ហាងឆេងប្រាក់រៀលមានប្រៀបជាងដុល្លារសាំងហ្គាពួរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានទម្ងន់ជាងប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានទម្ងន់ជាងប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានទម្ងន់ជាងប្រាក់ដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹមតែ ៣០៤៩ រៀល ហើយលក់ចេញតែ ៣០៨០ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣០៦៣ រៀល និងលក់ចេញដល់ទៅ ៣០៩៤ រៀលឯណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត ថាតើមានអត្រាយ៉ាងណា ។ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦៥ រៀល, ១ អឺរ៉ូ ទិញចូល ៤៩១០ រៀល លក់ចេញ ៤៩៥៩ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៤៤ រៀល លក់ចេញ ៣១៧៥ រៀល ។
ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៦ រៀល, ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៧ រៀល លក់ចេញ ៣៧៤៤ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦២ រៀល លក់ចេញ ៣៦៥ រៀល ។ ក្នុងនោះដែរ ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕
ចែករំលែកព័តមាននេះ