ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ព្រោះតែ​រឿង​ដណ្តើម​សង្សារ នាំ​បក្សពួក​មក​សម្ងំ​ពួនស្ទាក់​កា​.​ប់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ព្រោះតែ​ខឹង​រឿង​ដណ្តើម​សង្សារ ក៏​នាំ​គ្នា​មក​ពួនស្ទាក់​កា​.​ប់​ទៅ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ដាច់​.​កដៃ​ខាងឆ្វេង និង​របួស​ក្បាល​ធ្ងន់ធ្ងរ ក្រោយមក​យុវជន​មួយ​ក្រុម​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ព្រោះតែ​ខឹង​រឿង​ដណ្តើម​សង្សារ ក៏​នាំ​គ្នា​មក​ពួនស្ទាក់​កា​.​ប់​ទៅ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ដាច់​.​កដៃ​ខាងឆ្វេង និង​របួស​ក្បាល​ធ្ងន់ធ្ងរ ក្រោយមក​យុវជន​មួយ​ក្រុម​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១​នេះ​។

បើ​តាម​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​៥​នាក់​រួម​មាន ៖ ១-​ឈ្មោះ ស៊ុន រ៉ា​ម៉ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ២-​ឈ្មោះ ហៃ ម៉េ​ង​ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៣-​ឈ្មោះ ផាត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ៤-​ឈ្មោះ ជិន មិថុនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៥-​ឈ្មោះ ថន អា​រុណ​ប្រាថ្នា ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនសង្ស័យ​ទាំង​៥​នាក់​នេះ​រស់នៅ​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែត។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ខាន់ លី​ហ័​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ក្មេង​ស្ទាវ​១​ក្រុម​ដែល​បាន​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​កូនប្រុស​របស់​គាត់​មានឈ្មោះ ឌឿ​ន រ៉ា​នុ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បណ្តាល​ដាច់​.​កដៃ​ឆ្វេង និង​របួស​ក្បាល​របួស​ធ្ងន់ធ្ងរ ហើយ​កំពុង​សង្គ្រោះ​បន្ទាន់ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ ខណៈ​នៅ​ពេល​ដែល​កូនប្រុស​របស់​គាត់​ទៅ​លេង​បាល់​នៅ​ក្លិប​បាល់ទាត់ «​ស្ព​ត​វើ​ល​» ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បណ្តឹង​ភ្លាម លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​ដែល​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោ ឌឿ​ន រ៉ា​នុ​ត និង​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖ កាំបិត​កែ​ឆ្នៃ​ដង​ដែក​១ ប្រវែង​១៨៥​សង់ទីម៉ែត្រ​, កាំបិតប៉័ងតោ​១, ពូថៅ​១, ឈើ​ជ្រុង​១ និង​ម៉ូតូ​១​គ្រឿង ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​សន្តិភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យ បាន​ធ្វើការ​សាកសួរ ហើយ​តាម​ចម្លើយ​សារភាព​ពី​មូលហេតុ​ដែល​ពួក​គេ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឌឿ​ន រ៉ា​នុ​ត ថា «​ព្រោះតែ​គំនុំ​រឿង​ដណ្តើម​សង្សារ​ឈ្មោះ ស៊ុន រ៉ា​ម៉ី ហើយ​ក៏​ធ្លាប់​កា​.​ប់ និង​វ៉ៃ​ទៅ​លើ​ពួក​គេ ទើប​គំនុំសងសឹក​ស្ទាក់​កា​.​ប់​វិញ​» ។ ក្រោយ​ពេល​សាកសួរ​ហើយ ក្រុម​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ