព​ជា​ដៃគូ​នៃ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មានការ​កើនឡើង ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម លើ​សកម្មភាព​គម្រោង​ចំនួន​ពីរ ដែល​សកម្មភាព​ទាំងនេះ​រួម​មាន​កម្មវិធី​ភ្ញាស់ (​បញ្ចូល​សហគ្រាស​ធុន​តូច និង​មធ្យម ជាមួយនឹង​ការ​គាំទ្រ​ជំនាញ និង​ការ​ត្រៀមលក្ខណៈ​ចាំបាច់​) និង​កម្មវិធី​ជំនួយ​ខ្នាត​តូច គឺ​ការ​គាំទ្រ​ការ​នៃ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល ។ ក្រៅពី​នេះ​ភាព​ជា​ដៃគូ នឹង​ពង្រឹងសមត្ថភាព​ដែល​មាន​ស្រាប់ ទាំង​ការ​គាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ តាម​រយៈ​ការ​ភ្ជាប់​បណ្តាញ​សហគមន៍​មូលដ្ឋាន និង​ជំនាញ​អន្តរជាតិ និង​ជំរុញ​លើកទឹកចិត្ត​ដល់​វិធី​ច្នៃប្រឌិត​ថ្មី នៃ​កម្មវិធី​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងមូល តាម​រយៈ​ការ​គាំទ្រ​ពី​វិស័យ​ឯកជន និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​ជួយ​សហគ្រាស​ធុន​តូច​សហគ្រាស​ធុន​តូច និង​មធ្យម និង​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា​។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​លោក​ឧកញ៉ា តែ តាំង​ប៉​មាន​ប្រសាសន៍​ថា​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ផ្នែក​អេ​ឡិច​ត្រូ​និក សមាជិកសមាគម​មាន​ធនធាន​ខ្សោយ​នៅឡើយ ក្នុង​នោះ​នា​រយៈពេល​កន្លង​មក សមាគម​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​នៅ​តាម​បណ្តុំ​សហគ្រាស​គ្រប់​ខេត្ត​-​ក្រុង ដើម្បី​ជម្រុញ​ឱ្យ​សមាជិក​នៅ​ក្នុង​សមាគម ទទួល​បាន​បច្ចេកវិទ្យា​ថ្មី​ៗ​ទាំងនោះ សម្រាប់​ទំនាក់ទំនង​ក្នុង​ពាណិជ្ជកម្ម ឬ​ការ​សម្រួល​បង់ពន្ធ​តាម​អន​ឡាញ​។ ដូច្នេះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក គឺ​មាន​សារៈសំខាន់​ណាស់ និង​ជា​កាត​លី​ករ​ថ្មី ដើម្បី​ជំរុញ​ប្រកួតប្រជែង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ផង​ដែរ ។

គួរ​រម្លឹក​ថា​នា​ពេល​កន្លង​មកនេះ UNDP និង​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងពាណិជ្ជកម្ម បាន​រួម​គ្នា​បង្កើត​ជា​សមាសធាតុ​សំខាន់​មួយ នៃ​គម្រោង​ព​ន្លឿ​ន​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា​។ ភាព​ជា​ដៃគូ​រួម​គ្នា​នេះ មាន​គោលបំណង​ជំរុញ​ឱកាស​ក្នុងស្រុក និង​អន្តរជាតិ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម តាម​រយៈ​វេទិកា​ឌី​ជី​ថ​ល និង​បង្កើត​ការងារ​ថ្មី​ជាង ១​ពាន់​កន្លែង នៅ​ឆ្នាំ ២០២២ ក្នុង​នោះ​សម្រាប់​គំនិត​ផ្តួចផ្តើម​រួម​គ្នា​នេះ សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ១២៥ ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​ជំនួយ រួម​ជាមួយ​ការ​បណ្តុះបណ្តាល​ផ្នែក​អេ​ឡិច​ត្រូ​និ​ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ