ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆន្ទៈ​នៃ​អ្នកបួស

2 ឆ្នាំ មុន

បិដក​លេខ​១៩ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ​រមែង​ញាំ​ង​ឆន្ទ​:​ឲ្យ​កើតឡើង សង្វាត ប្រារ​ព្ធ ព្យាយាម ផ្គង​ចិត្ត តម្កល់ចិត្ត​ដើម្បី​បិទ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក ដែល​មិន​ទាន់​កើតឡើង​មិន​ឲ្យ​កើតឡើង​បាន…

បិដក​លេខ​១៩ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ​រមែង​ញាំ​ង​ឆន្ទ​:​ឲ្យ​កើតឡើង សង្វាត ប្រារ​ព្ធ ព្យាយាម ផ្គង​ចិត្ត តម្កល់ចិត្ត​ដើម្បី​បិទ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក ដែល​មិន​ទាន់​កើតឡើង​មិន​ឲ្យ​កើតឡើង​បាន ១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ចូរ​អ្នក​ទាំងឡាយ​ញុំ​ា​ង​ឆន្ទ​:​ឲ្យ​កើតឡើង សង្វាត​ប្រារ​ព្វ នូវ​សេចក្ដី​ព្យាយាម ផ្គង​ចិត្ត តម្កល់ចិត្ត​ដើម្បី​លះបង់​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក ដែល​កើតឡើង​ហើយ​១ ញាំ​ង​ឆន្ទ​:​ឲ្យ​កើតឡើង សង្វាត​ប្រារ​ព្វ​នូវ​សេចក្ដី​ព្យាយាម ផ្គង​ចិត្ត តម្កល់ចិត្ត​ដើម្បី​បណ្ដុះ​កុសលធម៌​ទាំងឡាយ​ដែល​មិន​ទាន់​កើត ឲ្យ​កើតឡើង​១ ។

ម្នាល​ភិក្ខុ ចូរ​អ្នក​ទាំងឡាយ​ញាំ​ង​ឆន្ទ​:​ឲ្យ​កើតឡើង​សង្វាត ប្រារ​ព្វ​នូវ​សេចក្ដី​ព្យាយាម​ផ្គង​ចិត្ត​តម្កល់ចិត្ត​ដើម្បី​ឲ្យ​កុសលធម៌​ទាំងឡាយ​ដែល​កើតឡើង​ហើយ​ឲ្យ​ឋិត​នៅ​មិន​ឲ្យ​វិនាស​ទៅ ឲ្យ​រឹងរឹតតែ​ចម្រើន​ឡើង​ធំ​ទូលាយ ចម្រើន​ឡើង​ពេញ លេញ នេះ​ហើយ​ជា​ភារៈ​របស់​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា ចូរ​អ្នក​ទាំងឡាយ​ព្យាយាម​ប្រារព្ធ​ដោយ​ឆន្ទៈ​ចុះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ