ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​មិនមែន​មាន​ន័យ​ថាពលរដ្ឋ​ត្រូវ​ទទួល​នូវ​លក្ខខណ្ឌ​ដូច​គ្នា​ទាំង​អស់ពី​រដ្ឋ​នៅ​គ្រប់​ករណីទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អស់​ច​ម្ង​ល់​អ្នកនាំពាក្យ ក​ម្មា​ធិ​កា​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បញ្ជាក់​ថា សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​មិនមែន​មាន​ន័យ​ថា ពលរដ្ឋ​ត្រូវ​ទទួល​បាន​នូវ​លក្ខខណ្ឌ​ដូច​គ្នា​ទាំង​អស់ពី​រដ្ឋ​នៅ​គ្រប់​ករណី​ឡើយ ។ លោក ជិន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អស់​ច​ម្ង​ល់​អ្នកនាំពាក្យ ក​ម្មា​ធិ​កា​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បញ្ជាក់​ថា សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​មិនមែន​មាន​ន័យ​ថា ពលរដ្ឋ​ត្រូវ​ទទួល​បាន​នូវ​លក្ខខណ្ឌ​ដូច​គ្នា​ទាំង​អស់ពី​រដ្ឋ​នៅ​គ្រប់​ករណី​ឡើយ ។

លោក ជិន ម៉ា​លី​ន អនុប្រធាន និង​ជា​អ្នកនាំពាក្យ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០២១​ឱ្យ​ដឹង​ថា ផ្អែក​លើ​គោលការណ៍​ច្បាប់​សិទ្ធិ​មនុស្សជាតិ​-​អន្តរជាតិ អាជ្ញាធរ​សាធារណៈ អាច​កំណត់​លក្ខខណ្ឌ​ក្នុង​ការ​ជ្រើសរើស​មន្ត្រី​ដូច​ជា លក្ខខណ្ឌ អាយុ បទ​ពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព និង​ចាក់​វ៉ាក់សាំង​ជាដើម ។

លោក ជិន ម៉ា​លី​ន បានឱ្យ​ដឹង​បែប​នេះ ក្រោយ​ពី​អ្នក​សារព័ត៌មាន ចោទសួរ​ថា តើ​ការ​កំណត់​វ៉ាក់សាំង​កាតព្វកិច្ច​សម្រាប់​មន្ត្រីរាជការ និង​ជា​លក្ខខណ្ឌ​សម្រាប់​ធ្វើ​ជា​មន្ត្រី ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ដូច​ការ​ចោទប្រកាន់​របស់​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែរ​ឬទេ ?

លោក​បាន​គូសបញ្ជាក់​ថា «​ផ្អែក​លើ​គោលការណ៍​ច្បាប់​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ អាជ្ញាធរ​សាធារណៈ អាច​កំណត់​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​បាន​ក្នុង​ការ​ជ្រើសរើស​មន្ត្រី ដូច​ជា លក្ខខណ្ឌ​អាយុ បទ​ពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព ការ​ចាក់​វ៉ាក់សាំង​ជាដើម ។ រួម​ទាំង​លក្ខខណ្ឌ​ផ្សេង​ទៀត​ផង​ដែរ ដែល​មាន​ភាព​ចាំបាច់ និង​ដើម្បី​ធានា​បាន​នូវ​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​ស្ថាប័ន ដែល​ការ​កំណត់​នេះ មិនមែន​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​នោះ​ទេ ព្រោះថា​វា​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​សាធារណៈ ហើយ​ជា​ពិសេស​លក្ខខណ្ឌ​វ៉ាក់សាំង​នេះ គឺ​ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ មិនមែន​ដើម្បី​ប្រយោជន៍​ឯកជន​នោះ​ទេ​» ។

លោក​បន្ដ​ថា ប្រសិនបើ​ការ​កំណត់​លក្ខខណ្ឌ​វ៉ាក់សាំង​កាតព្វកិច្ច​នេះ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ដូច​សង្គម​ស៊ី​វិល​ចោទប្រកាន់​មែន​នោះ ហេតុ​អ្វី​ក៏​មិន​លើក​ពី​លក្ខខណ្ឌ​ផ្សេង​ទៀត​ដូច​ជា អាយុ បទ​ពិសោធន៍ និង​សញ្ញាបត្រ ជាដើម​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ព្រោះថា អ្នក​ដែល​មិន​អាច​បំពេញ​បាន​លក្ខខណ្ឌ​ទាំងនេះ​មិន​អាច​ប្រឡង​ធ្វើ​ជា​មន្ត្រី បាន​នោះ​ទេ ។

អ្នកនាំពាក្យ​នឹង​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​គូសបញ្ជាក់​ទៀត​ថា សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ មិនមែន​មាន​ន័យ​ថា ពលរដ្ឋ​ត្រូវ​ទទួល​បាន​នូវ​លក្ខខណ្ឌ ដូច​គ្នា​ទាំង​អស់ពី​រដ្ឋ​នៅ​គ្រប់​ករណី និង​គ្រប់​កាលៈទេសៈ​នោះ​ទេ គឺ​អាច​មានការ​លើកលែង ហើយ​ដែល​ករណី​លើកលែង​នេះ ធ្វើ​ឡើង​ក្នុង​ស្ថានភាព​ចាំបាច់ និង​ដើម្បី​ប្រយោជន៍​សាធារណៈ ដូច​ជា អនីតិជន មិន​អាច​បោះ​ឆ្នោត​បាន អ្នក​ធ្លាប់​មានទោស​ពី​បទឧក្រិដ្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ជា​មន្ត្រីរាជការ និង​លោកសង្ឃ​មិន​អាច​បង្កើត​បក្សនយោបាយ​បាន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ