ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​កម្មករជិត​​​៥០នាក់ជួបគ្រោះ​​​​ធ្លាក់​ចេញពីផ្លូវ​ជ្រុល​ទៅបុក​​ដើម​ឈើ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​បាន​​រេចង្កូតធ្លាក់ចេញពី​ផ្លូវ​ទៅ​បុក​នឹង​ដើមឈើ​ បណ្ដាល​ឲ្យ​កម្មករ​-កម្មការិនី​

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​បាន​​រេចង្កូតធ្លាក់ចេញពី​ផ្លូវ​ទៅ​បុក​នឹង​ដើមឈើ​ បណ្ដាល​ឲ្យ​កម្មករ​-កម្មការិនី​សរុប​ចំនួន​46​នាក់ បាន​រង​របួស​ធ្ងន់​និងស្រាល​ កាលពី​វេលា​ម៉ោង​6និង15​នាទី​ព្រឹក​ថ្ងៃ​ទី 13 ខែឧសភា ឆ្នាំ 2021 នៅ​តាម​បណ្តោយ​​ផ្លូវ​កៅស៊ូ​លេខ 137 សិ្ថ​ត​នៅ​ភូមិ​ក្រសាំង​ពុល ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្តកំពង់ឆ្នាំង​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុបាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ 3d-5860 បើកបរ​ដោយ​បុរស​ឈ្មោះ ឈឿ​ន ឆុ​ន អាយុ55ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្ងោកពង់ ឃុំ​ស្វាយ​ជុក​ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្តកំពង់ឆ្នាំង បាន​​ធ្វើដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ក៏​បាន​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ រួច​ជ្រុល​ទៅ​បុក​នឹង​​ដើម​ឈើ បណ្ដាល​ឲ្យ​កម្មកររង​របួសធ្ងន់​ស្រាលសរុប​ចំនួន​46​នាក់ ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ មូលហេតុដែល​បណ្ដាល​ឱ្យ​រថយន្ដ​​ជួបគ្រោះ​ថ្នាក់​បែបនេះ​ គឺ​ដោយសារ​ផ្លូវ​កោង​និង​រអិល ហើយ​អ្នកបើកបរ​មិន​ប្រយ័ត្ន​ និង​បើកបរ​ក្នុង​ល្បឿន​លឿន​ក៏​បណ្ដាល​ឱ្យ​ធ្លាក់​ចេញពី​ផ្លូវ​តែ​ម្ដង​ ។ ​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​និង​រថយន្ត​ផ្សេង​ទៀត​​មក​ដឹក​កម្មករ​យក​ទៅ​​ព្យាបាល​​នៅ​មណ្ឌល​សុខភាព​ ។ ​ចំណែកឯ​អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់ ។

ជុំវិញ​ករណី​ខាងលើ​នេះដែរ​ គេ​បាន​សង្កេត​ឃើញ​រថយន្ត​ដឹក​កម្មករ​នៅ​តែ​ដឹក​មនុស្ស​ច្រើន​លើស​ចំណុះ គ្មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​មិនបានរក្សាគម្លាតសុវត្ថិភាពពីគ្នាឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ