ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​រក​ឃើញ​ការ​ឆ្លង​មេរោគ​ផ្សិត​ខ្មៅ​ដ៏​កម្រ​៥០​ករណី លើ​អ្នកជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

ឥណ្ឌា ៖ ប្រធាន​រដ្ឋ Madhya Pradesh លោក Shivraj Singh Chouhan បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ថា មាន​ករណី​ឆ្លង​

ឥណ្ឌា ៖ ប្រធាន​រដ្ឋ Madhya Pradesh លោក Shivraj Singh Chouhan បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ថា មាន​ករណី​ឆ្លង​មេរោគ​ផ្សិត​ខ្មៅ​ឈ្មោះ​ថា​Mucormycosis ដ៏​កាច​សាហាវ​ចំនួន​៥០​ករណី ត្រូវ​បាន​រាយការណ៍​ថា កើត​មាន​ចំពោះ​អ្នកជំងឺ​កូ​វី​ដ​១៩ ក្នុង​រដ្ឋ​របស់​លោក​។ ដែល​វា​គឺជា​ការ​ព្រួយបារម្ភ​ថ្មី​មួយទៀត សម្រាប់​រដ្ឋាភិបាល​ឥណ្ឌា​។ នេះ​បើ​តាម​ការ​ចេញពី​សារព័ត៌មាន NDTV របស់​ឥណ្ឌា​។

លោក Chouhan បាន​និយាយ​ថា «​ករណី​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ខ្មៅ កំពុង​លេចឡើង​ដ៏​គួរ​ឱ្យ​រន្ធត់​បំផុត​។ វា​ជា​បុព្វហេតុ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់​។ ហើយ​រហូត​មក​ដល់​ពេល​នេះ ៥០​ករណី​ហើយ ត្រូវ​បាន​បញ្ជាក់​ថា​មាន​មេរោគ​នេះ​»​។

ករណី​ការ​ឆ្លង​មេរោគ​ផ្សិត​ខ្មៅ​ដ៏​កម្រ​នេះ ត្រូវ​បាន​រាយការណ៍​ក្នុង​ចំណោម​អ្នក​ដែល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។ ខណៈ​ដែល​មេរោគ​ដ៏​សាហារ​នេះ បាន​ប៉ះពាល់​ដល់​ប្រហោង​ឆ្អឹង​, ខួរក្បាល និង​សួត ហើយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ​។

រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ដ៏​កម្រ​នេះ​រួម​មាន ៖ ឈឺក្បាល​,​គ្រុនក្តៅ​, ឈឺចាប់​នៅ​ក្រោម​ភ្នែក​,​ច្រមុះ​, ប្រហោង​ឆ្អឹង​, ស្រវាំងភ្នែក ដែល​ឈាន​ដល់​ង​ងឺ​ត​មើល​លែង​ឃើញ​តែ​ម្តង​។ ហើយ​អ្វី​ដែល​កាន់តែ​អាក្រក់​ថែម​ទៀត​នោះ ក្នុង​ករណី​ធ្ងន់ធ្ងរ​ផ្នែក​ដែល​រង​ផល​ប៉ះពាល់​នៃ​មេរោគ​នេះ ត្រូវ​តែ​វះកាត់​យក​ចេញ​តែ​ម្តង​។

លោក Chouhan បាន​បន្ត​ទៀត​ថា រដ្ឋបាល​របស់​លោក​នឹង​រៀបចំ​ពិធីសារ​លម្អិត សម្រាប់​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​ផ្សិត​ខ្មៅ​នេះ​។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​នឹង​ផ្តល់​ថវិកា​យ៉ាង​ពេញលេញ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ ដែល​មាន​សេដ្ឋកិច្ច​ខ្សត់ខ្សោយ​។
ដោយឡែក​រដ្ឋាភិបាល​កណ្តាល​បាន​អះអាង​ថា ខ្លួន​កំពុង​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ ដើម្បី​បង្កើន​ការ​ផលិត​ថ្នាំ​ប្រឆាំង​ព្យាបាល​ជំងឺផ្សិត​ខ្មៅ Mucormycosis នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ