ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ព្រឹក​ធ្វើ​សកម្មភាព​ឆ្មក់​ស្ត្រី​ម្នាក់ យប់​ឡើង​អស់លក្ខណ៍​ក្នុង​មន្ទីរពេទ្យ​ជាន់​ទី​២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ក្របួច​បាន​មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដៃ តាំងពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​យប់ ទើប​ក្របួច​ម្នាក់ រួម​នឹង​បក្សពួក​ចំនួន​៩​នាក់​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៣ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ក្របួច​បាន​មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដៃ តាំងពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​យប់ ទើប​ក្របួច​ម្នាក់ រួម​នឹង​បក្សពួក​ចំនួន​៩​នាក់​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ នៅ​ក្នុង​មន្ទីរពេទ្យ​គាំពា​មាតា​និង​ទារក ហៅ​ពេទ្យ​ជប៉ុន ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ មាន​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​CRS ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone X max ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​នៅ​ចំណុច​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ហើយ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ម៉ោង​កើតហេតុ កម្លាំង​ជំនាញ​ព្រហ្ម​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ស្រាវជ្រាវ ទើប​រក​ឃើញ​ម៉ូតូ​ភិនភាគ​ដូច​ម៉ូតូ​ធ្វើ​សកម្មភាព​ខាងលើ​នេះ ចំណែក​ជនសង្ស័យ​វិញ​បានដឹង​ខ្លួន​ថា មាន​សមត្ថកិច្ច​ដេញ​តាម ក៏​បាន​ជិះ​ម៉ូតូ​គេច​ពី​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី កាត់ម​កតាម​ផ្លូវ​ទំនប់​70 តែ​ក៏​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​បោះដៃ​បន្ត​ទៅ​ខាង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ក៏​នាំ​គ្នា​ដេញ​តាម​កាក់ ជនសង្ស័យ​បន្ត​។ ប៉ុន្តែ​គ្រានោះ ជនសង្ស័យ​បាន​បើក​ម៉ូតូ​ឡើង​ស្ពាន ហើយ​ក៏​ស្រាប់តែ​បើក​ចុះ​ត្រឡប់​ក្រោយ​វិញ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​តាម​រហូត​ទៅ​ដល់​ក្នុង​មន្ទីរពេទ្យ​ជប៉ុន ។ នៅ​ពេល​នោះ ជនសង្ស័យ​បាន​ទុក​ម៉ូតូ​ចោល រួច​ក៏​ឡើង​ទៅ​ជាន់​ទី​២ ក្នុង​មន្ទីរពេទ្យ រួច​ក៏​ស​ង្ងំ​លាក់ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ឡើង​ទៅ​តាម​ចាប់​បាន​ដល់​ជាន់​ទី​២ នៃ​មន្ទីរ​ពេ​ត្យ​តែ​ម្តង ។

សមត្ថកិច្ច​បាន​បន្ត​ថា បន្ទាប់​ពី​ចាប់​បាន​ជនសង្ស័យ​យក​ទៅ​សួរនាំ និង​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ដែល​ជា​បក្សពួក​បាន​ចំនួន​៩​នាក់​បន្ថែម​ទៀត ក្នុង​នោះ​ស្រី​ចំនួន​២​នាក់ នៅ​ក្នុងផ្ទះ​សំណាក់​តារា​ពេជ្រ ម៉ូ​ឌេ​ន យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ព្រមទាំង​ធ្វើការ​ដកហូត​បាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ក្រុម​ជនសង្ស័យ រួម​នឹង​វត្ថុ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ