ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​១​ក្រុម​ដើរ​ទាក់​ឆ្កែ គ្រាន់តែ​ឃើញ​សមត្ថកិច្ច​លេង​ផ្តួល​ម៉ូតូ​ចោល​រត់​ព្រាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ បាន​ដកហូត​ម៉ូតូ​ហុងដា​វ៉េវ មួយ​គ្រឿង​យក​ទៅ​រក្សា​ទុក បន្ទាប់​ពី​ជនសង្ស័យ​ជា​មុខសញ្ញា​ទាក់​ឆ្កែ​បាន​ជិះ​ទៅ​ផ្តួល​ទុក​ចោល​រត់គេច​ខ្លួន​ពី​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ បាន​ដកហូត​ម៉ូតូ​ហុងដា​វ៉េវ មួយ​គ្រឿង​យក​ទៅ​រក្សា​ទុក បន្ទាប់​ពី​ជនសង្ស័យ​ជា​មុខសញ្ញា​ទាក់​ឆ្កែ​បាន​ជិះ​ទៅ​ផ្តួល​ទុក​ចោល​រត់គេច​ខ្លួន​ពី​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ត្រង់​ចំណុច​គោល​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1L-3886 ។ បាន​ជិះ​ដឹក​គ្នា​ដោយ​មាន​ភ្ជាប់​ជាមួយ​ឧបករណ៍​សម្រាប់​ទាក់​ក​ឆ្កែ​ជាប់​ជាមួយ និង​បំរុង​ធ្វើ​សកម្មភាព​ទាក់​ឆ្កែ​នៅ​ម្តុំ​ខាងក្រោយ​ផ្សារ​សុ​វ​ណ្ណា ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

ស្រប​ពេល​នោះ​ដែរ ក៏​មាន​បុរស​ជា​អ្នកដំណើរ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក រួច​ក៏​បាន​ជិះ​ទៅ​ជួប​ជាមួយ និង​ក្រុម​ជនសង្ស័យ​ដែល​បំរុង​ធ្វើ​សកម្មភាព​ទាក់​ឆ្កែ ។ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​បានឃើញ​បុរស​នោះ​ក៏​បន្ថែម​ល្បឿន​ព្យាយាម​ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​បុរស​នោះ​ព្យាយាម​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​ធ្វើការ​អន្តរាគមន៍​ផង​ដែរ ។

ក្រុម​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​អស់​ជា​ច្រើន​ផ្លូវ រហូត​ដល់​ចំណុច​កើតហេតុ ក្រុម​ជនសង្ស័យ​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល រួច​ស្ទុះ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ផ្លូវឌឿងហែម​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ (​តំបន់​ក្រហម​) បាត់​ស្រមោល បន្សល់​ទុក​ម៉ូតូ​រួម​ជាមួយ​ឧបករណ៍​សម្រាប់​ទាក់​ឆ្កែ​នៅ​កន្លែង​កើតហេតុ តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​និង​បាន​នាំ​យក​ម៉ូតូ រួម​ជាមួយ​វត្ថុ​តាំង​ដែល​ក្រុម​ជនសង្ស័យ​បាន​បន្សល់​ទុក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ