ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូមន្តអាគម​ឥណ្ឌា​ប្រើ​ល្បិ​ចាប់រំលោ.ភ​នារី​វ័យក្មេង

8 ឆ្នាំ មុន

ប៉ូលិស​នៅ Ghatkopar ក្នុង​រដ្ឋ​មុម​បៃ​ប្រទេស​ឥណ្ឌា ទើបតែ​ចាប់ខ្លួន​គ្រូមន្តអាគម​បោកប្រាស់​ម្នាក់​ឈ្មោះ Naveen Malik ដែល​បាន​រំលោ.ភ​កូនស្រី​ម្ចាស់ផ្ទះ អាយុ​២៥​ឆ្នាំ ។ វិធី​បោកប្រាស់​របស់​ជន​នោះ គឺ​ប្រាប់ នារី​ៗ​រង​គ្រោះ​ថា

ប៉ូលិស​នៅ Ghatkopar ក្នុង​រដ្ឋ​មុម​បៃ​ប្រទេស​ឥណ្ឌា ទើបតែ​ចាប់ខ្លួន​គ្រូមន្តអាគម​បោកប្រាស់​ម្នាក់​ឈ្មោះ Naveen Malik ដែល​បាន​រំលោភ​កូនស្រី​ម្ចាស់ផ្ទះ អាយុ​២៥​ឆ្នាំ ។ វិធី​បោកប្រាស់​របស់​ជន​នោះ គឺ​ប្រាប់ នារី​ៗ​រង​គ្រោះ​ថា មាន​ខ្មោច​សណ្ឋិត​ក្នុង​ខ្លួន​នាង ។ ខ្មោច​នោះ​ហើយ​ជា​អ្នក​ធ្វើបាប​ឪពុក​នាង​ឱ្យ​មាន​ជំងឺ ។ ដូច្នេះ​ត្រូវ​ព្យាបាល​ជំងឺ​ឪពុក​នាង​ផង ត្រូវ​កម្ចាត់​ខ្មោច​សាហាវ​ចេញពី​ខ្លួន​នាង​ផង បើ​មិន​ដូច្នេះ​ទេ ទោះ​ឪពុក​នាង​ជា​សះស្បើយ​ពី​ជំងឺ​ក៏​គង់តែ​គាត់​ឈឺ​វិញ​មិន​ខាន ។ គ្រូ​បោកប្រាស់​នោះ​ឈ្មោះ Naveen Malik  ។

គ្រូមន្តអាគម​បោកប្រាស់​ព្យាបាល​ឪពុក​ដើម្បី​រំលោភ​កូនស្រី  
ប៉ូលិស​នៅ Ghatkopar បានឱ្យ​ដឹង​ថា គ្រូ​បោកប្រាស់​ឈ្មោះ Malik ត្រូវ​នាង​ក្រមុំ អាយុ​២៥​ឆ្នាំ ហៅ​តាម​ទូរស័ព្ទ​សុំ​ឱ្យ​ជួយ​ព្យាបាល​ជំងឺ​សន្លាក់​របស់​ឪពុក​នាង ព្រោះ​វេជ្ជបណ្ឌិត​ប៉ុន្មាន​នាក់​ហើយ​មើល​មិនជា​សោះ ។ នាង​ស្គាល់​គ្រូ​បោកប្រាស់​នោះ​តាម​រយៈ​អ្នក​ផ្សេង​ប្រាប់ ។ តាម​ពិត Malik គ្រាន់តែ​ជា​កម្មករ​ប្រចាំការ​បោសសម្អាត​ប្រាសាទ​មួយ​ប៉ុណ្ណោះ តែ​ក្រោយមក​គេ​បែកគំនិត​ខូច​ស្លៀកពាក់​ស​ដូច​អ្នកបួស ហើយ​និយាយ​ប្រាប់​អ្នកជំងឺ​ឧស្សាហ៍​ទៅ​បន់ស្រន់​នៅ​ប្រាសាទ​នោះ​ថា គេ​ធ្វើ​ចិត្តជា​អ្នកបួស​ហើយ ដើម្បី​មានឱកាស​សង្គ្រោះ​អ្នកជំងឺ ផ្សេង​ៗ​ដែល​គ្រូពេទ្យ​មើល​មិនជា ព្រោះ​គេ​ចេះ​មន្តអាគម​កម្ចាត់​ខ្មោច អាច​បណ្ដេញ​ខ្មោច​ប្រភេទ​ណា​ក៏​បាន ។ ជំងឺ​ដោយសារ​ខ្មោច​យាយី គ្រូពេទ្យ​មិន​អាច​ព្យាបាល​បាន​ទេ ។

Malik ពេល​ទៅ​ដល់​ផ្ទះ​អ្នកជំងឺ បាន​ប្រាប់​នាង​ក្រមុំ អាយុ​២៥​ឆ្នាំ​ជា​កូនស្រី​ម្ចាស់ផ្ទះ​ថា ជំងឺ​សន្លាក់​របស់​ឪពុក​នាង​បណ្ដាល​មក​ពី​ខ្មោច​កំណាច​យាយី តែ​ខ្មោច​នោះ​មិនមែន​នៅ​ក្នុង​ខ្លួន​អ្នកជំងឺ​នោះ​ទេ គឺ​នៅ​ក្នុង​ខ្លួន​នាង​ទៅ​វិញ ។ ដូច្នេះ​ត្រូវ​ព្យាបាល​ជំងឺ​របស់​ឪពុក​នាង​ផង ត្រូវ​កម្ចាត់​ខ្មោច​ចេញពី​ខ្លួន​នាង​ផង ។ តាម​ពិតជា​ផែនការ​របស់​ជន​នោះ ដើម្បី​មានឱកាស​ចាប់រំលោភ​នាង​ក្រមុំ ។ បន្ទាប់​ពី​ទៅ​មក​ព្យាបាល​បាន​មួយ​រយៈ ថ្ងៃមួយ Malik ឱ្យ​យ័ន​មួយ​សន្លឹក​ទៅ​អ្នកជំងឺ​ជា​ឪពុក ដោយ​ប្រាប់​អ្នកជំងឺ​ថា ត្រូវ​ដុត​យ័ន​នេះ​ដោយ​ផ្ទាល់​ដៃ ហើយ​ទៅ​ដុត​នៅ​កន្លែង​ស្ងាត់ ឆា្ង​ា​យ​ពី​ផ្ទះ កាន់តែ​ឆ្ងាយ​កាន់តែ​ល្អ មិន​អាច​ដុត​នៅ​ក្បែ​ផ្ទះ​បាន​ទេ ។

ពេល​អ្នកជំងឺ​ទៅ​ផុត Malik ប្រាប់​នាង​ក្រមុំ​ឱ្យ​នៅ​ស្ងៀម ចាំ​គេ​ផ្ដុំ​មន្តអាគម​បណ្ដេញ​ព្រលឹង​ខ្មោច​ពី​ខ្លួន​នាង ។ ហេតុតែ​ជឿ​ជ្រុល​ពេក នាង​ក្រមុំ អាយុ​២៥​ឆ្នាំ​ខំ​អង្គុយ​ស្ងៀម​បិទ​ភ្នែក ដើម្បី​ឱ្យ​គ្រូមន្តអាគម​បណ្ដេញ​ខ្មោច​ចេញពី​ខ្លួន ។ ដឹង​អី​គ្រូ​បោកប្រាស់​ផ្លុំ​មួយ​ផែត​ចំ​មុខ​នាង ស្រាប់តែ​នាង​ងងឹតមុខ​សន្លប់​ឈឹង​តែ​ម្ដង ដែល​ជា​ឱកាស​ឱ្យ​គេ​រំលោភ​តាម​ចិត្ត​គ្មាន​ការ​រើបម្រះ​អ្វី​ទាំងអស់​។ មួយ​ម៉ោង​ក្រោយមក ទើប​នារី​រង​គ្រោះ​ដឹងខ្លួន​វិញ ។ នាង​បាន​ត្រឹមតែ​អង្គុយ​យំ​ពេល​ឃើញ​ខ្លួនប្រាណ​ននលគក ។ ទោះ​ស្ដាយក្រោយ​ក៏​ហួសពេល​អស់​ទៅ​ហើយ ។ យំ​ឈឺចាប់​មួយសន្ទុះ នាងរ​ត់ទៅ​រក​ឪពុក និង​និយាយ​ប្រាប់​រឿង​អាក្រក់​ដែល​ខ្លួន​ឆ្លងកាត់ ហើយ​នាំ​គ្នា​ទៅ​ប្ដឹង​ប៉ូលិស ។

គ្រូមន្តអាគម​បោកប្រាស់​បង្កើត​ការិយាល័យ​អាពាហ៍ពិពាហ៍​ដើម្បី​រំលោភ​បុគ្គលិក​ស្រី
តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ដំណឹង​ពេល​ថ្ងៃ​របស់​ឥណ្ឌា ប៉ូលិស​នៅ​តំបន់ Bolivi ទើបតែ​ចាប់ខ្លួន​គ្រូមន្តអាគម​បោកប្រាស់​ម្នាក់​ឈ្មោះ Mahesh Jami អាយុ​៤៥​ឆ្នាំ ដែល​បង្កើត​ការិយាល័យ​អាពាហ៍ពិពាហ៍ ដើម្បី​មានឱកាស​ជំរិត​ទារប្រាក់ និង​រំលោភ​បុគ្គលិក​ស្រី​របស់​ខ្លួន ។

ពេល​ស៊ើ​ប​អង្កេត ប៉ូលិស​រក​ឃើញ​រូប​អាក្រាត​កាយ​របស់​នារី​ជា​ច្រើន​នាក់​នៅ​ក្នុង​អាល់​ប៊ុ​ម​របស់ Mahesh Jami ។ ដូច្នេះ​ទោះបី​នារី​រង​គ្រោះ​មានការ​អៀនខ្មាស មិន​ហា​៊​ន​ដាក់​ពាក្យបណ្ដឹង​ក៏​ប៉ូលិស​ស្គាល់​នារី​រង​គ្រោះ​អស់ហើយ ។ នារី​រង​គ្រោះ​ម្នាក់​របស់​ការិយាល័យ​អាពាហ៍ពិពាហ៍​និយាយ​ប្រាប់​ប៉ូលិស​ថា នៅ​ថ្ងៃមួយ Jami ហៅ​នាង​ចូល​កន្លែងធ្វើការ​របស់​គេ ហើយ​ប្រាប់​នាង​ថា​មាន​ខ្មោច​កំណាច​មួយ​ក្បាល​សណ្ឋិត​ក្នុង​ខ្លួន​នាង ទាល់តែ​ធ្វើ​ពិធី Puja បណ្ដេញ​ខ្មោច​នោះ​ទើប​នាង​ផុត​ពី​គ្រោះថ្នាក់ ។ គេ​ចេះ​ពិធី Puja សក្តិ​សិទ្ធិ​ណាស់ ព្រោះ​គេ​ជា​គ្រូ​មន្ត​អាគម​កំពូល​មួយ​រូប ចាំ​គេ​ធ្វើ​ឱ្យ ។ ដោយ​ហេតុតែ​ជឿ​ស៊ប់​ជន​នោះ​ថា ជា​គ្រូមន្តអាគម​កំពូល​មែន​នាង​ក៏​យល់ព្រម ។ ដឹង​អី​នាង​ត្រូវ​ចាប់រំលោភ​តាម​ចិត្ត​ពេល​ធ្វើ​ពិធី Puja ។ រំលោភ​រួច​យក​ទូរស័ព្ទ​ដៃ​ថត​រាង​កាយ​ដេក​អាក្រាត​របស់​នាង​ទៀត ។ ក្រោយ​មាន​រូបថត​នោះ​ក្នុង​ដៃ​ហើយ គ្រូមន្តអាគម​បោកប្រាស់​គំរាម​នាង និង​បន្ត​រំលោភ​នាង​ទៀត​។ ដោយ​ទ្រាំ​លែង​បាន នាង​ក៏​ឈប់​ធ្វើការ​នៅ​កន្លែង​នោះ ។ ប៉ុន្ដែ​ជន​នោះ​មិន​ព្រម​លែង​នាង​សោះ នៅ​តែ​បន្ដ​គំរាម​នាង ហើយ​បង្ខំ​ឱ្យ​នាង​ត្រូវ​តែ​ទៅ​ប្រគល់​ខ្លួនប្រាណ​ឱ្យ​គេ ពេល​ណា​គេ​ត្រូវការ​សប្បាយ ។

គំរាម​រឿង​ខ្មោច​ព្រាយ គ្រូ​បោកប្រាស់​រំលោភ​នារី​រង​គ្រោះ​រាប់​ឆ្នាំ  
គ្រូមន្តអាគម​បោកប្រាស់​ម្នាក់​ទៀត​ឈ្មោះ  Shantilah ទើបតែ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដែរ ។ គ្រូ​បោកប្រាស់​រូប​នោះ​គំរាម​នារី​ម្នាក់​ថា បើ​មិន​ព្រម​ប្រគល់​ខ្លួន​ឱ្យ​គេ​រំលោភ​ទេ​នឹង​បញ្ជូន​ខ្មោច​ឱ្យទៅ​កាច់ក​ឪពុក​ម្ដាយ ព្រមទាំង​បងប្អូន​នាង​ឱ្យ​ងាប់​អស់​មួយ​ផ្ទះ ។ ដោយ​ជឿ​ថា​ជន​នោះ​ចេះ​មន្តអាគម​ខ្លាំង​អាច​បណ្ដេញ​ខ្មោច​ព្រាយ​បាន​មែន នាង​ព្រម​ធ្វើ​តាម​ការ​គំរាម ដោយ​ហៅ​ថ្មើរម៉ាន នាង​ទៅ​ថ្មើរ​ហ្នឹង តាំងពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៥​នេះ ។ មិន​ត្រឹមតែ​រំលោភរាងកាយ​ទេ ជន​នោះ​ថែម​ទាំង​ជំរិត​ទារប្រាក់​ពី​នាង ២០០​លាន​រូពី​ទៀត ។ ទីបំផុត​នារី​រង​គ្រោះ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ផឹកថ្នាំ​ពុល ដើម្បី​បញ្ចប់ជីវិត​អភ័ព្វ ប៉ុន្ដែ​គេ​សង្គ្រោះ​ជីវិត​នាង​បាន ។

ក្រោយ​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ត្រូវ​ចោមរោម​សួរ​ពី​មូលហេតុ​ចង់​ស្លាប់​ទាំង​នៅ​ក្មេង​ដូច្នេះ នារី​រង​គ្រោះ​ដាច់​ចិត្ត​និយាយ​ចេញ​មក​ទាំងអស់ ។ នាង​ប្រាប់​ប៉ូលិស​ពី​អ្វី​ដែល​គ្រូមន្តអាគម​បោកប្រាស់​ធ្វើ​លើ​រូប​នាង​តាំងពី​ឆ្នាំ​២០០៦​មក ។ នាង​ថា​ពេល​ខ្លះ​ជន​នោះ​នាំ​នាង​ទៅ Manori និង Dashisa ហើយ​ជួល​ផ្ទះសំណាក់​រំលោភ​នាង​អស់ចិត្ត​ទើប​ត្រឡប់​ទៅ​វិញ ។ អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ពេល​ខ្លះ​រំលោភ​នាង​ក្នុង​រថយន្ដ​តូច​របស់​គេ​តែ​ម្ដង ៕