ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​ប្រមូល​អ្នក​ឆ្លង​កូ​វី​ដ​១៩ ជាង​២​ពាន់​អំឡុង​ពេល​បិទ​ខ្ទប់

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​ថា លទ្ធផល​នៃ​ការ​បិទ​ខ្ទប់ អាជ្ញាធរ​ខេត្ត​បាន​ប្រមូល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​រហូត​ចំនួន​២.៥៧១ នាក់​យក​ទៅ​ព្យាបាល និង​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន ១.៥៥៣​នាក់…

ខេត្តព្រះសីហនុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​ថា លទ្ធផល​នៃ​ការ​បិទ​ខ្ទប់ អាជ្ញាធរ​ខេត្ត​បាន​ប្រមូល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​រហូត​ចំនួន​២.៥៧១ នាក់​យក​ទៅ​ព្យាបាល និង​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន ១.៥៥៣​នាក់ ។ នេះ​បើ​តាម​រដ្ឋបាល​ខេត្ត​ព្រះ​សហ​នុ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​កងកម្លាំង​កងពលតូច​ថ្នើ​រ​ជើង​លេខ​៣១ ដែល​បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​បិទ​ខ្ទប់​តំបន់​ក្រហម​នៅ​ក្នុង​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ ២០២១ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​បិទ​ខ្ទប់ អាជ្ញាធរ​ខេត្ត​បាន​ប្រមូល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​រហូត​ចំនួន ២.៥៧១ នាក់​យក​ទៅ​ព្យាបាល និង​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន ១.៥៥៣​នាក់ ។

ដោយ​មានការ​ណែនាំ​ពី​សម្ដេច​តេ​ជោ ក្នុង​ដំណើរការ​បិទ​ខ្ទប់ (​តំបន់​ក្រហម​) ក្រុងព្រះសីហនុ ដែល​មាន​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​កន្លង​មក ដែល​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​របស់​យើង​មាន​ចំនួន​មិន​គ្រប់គ្រាន់​សម្រាប់​បំពេញបេសកកម្ម​បិទ​ខ្ទប់​ក្នុង​ក្រុងព្រះសីហនុ ។

ដោយ​មានការ​គាំទ្រ​ពី​សម្ដេច​តេ​ជោ បានឱ្យ​កម្លាំង​ខាងក្រៅ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ពី​អង្គភាព​មាន​ដូច​ជា កងកម្លាំង​យោធភូមិ​ភាគ​៣ កងពលតូច​ថ្មើរជើង​លេខ​៣១ និង​កម្លាំង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ «​រាម​» បាន​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​រយៈពេល ២១​ថ្ងៃ កន្លង​មកនេះ ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត សូម​សម្ដែង​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​មេបញ្ជាការ មេបញ្ជាការ​រង នាយទាហាន និង​ពល​ទាហាន​ទាំងអស់​ដែល​បាន​ចូលរួម​រយៈពេល ២១​ថ្ងៃ​កន្លង​មក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​កូ​វី​ដ​-១៩ នៅ​ក្រុងព្រះសីហនុ ។

លោក​អភិបាលខេត្ត បាន​បន្ត​ថា មក​ទល់​ពេល​នេះ​ជំងឺ​កូ​វី​ដ​-១៩ យើង​មិន​ទាន់​គ្រប់គ្រង​បាន​ទាំងស្រុង​នោះ​ទេ ក៏​ប៉ុន្តែ​លទ្ធផល​ដែល​បាន​ពី​ការ​បិទ​ខ្ទប់​តំបន់​ក្រហម​ដែល​មានការ​ឆ្លង​រាលដាល​ច្រើន យើង​បាន​ប្រមូលផ្ដុំ​ការ​បិទ​ខ្ទប់ និង​ប្រមូល​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​ទៅ​យក​សំណាក ហើយ​បេសកកម្ម​នេះ​បាន​ធ្វើ​ចប់​សព្វគ្រប់​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១​កន្លង​មក ។

ការ​ចាប់ផ្ដើម​ថ្ងៃ​ដំបូង​នៃ​ការ​យក​សំណាក អត្រា​ការ​ឆ្លង​មាន​កំរិត​ខ្ពស់ មាន​រហូត​ជាង ២០​ភាគរយ ។ ក្រោយ​ពេល​បិទ​ខ្ទប់ អត្ថប្រយោជន៍​ដែល​យើង​ទទួល​បាន​ធ្វើ​ឱ្យ​អត្រា​នៃ​ការ​ឆ្លង​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែឧសភា អត្រា​ឆ្លង​ធ្លាក់​ចុះ​នៅ​សល់​ក្រោម ១​ភាគរយ នេះ​ជា​ជោគជ័យ​ដែល​យើង​បាន​បិទ​ខ្ទប់ ប្រសិនបើ​យើង​មិន​បាន​ធ្វើការ​បិទ​ខ្ទប់​ទេ​ការ​ឆ្លង ២០​ភាគរយ​នៃ​ជំងឺ​កូ​វី​ដ​-១៩ វា​នឹង​អាច​ឆ្លង​រាលដាល​កើនឡើង​រាប់​សិប​នាក់​។

យើង នៅ​តែ​បន្ត​ការ​គ្រប់គ្រង​តាម​ទី​សំណាក់ ឬ​ផ្ទះ​ដែល​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​បន្ត​ទៀត ដោយ​សំដៅលើ​ក្រុម​គ្រួសារ​ណា​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​នោះ​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ អប់រំ ការ​ណែនាំ ការ​ពិន័យ​អន្តរការណ៍​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​វិធាន​សុខាភិបាល និង​ការ​ណែនាំ​៣.​ការពារ និង ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឱ្យ​ការ​យក​សំណាក​ជុំ​ទី​២ មានការ​ថយ​ចុះ​។

ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សូម​ថ្លែងអំណរគុណ​ចំពោះ​មេបញ្ជាការ បញ្ជាការ​រង និង​អគុណ​ក្រុម​គ្រួសារ​នៃ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ចូលរួម​នៅ​ទី​នេះ ចំនួន​ជាង ២០០ នាក់ ទទួល​បាន​សុខភាព​ល្អ ជោគជ័យ​ក្នុង​ក្រុម​គ្រួសារ និង​ឈ្នះ​ជំងឺ​កូ​វី​ដ​-១៩ ទាំងអស់​គ្នា ។

តំណាង​ឱ្យ​កងពលតូច​ថ្មើរជើង​លេខ ៣១ សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដែល​បាន​ឧបត្ថម្ភ​ទឹកបរិសុទ្ធ និង​ថវិកា​ចំនួន ២០​លាន​រៀល​នា​ពេល​នេះ និង​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​នូវ​ការ​ហូប ការ​ស្នាក់​នៅ​ប្រកបដោយ​ភាព​កក់ក្តៅ​នា​ពេល​កន្លង​មក​ផង​ដែរ ។ សូម​ជម្រាប​ថា​មក​ដល់​ពេល​នេះ​មាន​ខេត្ត​ជា​ច្រើន​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ