ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងម្នាក់មកដល់ប្រទេសកម្ពុជាវិញហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ថា​ក់ ឡា​នី មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង ដែល​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​ស៊ុ​យ​អែ​ត បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយ​សុវត្ថិភាព​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ លោកស្រី ថា​ក់ ឡា​នី មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង ដែល​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​ស៊ុ​យ​អែ​ត បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយ​សុវត្ថិភាព​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​បាន​លើក​ឡើង​ថា ពេល​មក​ដល់​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត៉ែ​ត លោកស្រី ថា​ក់ ឡា​នី លោកស្រី​ពិតជា​រំភើបចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ទេ ដែល​លោកស្រី​ទទួល​បានការ​សណ្ដោស​ប្រោសប្រណី​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ពិសេស វត្តមាន​របស់​លោកស្រី​នៅ​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ គឺ​ដោយ​មានការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ខ្លាំងក្លា​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ។

លោកស្រី ថា​ក់ ឡា​នី បាន​បញ្ជាក់​ថា ចាប់តាំងពី​លោកស្រី​ចេញពី​ប្រទេស​កម្ពុជា​ទៅ​នៅ​ប្រទេស ស៊ុ​យ​អែ​ត តាម​ការ​បំភ័យ​អោយ​រត់គេច​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោកស្រី​បាន​រស់នៅ​ម្នាក់ឯង​កណ្ដោចកណ្ដែង​ដូច​ចក​នៅ​កណ្ដាលលំហរ​សមុទ្រ​គ្មាន​កោះ​ត្រើយ ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​មិន​ដែល​មក​សួរសុខទុក្ខ​លោកស្រី​ម្ដងណា​ទេ ។

នៅ​ពេល​ដែល​លោកស្រី​មានទុក្ខ​ព្រួយ លោកស្រី​នឹកឃើញ​តែ​មេដឹកនាំ​ម្នាក់​គត់​ដែល​លោកស្រី​ជឿ​ទុកចិត្ត​ថា អាច​ជួយ​សង្គ្រោះ​លោកស្រី​ពី​លំហរ​សមុទ្រ​បាន គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ។ ទីបំផុត លោកស្រី​បាន​គេច​ផុត​ពី​ទុក្ខវេទនា​កណ្ដោចកណ្ដែង​ម្នាក់ឯង និង​បាន​ត្រលប់​មក​ជួបជុំ​ក្រុម​គ្រួសារ​វិញ​នៅ​ថ្ងៃនេះ ។

លោកស្រី និង ស្វា​ម៉ី បាន​គោរព​ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​តែងតែ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​អោយ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដោយ​មិន​គិត​និន្នាការ​នយោបាយ​ឡើយ ។

គួរ​បញ្ជាក់​ថា លោកស្រី ថា​ក់ ឡា​នី ត្រូវ​បាន​ប្រមុខរដ្ឋ​ស្ដីទី ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស កាលពី​ថ្ងៃ​ទី​៣ ខែ មីនា ឆ្នាំ ២០២១ តាម​ការ​ស្នើ​សុំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ