ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៤,១៥,១៦​ឆ្នាំ​ទាំង​៦​មាន​លាភ​មានសំណាង​ល្អ​លុយ​ហូរ​ចូល​រាប់​មិន​អស់

2 ឆ្នាំ មុន

កំពូល​ឆ្នាំ​លាភ​ទាំង​៦​មានសំណាង​ធំ​ប្រជុំ​លាភសក្ការៈ​ហូរ​ចូល​បី​ថ្ងៃ តាម​ក្បួនតម្រា​ស្តេច​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ឆ្នាំ​លាភ​សំដៅយក​ឆ្នាំ​ដែល​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា មាន​មហា​សំណាង​តាំងពី​កំណើត​មក លុះ​មាន​វ័យ​វឌ្ឍនាការ​ធំ​ឡើង​កាលណា​តែង​មាន​មន្ត្រី​តូច​ធំ​អ្នកមុខអ្នកការ​រាប់អាន​កាន់តែ​ច្រើន ជួយ​ទំនុកបម្រុង ជួយ​ជ្រោមជ្រែង​លើកតម្កើង​គ្រប់​កាលៈទេសៈ រាល់​កិច្ចការ​ដែល​ខ្លួន​ត្រូវ​បំពេញ ទោះជា​មាន​ឧបសគ្គ​ខ្លះ​កើតឡើង ក៏​នៅ​តែ​អាច​ទម្លុះទម្លាយ​បាន​ជោគជ័យ…

កំពូល​ឆ្នាំ​លាភ​ទាំង​៦​មានសំណាង​ធំ​ប្រជុំ​លាភសក្ការៈ​ហូរ​ចូល​បី​ថ្ងៃ តាម​ក្បួនតម្រា​ស្តេច​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ឆ្នាំ​លាភ​សំដៅយក​ឆ្នាំ​ដែល​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា មាន​មហា​សំណាង​តាំងពី​កំណើត​មក លុះ​មាន​វ័យ​វឌ្ឍនាការ​ធំ​ឡើង​កាលណា​តែង​មាន​មន្ត្រី​តូច​ធំ​អ្នកមុខអ្នកការ​រាប់អាន​កាន់តែ​ច្រើន ជួយ​ទំនុកបម្រុង ជួយ​ជ្រោមជ្រែង​លើកតម្កើង​គ្រប់​កាលៈទេសៈ រាល់​កិច្ចការ​ដែល​ខ្លួន​ត្រូវ​បំពេញ ទោះជា​មាន​ឧបសគ្គ​ខ្លះ​កើតឡើង ក៏​នៅ​តែ​អាច​ទម្លុះទម្លាយ​បាន​ជោគជ័យ ទទួលផល​ល្អ ។ តាម​ក្បួន​ហុងស៊ុយ​ដំឡើង​រាសី​បាន​លាតត្រដាង​បង្ហាញ​អំពី​ឆ្នាំ​លាភ​ទាំង​៦​នេះ​ថា លោក​អ្នក​នឹង​មាន​លេខ​លាភ​ធំ​៣៦៩​សំណាង​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ជីវិត​លោក​អ្នក​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ សុក្រ សៅរ៍ ទី​១៤,១៥,១៦ កណ្តាល​ខែឧសភា​នេះ ។

ឆ្នាំ​លាភ​ទី​១- ឆ្នាំវក រាសី​ខ្ពស់ត្រដែត ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​ក្នុង​រង្វង់​បី​ថ្ងៃ​កណ្តាលខែ​នេះ​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ឃើញ​ថា​ជឿនលឿន​ទៅ​មុខ​យ៉ាង​គាប់ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញ​ថា​មាន​ភាព​លូតលាស់​ជា​លំដាប់ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​តែង​ឆ្លើយ​តប​ជា​ផ្លែផ្កា​ជា​ផលប្រយោជន៍​មក​វិញ​ជា​និច្ច ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​ធ្វើ​ជំនួញ​ទោះ​ទី​ជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​រីក​លូតលាស់​ទៅ​មុខ និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំ​លាភ​ទី​២- ឆ្នាំខាល ពណ៌​នាំ​លាភ បៃតង នៅ​ក្នុង​រង្វង់​បី​ថ្ងៃ​កណ្តាលខែ​នេះ​ជា​ឱកាស​មាស​ឱកាស​ប្រាក់ មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់​កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។

ឆ្នាំ​លាភ​ទី​៣- ឆ្នាំថោះ នៅ​ក្នុង​រង្វង់​បី​ថ្ងៃ​កណ្តាលខែ​នេះ​រាសី​ខ្ពស់​ណាស់ ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង ដូចនេះ​ជា​វេលា​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចាត់ចែង​ការងារ ផល​ល្អ​ៗ​តែង​ហុច​មក​វិញ​យ៉ាង​កក់ក្តៅ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​លឿន ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។

ឆ្នាំ​លាភ​ទី​៤- ឆ្នាំម្សាញ់ ពណ៌​នាំ​លាភ ខៀវ នៅ​ក្នុង​រង្វង់​បី​ថ្ងៃ​កណ្តាលខែ​នេះ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ​ប្រជុំ​ចូល​គ្រប់​ទិស ។ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការ​ងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​កាក់កប​ខ្លាំង​ណាស់ ប្រាក់​ចូល​មក​មិន​ដាច់ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ និង​ជោគជ័យ​គ្រប់​កិច្ចការ​ទាំងអស់ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែម​ល្អែ​ម និង​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំ​លាភ​ទី​៥- ឆ្នាំមមែ លុយ​ចូល​ឈឹប​ៗ​នៅ​ក្នុង​រង្វង់​បី​ថ្ងៃ​កណ្តាលខែ​នេះ លោក​អ្នកមាន​លាភ​សំណាង​ខ្ពស់ មាសប្រាក់​ហូរ​ចូល​ជុំ​ទិស ។ ពណ៌​នាំ​សំណាង ស សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សំណាង​ក្នុង​រឿង​ប្រាក់​កាស កាក់កប​ប្រសើរ​ណាស់ ។ សំណាង​ក្នុង​រឿង​ស្នេហា គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អ​ប្រសើ​ពន់ពេក ។

ឆ្នាំ​លាភ​ទី​៦-​ឆ្នាំច រាសី​ខ្ពស់ លុយ​ចូល​ឈឹប​ៗ​នៅ​ក្នុង​រង្វង់​បី​ថ្ងៃ​កណ្តាលខែ​នេះ លាភ​សំណាង​ខ្ពស់ លាភ​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ ធាតុទឹក​អម្រឹត ចិត្តជា​បុណ្យ ។ ពណ៌​នាំ​សំណាង ប្រផេះ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន​មាន​លាភ​ចូល​ច្រើន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ជាប់​ជា​និច្ច សំណាង​ក្នុង​រឿង​មាសប្រាក់ កាក់កប​ប្រសើរ​ខ្លាំង​ណាស់​, សំណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ជីវិត​ស្រស់ថ្លា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ