ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៣ប្រភេទ ដែលធ្វើឱ្យអ្នកងាយនឹងកើតមុន

2 ឆ្នាំ មុន

មុនគឺជាជម្ងឺស្បែកទូទៅមួយ ដែលប៉ះពាល់ដល់មនុស្សភាគច្រើន។ មុនអាចបណ្តាលមកពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ទៅនឹងបាក់តេរីស្បែក ដែលបណ្តាលអោយកើតមុន ហើយវាក៏អាចកើតមកពីអាហារដែលអ្នកទទួលទានផងដែរ។​ មុនក៏អាចកើតមានដោយសារ ផលិតផលថែរក្សាស្បែកមួយចំនួន ដែលប្រើមិនត្រូវនឹងប្រភេទស្បែកផងដែរ។ ខាងក្រោមនេះ…

មុនគឺជាជម្ងឺស្បែកទូទៅមួយ ដែលប៉ះពាល់ដល់មនុស្សភាគច្រើន។ មុនអាចបណ្តាលមកពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ទៅនឹងបាក់តេរីស្បែក ដែលបណ្តាលអោយកើតមុន ហើយវាក៏អាចកើតមកពីអាហារដែលអ្នកទទួលទានផងដែរ។​ មុនក៏អាចកើតមានដោយសារ ផលិតផលថែរក្សាស្បែកមួយចំនួន ដែលប្រើមិនត្រូវនឹងប្រភេទស្បែកផងដែរ។ ខាងក្រោមនេះ គឺជាអាហារទាំង៣ប្រភេទ ដែលពេញនិយម ហើយអាចបង្កទៅជាបញ្ហាមុនបាន។

១. ផលិតផលធ្វើពីទឹកដោះគោ៖ យោងតាមការស្រាវជ្រាវ ផលិតផលធ្វើពីទឹកដោះគោ ដូចជាឈីស ការ៉េម សូកូឡាទឹកដោះគោ និងផលិតផលជាច្រើនទៀត គឺជាមូលហេតុធំបំផុតមួយនៃការកើតមុន។ ការប្រើប្រាស់ទឹកដោះគោរបស់គោ (ដោយផ្ទាល់ឬជាផលិតផលរបស់វា) បង្កើនកម្រិតជាតិស្ករក្នុងឈាម។ នេះបណ្តាលមកពីអរម៉ូនដែលមាននៅក្នុងទឹកដោះគោ ដែលធ្វើឱ្យមានការកើនឡើងនូវការផលិតខ្លាញ់លើមុនចេញពីក្រពេញសេបូម ហើយជាកត្តាជម្រុញឱ្យមានការកើតមុន។

២. ជាតិកាហ្វេអ៊ីននិងជាតិអាល់កុល៖ កាហ្វេគឺជាមធ្យោបាយដ៏ល្អមួយដើម្បីចាប់ផ្តើមថ្ងៃរបស់អ្នក ប៉ុន្តែវាអាចមានផលប៉ះពាល់ដល់ស្បែករបស់អ្នកនិងនាំឱ្យកើតមុន។ ការទទួលទានកាហ្វេ ជួយបង្កើនកម្រិតអរម៉ូន cortisol នៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក ដែលអាចធ្វើឱ្យស្ត្រេសនិងបង្កើនកម្រិតអាំងស៊ុយលីន។ ស្ត្រេសគឺជាមូលហេតុមួយដែលបណ្តាលឱ្យកើតមុន ហើយការកើនឡើងនូវកម្រិតអាំងស៊ុយលីននាំឱ្យមានការផលិតជាតិខ្លាញ់លើមុខច្រើនពេក។ ចំណែកឯជាតិអាល់កុល បង្កឱ្យមានអតុល្យភាពទាំងអរម៉ូនតេស្តូស្តេរ៉ូននិងអរម៉ូនអ៊ឹស្ត្រូសែន ដែលបណ្តាលឱ្យមានការកើតមុន។

៣. អាហារហ្វាសហ្វូត៖ យើងដឹងថាអ្នកធ្លាប់ញ៉ាំអាហារបែបនេះ ដូចជាដំឡូងបារាំងបំពង បឺហ្គឺ ភីហ្សា ងច្រើនមុខទៀត។ ដោយសារតែអាហារទាំងនេះ ឆ្លងកាត់ការចៀននិងដុត ហើយមានផ្ទុកជាតិខ្លាញ់អាក្រក់ Trans Fat និង ស្ករចម្រាញ់ពីរោងចក្រ Refined Carbs ដែលបង្កឱ្យរំខានដល់កម្រិតអរម៉ូន និងជម្រុញឱ្យមានការរលាក ហើយបង្កឱ្យកើតមុន។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ