ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​អត្ថន័យ​សារ​លើ​ឈុត​តំណាង​ជាតិប​វរ​កញ្ញា​ចក្រវាល៣​ប្រទេស ​ផ្ទុះ​​ការ​ចាប់អារម្មណ៍​ខ្លាំង

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ នេះ (​ពេលវេលា​នៅ​ប្រទេស​កម្ពុជា​) គឺជា​ថ្ងៃ​នៃ​ការ​ប្រកួត​ឈុត​តំណាង​

សហរដ្ឋអាមេរិក ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ នេះ (​ពេលវេលា​នៅ​ប្រទេស​កម្ពុជា​) គឺជា​ថ្ងៃ​នៃ​ការ​ប្រកួត​ឈុត​តំណាង​ជាតិ​របស់​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០២០ ទាំង៧៤​ប្រទេស ដែល​បាន​រៀបចំ​ឡើង​លើ​ទឹកដី​សហរដ្ឋអាមេរិក​។

ក្នុង​ចំណោម​បវរកញ្ញា​ទាំង​៧០​ប្រទេស យើង​ក៏​បានឃើញ​ឈុត​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​គ្រង​ដោយ​បវរកញ្ញា រ៉េ​ត សារី​តា បង្អួត​សម្រស់​យ៉ាង​ទាក់ទាញ​ផង​ដែរ នៅ​លើ​ឆាក​ប្រកួត​ដ៏​អស្ចារ្យ​ក្នុង​រាត្រី​ដ៏​សែន​មនោ​រម្យ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ឈុត​តំណាង​ជាតិ​របស់​មី​យ៉ា​ន់​ម៉ា​, សិង្ហ​បុរី និង​អ៊ុយ​រូ​ហ្គា​យ ត្រូវ​បាន​បណ្តាញសារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​ធ្វើការ​ចុះ​ផ្សាយ ដោយសារ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន ចំពោះ​ការ​ផ្ញើ​សារ​ទៅ​កាន់​ពិភពលោក​។

ឈុត​តំណាង​ជាតិ​របស់​មី​យ៉ា​ន់​ម៉ា គ្រង​ដោយ​បវរកញ្ញា Thuzar Wint Lwin បាន​បញ្ចេញ​សម្រស់​បូក​រួម​នឹង​ផ្លា​ក​ភ្ជាប់​ជាមួយ​ប្រយោគ​មួយ​ឃ្លា​ថា «Pray For Myanmar» ដែល​ចង់​បង្ហាញ​ពី​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​បាន​ស​ម្លា​.​ប់​ប្រជាជន​ស្លូតត្រង់​មិន​ញញើត​ដៃ ពី​សំណាក់​របប​យោធា​របស់​ឧត្តមសេនីយ៍ Min Aung Hlaing​។

ចំណែកឯ​ឈុត​តំណាង​ជាតិ​របស់​សិង្ហ​បុរី គ្រង​ដោយ​បវរកញ្ញា Bernadette Belle Ong ក៏​បង្ហាញ​ប្រយោគ​មួយ​ឃ្លា​នៅ​លើ​ឈុត​នោះ​តែ​ម្តង ដោយ​សរសេរ​ថា «Stop Asian Hate» ដើម្បី​អំពាវនាវ​បញ្ឈប់​រាល់​ការ​រើសអើង​ជាតិ​សាសន៍ និង​ប្រើ​អំពើ​ហិង្សា​លើ​ជនជាតិ​អាស៊ី​។ ដែល​កើត​មាន​ឡើង​នៅ​បណ្តា​ប្រទេស​លោក​ភាគ​ខាងលិច ចំ​ពេល​ដែល​មានការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩៕

ដោយឡែក​ឈុត​តំណាង​ជាតិ​របស់​អ៊ុយ​រូ​ហ្គា​យ គ្រង​ដោយ​បវរកញ្ញា Lola de los Santos វិញ បាន​រំលេច​ពាក្យពេចន៍​ជា​ច្រើន​លើ​ឈុត​ពណ៌​ឥន្ទធនូ ដើម្បី​ការ​ផ្តល់​ភាព​ស្មើគ្នា​សម្រាប់​សមាជិក​នៃ​សហគមន៍​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​៕ (​ដកស្រង់​ចេញពី CNN)

បវរកញ្ញា រ៉េ​ត សារី​តា
បវរកញ្ញា រ៉េ​ត សារី​តា
បវរកញ្ញា​មី​យ៉ា​ន់​ម៉ា
បវរកញ្ញា​មី​យ៉ា​ន់​ម៉ា
បវរកញ្ញា​សិង្ហ​បុរី
បវរកញ្ញា​សិង្ហ​បុរី
បវរកញ្ញា​អ៊ុយ​រូ​ហ្គា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ