ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ចាម​បន្ត​បិទ​ខ្ទប់​រយៈពេល​២​ស​ប្តា​ហ៍​ទៀត

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម​បាន​ប្រកាស​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​រយៈពេល​២​ស​ប្តា​ហ៍​បន្ត​ទៀត ។ យោង​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​១៣ ឧសភា​បាន​លើក​ឡើង​ថា ការ​បន្ត​សុពលភាព​នៃ​ការ​ពង្រឹង​ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ រយៈពេល​២​ស​ប្តា​ហ៍​បន្ថែម​ទៀត…

ខេត្តកំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម​បាន​ប្រកាស​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​រយៈពេល​២​ស​ប្តា​ហ៍​បន្ត​ទៀត ។

យោង​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​១៣ ឧសភា​បាន​លើក​ឡើង​ថា ការ​បន្ត​សុពលភាព​នៃ​ការ​ពង្រឹង​ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ រយៈពេល​២​ស​ប្តា​ហ៍​បន្ថែម​ទៀត ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២១ ។

ប្រភព​បន្ត​ថា យោង​ស្ថានភាព​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍ « សហគមន៍ ២០ កុម្ភៈ » នៅ​មិន​ទាន់​មាន​សភាព​ធូរស្រាល​នៅឡើយ ពិសេស​ការ​រក​ឃើញ​នូវ​ករ​ណ៍​វិជ្ជមាន​កូ​វី​ដ​-១៩ ជា​បន្តបន្ទាប់​នៅ​ក្នុង ខេត្តកំពង់ចាម រដ្ឋបាល​ខេត្ត សូម​បន្ត​សុពលភាព​នៃ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិ ក្នុង​ករណី​រក​ឃើញ​ប្រជាពលរដ្ឋ​វិជ្ជមាន​កូ​វី​ដ​-១៩ ដោយ​ត្រូវ​បន្ត​សុពលភាព​នៃ​ការ​អនុវត្ត​រយៈពេល​២​ស​ប្តា​ហ៍​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២១ និង​សូម​ធ្វើការ​ណែនាំ​ដល់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ បងប្អូន​ប្រជាពលរដ្ឋ ៖ ត្រូវ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត លេខ​០១១/២១​ស​.​ណ​.​ន ចុះ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២១ ស្តី​ពី​ការ​បន្ត​ពង្រឹង​ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិ ក្នុង​ករណី​រក​ឃើញ​ប្រជាពលរដ្ឋ​វិជ្ជមាន កូ​វី​ដ​-១៩ និង​ត្រូវ​បន្ត​អនុវត្ត​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត​លេខ ០១០/២១​ស​.​ណ​.​ន ចុះ​ថ្ងៃ​ទី​០៦ ខែ ឧសភា ឆ្នាំ​២០២១ ស្តី​ពី​ការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ចាម ។

លោក​អភិបាល​ថា នៅ​ពេល​ទទួល​បានការ​ណែនាំ​ខាងលើ សូម​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក លោក​-​លោក​សី ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត មេឃុំ ចៅសង្កាត់ ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត និង​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ចាម ដើម្បី​អនុវត្ត​ឱ្យ​បាន​ម៉ឹង​ម៉ាត់​វិធានការ​រដ្ឋបាល​របស់​រដ្ឋបាល​ខេត្តកំពង់ចាម ដែល​បាន​ដាក់​ចេញ និង​ត្រូវ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ – ៣​កុំ ៣​ការពារ រួម​នឹង​កែប្រែ​ទម្លាប់​នៃ​ការ​រស់នៅ​សម្រប​តាម​បី​បទ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ត្រូវ​អនុវត្ត​វិធានការ​អនាម័យ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​ក្រុម​គ្រួសារ និង​សហគមន៍​ឱ្យ​ជៀស​ផុត​ពី​ជំងឺ​ដ៏​មហា​ប្រល័យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ