ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន អំពាវនាវ​ឱ្យ​ផ្តន្ទាទោស​ជន​ល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​ពាក់ព័ន្ធ​ករណី​រំ​លោ​.​ភ​និង​​ប៉ុនប៉ង​អារ​.​ក​សម្លា.ប់​

2 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគិរី ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ចំពោះ​កុមារី​រង​គ្រោះ​មួយ​រូប​នៃ​អំពើ​រំលោ.ភ​សេពសន្ថវៈ និង​ប៉ុនប៉ង​សម្លា.ប់​ដោយ​អារ​.​ក ដែល​បណ្តាល​ឱ្យ​ក្មេង​រង​គ្រោះ​ត្រូវ​បាត់​បង់​បំពង់​សំឡេង​អស់​មួយ​ជីវិត…

ខេត្ត​រតនគិរី ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ចំពោះ​កុមារី​រង​គ្រោះ​មួយ​រូប​នៃ​អំពើ​រំលោ.ភ​សេពសន្ថវៈ និង​ប៉ុនប៉ង​សម្លា.ប់​ដោយ​អារ​.​ក ដែល​បណ្តាល​ឱ្យ​ក្មេង​រង​គ្រោះ​ត្រូវ​បាត់​បង់​បំពង់​សំឡេង​អស់​មួយ​ជីវិត និង​បាន​អំពាវនាវ​ចំពោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សូម​ផ្តន្ទាទោស​ជនល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដើម្បី​ឱ្យ​សាក​សម​ទៅ​នឹង​ការ​ឈឺចាប់​របស់​ជន​រង​គ្រោះ​។

ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ ស​.​ធ​.​ត អាយុ ១៤​ឆ្នាំ ដែល​រង​គ្រោះ​ដោយ​ការ​រំលោ.ភ​សេពសន្ថវៈ និង​ប៉ុនប៉ង​សម្លា.ប់​ដោយ​អា​រ.ក ធ្វើ​ឱ្យ​បាត់បង់​បំពង់​សំឡេង​អស់​មួយ​ជីវិត ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។ ដែល​ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ក្នុង​ចំការ​ក្រុមហ៊ុន​ហ័​ង​អា​ញ ត្រង់​ចំណុច​ការដ្ឋាន​ទី​០៣ ស្ថិត​នៅ​ភូមិ​មុ​យ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។ ជាមួយ​គ្នា​នោះ ​មហាជន​ក៏​សម្តែង​នូវ​ការ​ថ្កោលទោស​ចំពោះ​ទ​ង្វើ​ដ៏​ឃោរ.ឃៅ​មួយ​នេះ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ខុទ្ទកាល័យ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានឱ្យ​ដឹង​ថា ដោយ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​នោះ នៅ​ថ្ងៃ​ទី ១៤ ខែឧសភា ឆ្នាំ​២០២១​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​ចាត់​ឱ្យ​ឯកឧត្តម ថង សា​វុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះ​សួរសុខទុក្ខ​កុមារីរង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ និង​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ចំពោះ​កុមារី​រង​គ្រោះ ដែល​បាន​ជួប​រឿង​​អកុសល​នេះ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ ដែល​បាន​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​ក្មួយ​ស្រី​បាន​ទាន់​ពេលវេលា «​ហើយ​ថ្វី​ត្បិត​តែ​ក្មួយ​ស្រី​ស្ថិត​ក្នុង​ស្ថានភាព​ធូរស្បើយ​បន្តិច​ក៏​ពិតមែន តែ​សូម​ក្រុម​គ្រូពេទ្យ ក៏​ដូច​ជា​អាណាព្យាបាល សូម​បន្ត​យកចិត្តទុកដាក់​មើលថែ​ក្មួយ​ស្រី​ឱ្យ​បាន​ល្អ​បន្ត​ទៀត​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ «​ចំពោះ​ករណី​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​អំពាវនាវ​ចំពោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សូម​ផ្តន្ទាទោស​ជនល្មើស​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដើម្បី​ឱ្យ​សាកសម​ទៅ​នឹង​ការ​ឈឺចាប់​របស់​ជន​រង​គ្រោះ​» ។ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​កុមារី​រង​គ្រោះ​នូវ អង្ករ ៥០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹកដោះគោឆៅ​២​យួរ​, ទឹក​ពិសា ១​កេស​, និង​ថវិកា​ចំនួន ៥​លាន​រៀល ។

សូមបញ្ជាក់ថា ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ជន​ល្មោ​.មកា​ម​ចាប់រំលោ.ភ​សេពសន្ថវៈ ​ហើយ​អា​រ.ក​ប៉ុនប៉ង​សម្លា.ប់​បំបិទមាត់ ​តែ​សំណាង​នាង​នៅ​​សល់​ដង្ហើម​​តឹក​ៗ​អាច​ជួយ​សង្គ្រោះ​ទាន់ ហើយ​​កំពុង​សម្រាក​ព្យាបាល​​​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។ ប្រភពបានឱ្យដឹងថា ក្មេងស្រីរងមានឪពុកឈ្មោះ គីមឡុង អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ម្ដាយឈ្មោះ សុខ ចាន់ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ សព្វថ្ងៃរស់នៅភូមិមុយឃុំញ៉ាងស្រុកអណ្ដូងមាស។

គួររំលឹក​ទៀតថា ជន​ល្មោ.ភកាម​​ខាងលើ​នេះ​មាន​ឈ្មោះ ​គា ​ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ ជា​​ជនជាតិ​ខ្មែរ មុខរបរ​​កម្មករ​ជៀរ​ជ័រកៅស៊ូ​ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ក្រុមហ៊ុន​ហ​ង័​អា​ញ​យ៉ា​ឡាយ ​ចំណាក់ស្រុក​។ ហើយ​ក្រោយពេល​​កើត​ហេតុ ​ជនល្មើស​​​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រ​មោ​ល​ភ្លាម​ៗ​ ​រីឯ​ជន​រង​គ្រោះ​ក៏​​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​យក​មក​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ហើយ​ខណៈពេល​នេះ សមត្ថកិច្ច​ក៏​កំពុង​តែ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជន​បង្ករូប​​នោះ ​ដើម្បី​អនុវត្ត​តាម​នី​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ