ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ក្រហម​លើ​ភព​ព្រ​ហ​ស្ប​ត្តិ៍​នឹង​បាត់​រូបរាង​នៅ​ឆ្នាំ​2029

8 ឆ្នាំ មុន

រូបភាព​ដំបូង​របស់​ចំណុច​ពណ៌​ក្រហម​លើ​ភព​ព្រហស្បតិ៍ (Jupiter) បាន​បង្ហាញ​ឡើង​ក្នុង​ទសវត្សរ៍​ទី​៦០ ដោយ​លោក​រ៉ូ​ប៊ើត ហ៊ុ​ក និង​លោក​អីុ​វ៉ា​ន្នី កា​សានី ។ លក្ខណៈ​ពិសេស​របស់​វា​គឺ​លាយឡំ​ដោយ​ព្យុះ​ស៊ីក្លូន

រូបភាព​ដំបូង​របស់​ចំណុច​ពណ៌​ក្រហម​លើ​ភព​ព្រហស្បតិ៍ (Jupiter) បាន​បង្ហាញ​ឡើង​ក្នុង​ទសវត្សរ៍​ទី​៦០ ដោយ​លោក​រ៉ូ​ប៊ើត ហ៊ុ​ក និង​លោក​អីុ​វ៉ា​ន្នី កា​សានី ។ លក្ខណៈ​ពិសេស​របស់​វា​គឺ​លាយឡំ​ដោយ​ព្យុះ​ស៊ីក្លូន និង​សារធាតុ​មួយ​ចំនួន​ទៀត​ដែល​នៅ​លាយឡំ​គ្នា ។ វា​មិន​ត្រូវ​បាន​បកស្រាយ​ឱ្យ​លម្អិត​រហូត​ដល់​សតវត្សរ៍​ទី ១៩ ។ នៅ​ពេល​នោះ​អង្កត់ផ្ចិត​របស់​វា​មាន​ទំហំ​ដល់​ទៅ​៤១.០០០​គីឡូម៉ែត្រ ។

កាលពី​ថ្ងៃ​ទី​២៥ ឆ្នាំ​១៩៧៩ យានអវកាស Voyager 1 របស់​អង្គការ​ណា​សាបាន​ត្រឡប់​ទៅ​ថត​យក​រូបភាព​របស់​ចំណុច​នោះ​ក្នុង​ទីតាំង​ជិត​មួយ ។ ការ​ហោះហើរ​នោះ​បាន​បង្ហាញ​ថា ចំណុច​ក្រហម​របស់​ភព​ព្រហស្បតិ៍​បាន​បង្រួញ​មក ២៣.៣៣៥​គីឡូម៉ែត្រ ។ ក្រោយមក​ការ​សិក្សារ​របស់​តេ​ឡេ​ស្កុប​អវកាស​ពី​ឆ្នាំ​១៩៩០ រហូត​មក​អះអាង​ថា ចំណុច​ក្រហម​នោះ​កាន់តែ​រួម​តូច​ទៅ​ៗ ។ នៅ​ឆ្នាំ​២០១២ អត្រា​នៃ​ការ​រួញ​របស់​វា​ស្ទើ​តែ​១​ពាន់​គីឡូម៉ែត្រ​ក្នុង​១​ឆ្នាំ ហើយ​វា​នៅ​តែ​បន្ត​ការ​រួម​មាឌ បន្តិច​ម្តង​ៗ ។

កត្តា​ដែល​ធ្វើ​ឱ្យ​វា​បង្រួម​មាឌ​គឺ​កម្លាំង​ច​លករ​រួម​មាន​ខ្យល់ និង​ព្យុះ​ដែល​តែងតែ​បក់​បោក​ក្នុង​ល្បឿន​ដ៏​ខ្លាំង​មួយ ៕