ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចម៉ែ​ថ្វាយ​ព្រះរាជ​ពរ​ព្រះ​មហា​ក្ស​ត្ស​បរមនាថ​នរោត្តម​សីហ​មុនី​យាង​ចូល​៦៩​ព្រះ​វស្សា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេចម៉ែ​ព្រះ​មាតា​ជាតិខ្មែរ បាន​ថ្វាយ​ព្រះរាជ​ពរ​ព្រះមហាក្សត្រ​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​យាង​ចូល​៦៩ ព្រះ​វស្សា ។ នេះ​បើ​តាម​ព្រះរាជ​របស់​សម្តេចម៉ែ​នៃ​យើង ។ ព្រះរាជ​សារ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «…

រាជធានី​ភ្នំពេញ ៖ សម្តេចម៉ែ​ព្រះ​មាតា​ជាតិខ្មែរ បាន​ថ្វាយ​ព្រះរាជ​ពរ​ព្រះមហាក្សត្រ​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​យាង​ចូល​៦៩ ព្រះ​វស្សា ។ នេះ​បើ​តាម​ព្រះរាជ​របស់​សម្តេចម៉ែ​នៃ​យើង ។

ព្រះរាជ​សារ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា « ព្រះរាជបុត្រ ជាទី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រ​ជាទី​បំផុត​ស្មើ​ជីវិត​នៃ ម៉ា​ម៉​ង់ នៅ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត ឬ​ក្ស​ឧត្តុង្គឧត្តម​នៃ​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​គំរប់ ៦៨ យ៉ាង​ចូល​៦៩​ព្រះ​វស្សា​នៃ​ព្រះរាជបុត្រ​ជាទី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ម៉ា​ម៉​ង់ សូម​ចូលរួម​អបអរសាទរ​យ៉ាង​កក់ក្តៅ ជាទី​បំផុត​ជាមួយ​ប្រជាជាតិ ប្រជារាស្ត្រ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រជារាស្ត្រ​កម្ពុជា និង​ម៉ា​ម៉​ង់ សូម​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក ទេវ​រក្សា​ព្រះ​មហា​ស្វេត​ច្ឆ័​ត្រ និង​គុណបុណ្យ​ព្រះ​បារមី​អតីត ប​ហា​ក្យ ព្រះ​មហាក្សត្រិយានី ប្រ​ព្រ អង្គ ជា​ពិសេស​បារមី​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ប៉ា​ប៉ា ព្រះករុណា​ព្រះ មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិខ្មែរ ព្រះ​បរ​កេ​ន កោដ្ឋ ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ សូម​ព្រះរាជ​ម​គ្គា​តាម​ជួយ​អភិបាល​ការពារ និង​បន ត្រាំ​ទឹកអម្រឹត ព្រះរាជបុត្រ នូវ​ព្រះរាជ​សព្ទសាធុការពរ​បវរ​សួស្តី សិរី​ជ័យ​មង្គល​វិបុល​សុខ​មហាប្រសើរ ប្រកប ដោយ​ព្រះរាជ​សុខភាព​មាំមួន​ខ្លាំងក្លា​បរិបូរណ៍ ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្នា​វាងវៃ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​ជា​ម្លប់​ជ្រក កោន​នៃ​ប្រជារាស្ត្រ​បាន​សុខក្សេមក្សាន្ត​យូរអង្វែង​តរៀង​ទៅ ។

ប្រ​រាជ​សារ​បញ្ជាក់​ថា «​ម៉ា​ម៉​ង់ សូម​សំដែង​នូវ​ការ​កោតសរសើរ​ដ៏​កក់ក្ដៅ ជាទី​បំផុត​ចំពោះ​ព្រះរាជកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់ ព្រះរាជបុត្រ ប្រកបដោយ​ព្រះរាជ​ហ​ឬ​ទ័យ​ព្រះ​បញ្ញាញាណ នឹង​ព្រះ​កាយពល​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​) អប់រំ សិក្សាធិការ និង​សង្គមកិច្ច ជា​ពិសេស​ព្រះរាជបុត្រ ជ្រះថ្លា​បរិសុទ្ធ​ព្រះ រាជទាន​ព្រះរាជ​ទ្រព្យ​យ៉ាងច្រើន​ក្នុង វិស័យ​មនុស្សធម៌ សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

នៅ​ដដែល​បុណ្យ​ចម្រើន​ព្រះ​ជន​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្វាយព្រះពរ និង​ជូនពរ​ព្រះ​មហា​ក្ស​ក្ស​ផង​ដែរ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើក​បណ្តាញ​សង្គម​ថា ឱកាស​ប្រកបដោយ​នក្ខត្តឫក្ស​ដ៏​ឧត្ដុង្គឧត្ដម នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់​៦៨ យាង​ចូល​៦៩​ព្រះ​វស្សា របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ និង​ភរិយា សូម​ព្រះ​បរម​រាជានុញ្ញាត លំឱនកាយវាចា​ចិត្ត ក្រាប​បង្គំ​សម្ដែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ​ជ័យ បវរ​សួស្ដី សិរី​វ​ឌ្ឍ​នា វិបុល​សុខ មហាប្រសើរ​គ្រប់​ប្រការ ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​ព្រះ​អង្គ​មាន​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​កាយពល​មាំមួន ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជារាស្ត្រ ជា​កូនចៅ​របស់​ព្រះ​អង្គ រស់នៅ​ក្នុង​សេចក្ដីសុខ​ក្សេមក្សាន្ត ឆ្ពោះទៅ​កាន់​វឌ្ឍនភាព​ជា​និច្ច​និរន្តរ៍ និង​ចម្រុងចម្រើន ថ្កុំ​ថ្កើ​ន​ទូ​ទាំង​ព្រះ​នគរ​តរៀង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ