ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រៀបចំ​ដែនដី ​បំភ្លឺលើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បង្ហោះ​វី​ដេ​អូ​ថា ទាហាន​រំលោ.ភ​ដី​ប្រជា​ជល​រដ្ឋ

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ពាក់ព័ន្ធ​វិវាទ​ដីធ្លី​មួយ នៅ​ខេត្តកំពង់ស្ពឺ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៣ ឧសភា ២០២១​នេះ…

ខេត្តកំពង់ស្ពឺ ៖ ពាក់ព័ន្ធ​វិវាទ​ដីធ្លី​មួយ នៅ​ខេត្តកំពង់ស្ពឺ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៣ ឧសភា ២០២១​នេះ អោយ​ដឹង​ថា ដោយ​ពិនិត្យ​ឃើញ ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ អាន សំ​អូន បាន​បង្ហោះ​វី​ដេ​អូ និង​បាន​លើក​ឡើង​ថា «​ទាហាន​រំលោភ​ដី​ប្រជា​ជល​រដ្ឋ​នៅ​ចំណុច​ភូមិ​វាល​ធំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​» ។

ក្រសួង​បាន​ចាត់​មន្ត្រី​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ឃើញ​ថា បុគ្គល​ដែល​បាន​លើក​ឡើង​ក្នុង​វី​ដេ​អូ​ថា ទាហាន​រំលោភ​យក​ដី​គាត់ មានឈ្មោះ ឃី ចំរើន និង​ប្រពន្ធ​ឈ្មោះ ជា សុធា ជា​ប្រជាជន​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង បាន​មក​រស់នៅ​ក្នុង​សហ​គម​សង្គ្រោះ​ជន​ពិការ​កម្ពុជា នៅ​ចន្លោះ​ឆ្នាំ​២០០៨-២០០៩ និង​ទទួល​បាន​ដី​ពី​សហ​គម ទំហំ ៥០​ម៉ែត្រ គុណ ១៥០​ម៉ែត្រ ។ ឈ្មោះ ឃី ចំរើន អះអាង​ថា បាន​ទិញ​ដី​បន្ថែម​ពី​យោធា​ដែល​ជា​សមាជិកសមាគម​សង្គ្រោះ​ជន​ពិការ​កម្ពុជា នៅ​ឆ្នាំ​២០១១ ប៉ុន្តែ​ពុំ​មាន​ឯកសារ​បញ្ជាក់​ពី​ការ​ទិញ​លក់​នោះ​ទេ ។

តាម​លទ្ធផល​វាស់វែង ដែល​បាន​បង្ហាញ​ព្រំ​ដី​ដោយ​ឈ្មោះ ឃី ចំរើន ផ្ទាល់​ឃើញ​ថា ដី​មាន​ទំហំ ១៥,៩៣១ ម៉ែត្រការ៉េ ក្នុង​នោះ ដី​មិន​ពាក់ព័ន្ធ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធា មាន​ទំហំ ៤,៩៦១ ម៉ែត្រការ៉េ និង​ដី​ទំហំ ១០,៩៧០ ម៉ែត្រ​រ៉េ​ទៀត ជា​ដី​ដែល​ពាក់ព័ន្ធ​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធា ។

ដូច្នេះ វិវាទ​ខាងលើ​ទាក់ទង​នឹង​ការ​កាន់កាប់​ដី​របស់​ឈ្មោះ ឃី ចំរើន ជាន់​ទី​លើ​ដី​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធា ហើយ​សកម្មភាព​ដែល​បង្ហាញ នៅ​ក្នុង​វី​ដេ​អូ ជា​សកម្មភាព​ដែល​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ឧសភា ២០២១ ជា​ពេលវេលា​ដែល​អាជ្ញាធរ ឃុំ​ត្រែងត្រ​យឹ​ង ចុះ​ទៅ​ហាមឃាត់​ឈ្មោះ ឃី ចំរើន មិន​ឲ្យ​សាងសង​ផ្ទះ​ចូល​ក្នុង​ព្រំ​ដី​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធា ។

សូម​ទស្សនា​វី​ដេ​អូ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អាន សំ​អូន មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ