ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ហុងកុង ចាប់​បាន​ឈើប្រណីត ប្រហែល​២១១​តោន ដែល​រត់ពន្ធ​ចេញពី​កម្ពុជា

2 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ ទីក្រុង​ហុងកុង គឺជា​តំបន់​ទីប្រជុំជន និង​តំបន់​រដ្ឋបាល​ពិសេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ពេល​ថ្មី​ៗ​នេះ គយ​ហុងកុង បាន​បង្ក្រាប​ករណី​រត់ពន្ធ និង​រឹបអូសប្រភេទ​ឈើ​ប្រណីត(ប្រភេទឈើកម្រ)…

ទីក្រុង​ហុងកុង ៖ ទីក្រុង​ហុងកុង គឺជា​តំបន់​ទីប្រជុំជន និង​តំបន់​រដ្ឋបាល​ពិសេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ពេល​ថ្មី​ៗ​នេះ គយ​ហុងកុង បាន​បង្ក្រាប​ករណី​រត់ពន្ធ និង​រឹបអូសប្រភេទ​ឈើ​ប្រណីត(ប្រភេទឈើកម្រ) ដែល​គេ​សង្ស័យ​ថា មាន​ចំនួន​ប្រហែល ២១១​តោន ជាមួយនឹង​តម្លៃ​ទីផ្សារ​ប្រមាណ ១,១​លាន​ដុល្លារ ចំនួន ៧​កុងតឺន័រ នៅ​ឯ​ទីតាំង​គយ Kwai Chung និង​គយ Tsing Yi ជា​កន្លែង​ត្រួតពិនិត្យ​ទំនិញគេចពន្ធ ចន្លោះ​ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​៥ ឧសភា ២០២១ ។ នេះ​គឺជា​ការ​រឹបអូស​យក​ឈើ​ធំ​បំផុត ដែល​មិន​ធ្លាប់​មាន​ទេ ក្នុង​រយៈពេល​៥​ឆ្នាំ កន្លង​មក ។

តាម​រយៈ​មន្ត្រី​គយ បាន​ជ្រើសរើស​កុងតឺន័រ ចំនួន​៧​ទូ ដែល​បាន​មក​ដល់ទី​ក្រុង​ហុងកុង ពី​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​កំឡុង​ពេល​ខាងលើ​(​ថ្ងៃ​ទី​២៩​មេ​សា ដល់ទី​៥ ឧសភា​) ។ ពេល​ចុះ​ត្រួតពិនិត្យ មន្ត្រីគយរកឃើញ​កំណាត់ឈើ​ប្រណីត ដែល​គេ​លាក់​ទុក​នៅ​ខាងក្នុង​ទូ​កុងតឺន័រ​ទាំងនោះ ។

ករណី​នេះ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​មន្ទីរ​កសិកម្ម ជលផល និង​អភិរក្ស ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ត ។

ស្ថិត​ក្រោម​ការ​ការពារ​បទបញ្ញត្តិ​សត្វព្រៃ និង​រុក្ខជាតិ ដែល​ជិត​ផុត​ពូជ ជន​ណា​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា មាន​កំហុស​ក្នុង​ការ​នាំ​ចូល ឬ​នាំ​ចេញ ប្រភេទ​សត្វ​ជិត​ផុត​ពូជ ឬ​ឈើ​ប្រណីត ដោយ​គ្មាន​អាជ្ញាប័ណ្ណ ត្រូវ​ទទួល​ការ​ពិន័យ​ជា​អតិបរមា ១០​លាន​ដុល្លារ​ហុងកុង និង​ជាប់​ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ ៕ ប្រភពពី customs.gov.hk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ