ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ដោះ​លែងកញ្ញា មាន ពេជ្រ​រី​តា នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ខណៈ​ឧកញ៉ា ហេង សៀ នៅ​មន្ទីរពេទ្យ ស្នើ​សុំ​ពន្យា​ពេល​ចូល​បំភ្លឺ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ចោទ​ដាក់​គ្នា​រវាង​លោក​ឧកញ៉ា ហេង សៀ និង​កញ្ញា មាន ពេជ្រ​រី​តា ហៅ​យូ​ប៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ចោទ​ដាក់​គ្នា​រវាង​លោក​ឧកញ៉ា ហេង សៀ និង​កញ្ញា មាន ពេជ្រ​រី​តា ហៅ​យូ​ប៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​លោក កូយ សៅ បន្ទាប់​ពី​បាន​បន្ត​ការ​សាកសួរ​បន្ថែម​ទៀត លុះ​ចុង​ក្រោយ​ទើបបាន​លោក​ចៅក្រម សម្រេច​ចេញ​ដីកា​ដោះ​លែង​កញ្ញា មាន ពេជ្រ​រី​តា ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ។

រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល អនុរក្ស​បាន​នាំ​កញ្ញា មាន ពេជ្រ​រី​តា ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​(​ម​២) ដើម្បី​ដោះ​សម្លៀក​បំពាក់​ឈុត​អ្នកទោស នឹង​ធ្វើ​បែបបទ​តាម​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ (​ពោល​គឺ​មិនមែន​ដោះ​លែង​នៅ​តុលាការ​នោះ​ទេ​) ។

នា​ព្រឹក​នោះ​ដែរ អ្នកសារព័ត៌មានសង្កេត​ឃើញ​ ម្តាយ​របស់​កញ្ញា មាន ពេជ្រ​រី​តា បាន​តាម​ទៅ​ស្តាប់​មើល​ពី​លទ្ធផល​របស់​កូន ខណៈ​ពេល​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះ​លែង​កូន​ឲ្យ​មាន​សេរីភាព​វិញ អ្នកស្រី ពិតជា​មាន​សេចក្តី​ត្រេកអរ ប៉ុន្តែ​មិន​បាន​និយាយ ឬ​ឆ្លើយ​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន ដែល​ខំ​ប្រមាញ់​តាម​សួរ​នោះ​ទេ ។ អ្នកស្រី ឱន​មុខ​ចុះហើយបាន​តោង​ស្មា​ស្ត្រី​មេធាវី ឡើង​រថយន្ត​ទំនើប​មួយ​គ្រឿង​ជិះ​ចេញ​ទៅ ដោយសារ​តែ​អ្នកស្រី​ប្រញាប់​ទៅ​ទទួលយក​កូនស្រី ចេញពី​ពន្ធនាគារ​ព្រៃ​ស នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ដដែល​នេះ ។

បើ​យោង​តាម​ប្រភព​ពី​លោក​មេធាវី គី តិច បាន​បង្ហោះ​រូបភាព​ដំបូង​របស់​កញ្ញា មាន ពេជ្រ​រី​តា ក្រោយ​ពេល​ដោះ​លែង​ចេញពី​ពន្ធនាគារ នៅ​ការិយាល័យ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ។

ដោយឡែក ក្រោយ​ពី​តុលាការ​បាន​សម្រេច​ធ្វើការ​ដោះ​លែង​កញ្ញា មាន ពេជ្រ​រី​តា ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ នៅ​ថ្ងៃ​ទី​១៣ ឧសភា ២០២១​ លោក​ឧកញ៉ា ហេង សៀ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យា​ពេល​ចូល​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​បណ្ដឹង​របស់​កញ្ញា មាន ពេជ្រ​រី​តា ដែល​ប្ដឹង​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំ​លោ​.​ភ​សេព​ស​.​ន្ថ​វៈ ។

លិខិតស្នើ​សុំ​ពន្យា​ពេល​ចូល​បំភ្លឺ​នេះ ដាក់​ជូន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារ​មូលហេតុ លោក​ឧកញ៉ា ហេង សៀ កំពុង​សម្រាក​ព្យាបាល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​សន្យា​ថា នឹង​ចូល​បំភ្លឺ នៅ​ពេល​ស្ថានភាព​ជំងឺ​ធូរស្រាល តាម​កាលកំណត់ ដោយ​ពុំ​ធ្វើការ​គេចវេស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ