ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនីរោងចក្រមួយរូបក្លាយជាមនុស្សទី ២ លានបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នឹងទទួលបានរង្វាន់១០លានរៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសរកឃើញ កម្មការិនីរោងចក្រមួយរូប គឺជាមនុស្សទី ២ លាន ដែលបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ និងទទួលបានទឹកប្រាក់រហូតដល់ ១០ លានរៀល ។


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសរកឃើញ កម្មការិនីរោងចក្រមួយរូប គឺជាមនុស្សទី ២ លាន ដែលបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ និងទទួលបានទឹកប្រាក់រហូតដល់ ១០ លានរៀល ។

សម្តេចតេជោ បានបញ្ជាក់ថា ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅនាងកញ្ញា ទិត ចន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។ សម្តេចបានបន្តថា ទិត ចិតា្ត ទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា «ក្នុងយុទ្ទសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង» ។

ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់ ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៍បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានបន្ថែមថា «សូមបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ» ។

សូមរម្លឹកថា កាលពី ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងដែលបានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ ដែលការរកឃើញនេះគឺធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ៕

លោក ប៉ាន់ សុវណ្ណរិទ្ធិ អ្នកទទួលចាក់វាក់សាំងទី ១ លាន ដែលទទួលរង្វាន់កន្លងមកពីរាជរដ្ឋាភិបាល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ