ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​នាំ​ឱ្យ​ជីវិត​មិន​ភ្លឺស្វាង

2 ឆ្នាំ មុន

ថីនមិទ្ធៈ​(​ថី នៈ មិត ធៈ​)​ជា​នី​វរ​ណ​(​នី វៈ រៈ ណៈ​)​ធម៌​ទី​៣​ក្នុង​ចំណោម​ពួក​នីវរណធម៌​ទាំង​៥ ។ ធម៌​នេះ​មាន​ក្នុង​បុគ្គល​ណា​ហើយ រមែង​ញុំ​ា​ង​បុគ្គល​នោះ​ឱ្យ​ដល់​នូវ​សេចក្តី​អន្តរាយ​ចាក​ប្រយោជន៍​ក្នុង​លោក​នេះ​ទាន់​ភ្នែក​តែ​ម្តង…

ថីនមិទ្ធៈ​(​ថី នៈ មិត ធៈ​)​ជា​នី​វរ​ណ​(​នី វៈ រៈ ណៈ​)​ធម៌​ទី​៣​ក្នុង​ចំណោម​ពួក​នីវរណធម៌​ទាំង​៥ ។ ធម៌​នេះ​មាន​ក្នុង​បុគ្គល​ណា​ហើយ រមែង​ញុំ​ា​ង​បុគ្គល​នោះ​ឱ្យ​ដល់​នូវ​សេចក្តី​អន្តរាយ​ចាក​ប្រយោជន៍​ក្នុង​លោក​នេះ​ទាន់​ភ្នែក​តែ​ម្តង ។

ពាក្យ​ថីនមិទ្ធៈ​ញែក​ចេញ​ជា​ពីរ​សព្ទ​គឺ ១-​ថី​ន​: គឺ​សេចក្ដី​ធុញទ្រាន់ ២-​មិទ្ធ​: គឺ​សេចក្ដី​ងោក​ងក់ ។ បណ្ដា​ធម៌​ទាំងនោះ ថី​ន​: តើ​ដូច​ម្ដេច ? ភាព​មិន​ឈ្លាសវៃ ភាព​មិន​គួរ​ដល់​ការងារ ការ​ជ្រុប​នៅ សម្ងំ​នៅ អាការ​:​រួញរា សេចក្ដី​ធុញទ្រាន់ នេះ​ហៅ​ថា​ថី​ន​: ។

ចុះ​មិទ្ធ​: តើ​ដូច​ម្ដេច ? ភាព​មិន​ឈ្លាសវៃ ភាព​មិន​គួរ​ដល់​ការងារ ការ​ស្រពោន ការ​ងងឹតស្លុប ការ​ងោក​ងក់ ភាព​សុបសៅ នេះ​ហៅ​ថា​មិទ្ធ​:​។

ជា​រួម​មក ថីនមិទ្ធៈ​ប្រែ​ថា សេចក្តី​ងងុយ​ងោក​ងក់​, ដំណើរ​ដេក​លក់​, ដំណើរ​ច្រអូស​និង​ងងុយដេក​, សេចក្តី​ធុញទ្រាន់ រួញរា​ក្នុង​ចិត្ត និង​ដំណើរ​ងងុយដេក ។ បុគ្គល​ដែល​លុះ​ក្នុង​អំណាច​នៃ​ថីនមិទ្ធៈ​រមែង​នាំ​ឱ្យ​ជីវិត​មិន​ភ្លឺស្វាង​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ