ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​ទាំងអស់​រួម​គ្នា​ទប់ស្កាត់​ឲ្យ​បាន ចំពោះ​ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំង​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​បំពេញភារកិច្ច​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំង​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​បំពេញភារកិច្ច​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​ឲ្យ​ចូល​ទៅ​ក្នុង​សហគមន៍​។ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ នៅ​ក្នុង​ឱកាស​នោះ លោក​បាន​ធ្វើការ​កោតសរសើរ​ដល់​កងកម្លាំង កងពលតូច​ថ្មើរជើង​លេខ​៥៣ ដែល​បាន​តស៊ូ​ស្វិតស្វាញ​ពុះពារ​ការ​លំបាក ដើម្បី​អនុវត្ត​បទបញ្ជា​ថ្នាក់លើ​ឲ្យ​បាន​ជោគជ័យ​។

លោក​បាន​បន្ត​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ ប្រទេស​ជាតិ​យើង​កំពុង​ប្រឈម​នឹង​គ្រោះភ័យ ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វី​ដ​-១៩ រាតត្បាត ដូច្នេះ​សូម​កងកម្លាំង​ទាំងអស់ រួម​សហការ​គ្នា​ស្អិតរ​មួ​ត និង​ម៉ឹង​ម៉ាត់​បំផុត​ទប់ស្កាត់​ឲ្យ​បាន​ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់​។ ឧត្តមសេនីយ៍ទោ មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ទី​៥ ក៏​បាន​បញ្ជាក់​ថា មិន​អនុញ្ញាត​ឱ្យ​កងកម្លាំង​ប្រព្រឹត្ត​បទល្មើស​ឃុបឃិត​ជាមួយ​មេខ្យល់​ដាច់ខាត ជា​ពិសេស​ការ​សេព និង​ជួញដូរ​គ្រឿងញៀន ប្រសិនបើ​យោធិន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​ទោស​កំហុស​ទាំងនេះ នឹង​ត្រូវ​រាយការណ៍​ទៅ​ថ្នាក់លើ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​ភ្លាម​។

នៅ​ក្នុង​ឱកាស​នោះ លោក​ក៏​បាន​នាំ​យក​ស័ង្កសី​ចំនួន​៥៥៧​សន្លឹក ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ចែក​ជូន​កងកម្លាំង ដើម្បី​ធ្វើ​ជំរំ​ស្នាក់​នៅ​ផង​ដែរ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ