អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា ក្រោយឃើញយីឌុបដឹកដែកជិត២០តោនក្រឡាប់ស្តែងៗ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រថយន្តយីឌុបដឹកផ្ទាំងដែកក្រឡាសំណាញ់១គ្រឿង បានក្រឡាប់នៅក្បែរវិមានឯករាជ្យ ខណ:ម្ចាស់ដឹកផ្ទាំងដែកនេះ
ខេត្តប៉ៃលិន ៖ រថយន្តយីឌុបដឹកផ្ទាំងដែកក្រឡាសំណាញ់១គ្រឿង បានក្រឡាប់នៅក្បែរវិមានឯករាជ្យ ខណ:ម្ចាស់ដឹកផ្ទាំងដែកនេះ
ខេត្តប៉ៃលិន ៖ រថយន្តយីឌុបដឹកផ្ទាំងដែកក្រឡាសំណាញ់១គ្រឿង បានក្រឡាប់នៅក្បែរវិមានឯករាជ្យ ខណ:ម្ចាស់ដឹកផ្ទាំងដែកនេះជិត២០តោន លុះអត់បានចងរឹតឱ្យបានជាប់ល្អ ក៏រមៀលផ្ទាំងដែកទៅចំហៀង បណ្តាលឱ្យរថយន្តបះជើងក្រឡាប់តែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្បែរសួនកុមារ មុខសាលាខេត្ត ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ លុះពេលម្ចាស់រើដែកដែលធ្លាក់ដាក់ទៅលើរថយន្តផ្សេង បើកបរបម្រុងដឹកផ្ទាំងដែកយកទៅទុកនៅផ្ទះ ស្រាប់តែរេលធ្លាក់នៅលើចិញ្ចើមផ្លូវបិះត្រូវប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាហេតុធ្វើឱ្យដំណើរតាមដងផ្លូវម្នាក់ៗព្រលឹងចុងសក់ ហើយធ្វើការិះគន់ម្ចាស់រថយន្ត និងសមត្ថកិច្ចមូលដ្ឋានមិនចេះណែនាំ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់រថយន្តមួយគ្រឿងខាងលើឈ្មោះ ជ្រិ ហៅប៉ាអាពៅ ភេទប្រុស រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំណែករថយន្តមានដឹកដែកខាងលើម៉ាក ភ្យូសូ ពណ៌ខៀវ លាយស ពាក់ស្លាកលេខ តាកែវ 3A-1773 រងការខូចខាតតិចតួច ដឹកផ្ទាំងដែកក្រឡាសំណាញ់ទម្ងន់ជិត២០តោន ។
តាមប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើបានដឹកផ្ទាំងដែកសម្រាប់ចាក់បេតុង ចេញពីក្រុងប៉ៃលិន ក្នុងទិសដៅពីលិចទៅកើត ឆ្ពោះទៅខេត្តបាត់ដំបង តែមិនដឹងជាយ៉ាងណា ស្រាប់តែអ្នកបើកបររថយន្តបើកបត់ក្បាលត្រឡប់មកផ្ទះវិញ លុះមកដល់ត្រង់ក្បែររង្វង់មូលវិមានឯករាជ្យ ស្រាប់តែរេលផ្ទាំងដែកក្រឡាសំណាញ់ធ្លាក់ចុះ ក្រឡាប់ទៅខាងស្តាំដៃតែម្តង ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងដែរថា គេសង្ស័យរថយន្តខាងលើ បើកបរក្នុងល្បឿនលឿន លុះបួងចង្កូតនៅត្រង់រង្វង់មូលខ្លាំង ទើបណ្តាលឱ្យក្រឡាប់បែបនេះ ។ ប្រជាពលរដ្ឋក៏មានការព្រួយបារម្ភចំពោះសុវត្ថិភាព ខណ:ឃើញម្ចាស់រថយន្តខាងលើមានការធ្វេសប្រហែស ដោយដឹកដែកពេញទ្រុងរថយន្តសំពីងសំពោង តែអត់មានយកខ្សែចងរឹតឱ្យបានត្រឹមត្រូវ បើសិនជាផ្ទាំងដែកនោះរមៀលធ្លាក់ទៅប៉ះចំមុតប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាមិនខានឡើយ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ពួកគាត់ក៏សំណូមពរឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិន ធ្វើការអប់រំដល់ម្ចាស់រថយន្ត ក៏ដូចជាម្ចាស់ផ្ទាំងដែកខាងលើ ចងរឹតឱ្យបានស្រួលបួល បើសិនជាធ្លាក់លើអ្នកធ្វើដំណើរ តើអ្នកណាទទួលខុសត្រូវ ។
ពួកគាត់ក៏សូមឱ្យសមត្ថកិច្ចប្រចាំការក្នុងខេត្តប៉ៃលិន ធ្វើការអប់រំដល់ម្ចាស់រថយន្តឱ្យរៀបចំស្រួលបួល ពោលគឺកុំបណ្តែតបណ្តោយឱ្យដឹកសំពីងសំពោងដូចដឹកអេតចាយបែបនេះទៀត ៕
ចែករំលែកព័តមាននេះ