ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យបណ្តឹង​របស់​កញ្ញា មាន ពេជ្រ​រី​តា និង​ឧកញ៉ា ហេង សៀ ចោទប្រកាន់​គ្នាទៅ​វិញ​ទៅ​មក

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះ​លែង​កញ្ញា មាន ពេជ្រ​រី​តា ពិធី​ការិនី​ទូរទស្សន៍…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះ​លែង​កញ្ញា មាន ពេជ្រ​រី​តា ពិធី​ការិនី​ទូរទស្សន៍ My TV និង​ជា​អតីត​បេ​ក្ខ​នារី Miss Grand Cambodia ឲ្យ​នៅ​ក្រៅ​ឃុំ ជា​បណ្តោះអាសន្ន​ករណីចោទប្រកាន់​ពី​បទ (​លួច​មាន​ស្ថាន​ទម្ងន់ទោស​) ។ ហើយ​កញ្ញា មាន ពេជ្រ​រី​តា កាលពី​ថ្ងៃ​ទី​១១ ឧសភា ក៏​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​ឧកញ៉ា ហេង សៀ វិញ​ដែរ ​ពី​បទ​ប៉ុនប៉ង​រំ​លោ​.​ភ​សេព​ស​.​ន្ថ​វៈ នៅ​ក្នុង​រថយន្ត ។

ទោះជា​យ៉ាងណា​ក្តី ភាគី​ទាំង​ពីរ​សុទ្ធតែ បាន​បង្ហាញ​ភស្តុ​តាង ដើម្បី​ការពារ​ក្តី​រៀងខ្លួន ជាក់ស្តែង​ដូច​ជា​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ ត្រង់​ចំណុច​ម្តុំ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤ ជិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បង្ហាញ​ពី​ជម្លោះ​រវាង​ស្ត្រី​ឈ្មោះ មាន ពេជ្រ​រី​តា និង​លោក​ឧកញ៉ា ហេង សៀ ដែល​រឿងរ៉ាវ​នេះ កំពុង​ចោទប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​ឧកញ៉ា ហេង សៀ បាន​ចោទប្រកាន់​កញ្ញា មាន ពេជ្រ​រី​តា ពី​បទ​(​លួច​មាន​ស្ថាន​ទម្ងន់ទោស​) ដោយ​ចោទប្រកាន​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ ទើប​មានការ​ប្រតប់ប្រតាយ​គ្នា ហើយ​ជនសង្ស័យ​ឈ្មោះ មាន ពេជ្រ​រី​តា បាន​ប្រើ​កាំ​បិទ​ចាក់​លោក​ឧកញ៉ា ហេង សៀ ២​កាំ​បិត ។ ចំណែក​ស្ត្រី​ឈ្មោះ មាន ពេជ្រ​រី​តា ហៅ​យូ​ប៊ី វិញ​បាន​ប្តឹង​ចោទប្រកាន់​លោក​ឧកញ៉ា ហេង សៀ ពី​បទ​(​ប៉ុនប៉ង​រំ​លោ​.​ភ​សេព​ស​.​ន្ថ​វៈ​មាន​ស្ថាន​ទម្ងន់ទោស​) ប្រព្រឹត្ត​នៅ​ក្នុង​រថយន្ត ។

យោង​តាម​កំណត់ហេតុ​ពាក្យបណ្តឹង​របស់​ឧកញ៉ា ហេង សៀ ធ្វើ​ឡើង​ដោយ​សមត្ថកិច្ច នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៦ ឧសភា ២០២១ បានបង្ហាញថា ៖ ក្នុង​អំឡុង​ខែមេសា ខ្ញុំ​(ឧកញ៉ា ហេង សៀ)បាន​ស្គាល់ឈ្មោះ យូ​ប៊ី (​កញ្ញា មាន ពេជ្រ​រី​តា ) ដែល​មានមុខរ​បរជា​អ្នក​ថត​ផ្សាយពាណិជ្ជកម្ម ដោយ​ឈ្មោះ​យូ​ប៊ី​បាន​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ពីរ​ខ្សែ ហើយ​ថត​ផ្សាយ​ពាណិជ្ជកម្ម​និង​បង្ហាញ​ម៉ូត​ឲ្យ​ក្រុមហ៊ុន POUNG STUDIO​។

ការ​ទំនាក់ទំនង​គ្នា​នេះ ក្នុង​នាម​ស្ត្រី​រកស៊ី​ផ្លូវភេទ (​ស៊ី​នំ​ឲ្យ​លុយ​) ខ្ញុំ​បាន​ទំនាក់ទំនង​ណាត់ជួប​ឈ្មោះ​យូ​ប៊ី ចំនួន ៣លើក ហើយ​ច្រើន​ជួប​គ្នា​នៅផ្ទះ​សំណាក់ ជួប​ម្តង​តម្លៃ ២០០ដុល្លារ ទៅ ៣០០ដុល្លារ​។ រាល់​ការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​។ ក្នុង​ទំនាក់ទំនង​រវាង​រូប​ខ្ញុំ​និង​ឈ្មោះ​យូ​បី​មិនមែន​ជា​សង្សារ​ឬ​ប្រពន្ធចុង​ទេ គឺ​ស៊ី​នំ​រួច​ឲ្យ​លុយ​ចប់​។ តែ​រូប​ខ្ញុំ​ធ្លាប់​បាន​ជួយ​ឧបត្ថម្ភ​លុយ​ឈ្មោះ​យ៉ូ​ប៊ី​ម្តង​ចំនួន ១៥០០ ដុល្លារ ដោយ​គេ​ត្រូវការ​លុយ​បង់ថ្លៃ​សាលា​។

លុះ​មក​ដល់​ថ្ងៃ​ទី០៤ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល២និង១២នាទី រូប​ខ្ញុំ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក KIA ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-7258 បើក​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​ក្រុមហ៊ុន​សេង ស្រេង​ហុង អាហរ័ណ​នីហរ័ណ​ចំកាត់ ស្រាប់តែ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ឈ្មោះ យូ​ប៊ី បាន Messages លេខ​ទូរ​សព្ទ​ចូល​មក​លេខ​របស់ខ្ញុំ ឱ្យ​រូប​ខ្ញុំ​ទៅ​ជួប នៅ​ម្តុំ​សាលា​អាស៊ី​អឺរ៉ុប សង្កាត់​ទឹកល្អក​ទី​២ ខណ្ឌទួលគោក​។ នៅ​ពេល​ដែល​ខ្ញុំ​បាន​បើករថយន្ត​ទៅ​ដល់​ក៏​បាន​ជួប​នាង យូ​ប៊ី រួច​ហើយ​នាង​ក៏​បាន​ឡើង​ជិះ​រថយន្ត​ជាមួយ​ខ្ញុំ ដោយ​ខ្ញុំ​ជា​អ្នក​បើក ចំណែក​ឈ្មោះ​យូ​បី​អង្គុយ​ពី​ខាងក្រោយ​ខ្ញុំ ហើយ​ឱ្យ​ខ្ញុំ​បើកឡាន​ចុះឡើង ២ ទៅ​បី​បក ដើម្បី​រង់ចាំ​មនុស្ស​ស្រី​ម្នាក់​ទៀត​ជា​មិត្ត របស់​នាង​។

ក្នុង​ពេល​បើករថយន្ត ឈ្មោះ​យូ​ប៊ី បានឱ្យ​បាញ់​លុយ​តាម ABA ចូល​ក្នុង​គណនី​របស់​នាង ចំនួន ៣០ ដុល្លារ តែ​ខ្ញុំ​គិត​ថា​តិច​ពេក ក៏​បាញ់​លុយ​បន្ថែម​បង្គ្រប់ ៥០ដុល្លារ ក្នុង​ពេល​នោះ ឈ្មោះ​យូ​ប៊ី ប្រហែល​មើលឃើញ​លេខ​សម្ងាត់​របស់ខ្ញុំ ពេល​នោះ នាង​ក៏​ឱ្យ​ខ្ញុំ​បើករថយន្ត​អែប​កៀន ផ្លូវ​ច្រក​តូច​លេខ ១៣៨ កែង​ផ្លូវ​ផ្លូវ​២៥៩ សង្កាត់​ទឹកល្អក​២ ខណ្ឌទួលគោក រួច​ហើយ​នាង​បាន​ធ្វើ​សកម្មភាព​យក​កូនកាំបិត​ចុង​ស្រួច យក​មក​ចាក់​លើ​ក្បាលពោះ​ខាងស្តាំ​របស់ខ្ញុំ​ចំនួន ២​កាំបិត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​។

ភ្លាម​នោះ​ខ្ញុំ​ស្រ​វ៉ា​បើកទ្វា​រថយន្ត​រួច​ចេញ រត់​មក​ខាងក្រៅ​ដើម្បី​ឱ្យ​គេ​ជួយ ចំណែក​នាង​បាន​បើកទ្វារ​ឡាន​រួច​ដើរ​គេចខ្លួន​បាត់​ទៅ​។ ដោយ​បាន​យក​ទូរស័ព្ទ​ដៃ​របស់ខ្ញុំ​មួយ​គ្រឿង​ម៉ាក Iphone 12 ProMax ព៌​ណ​ទឹកមាស គេចខ្លួន​បាត់​។ ចំណែក​រូប​ខ្ញុំ ដោយ​មាន​ស្មារតី​រឹង​មាំ ក៏​បើករថយន្ត​ដោយ​ខ្លួនឯង​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ រួច​ក៏​បន្ត​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ។

ពាក្យបណ្តឹង​របស់​ឧកញ៉ា ហេង សៀ មានទាំងស្រុង ដូចខាងក្រោម ៖

ដោយឡែក យោង​តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ របស់​កញ្ញា មាន ពេជ្រ​រី​តា ហៅ​យូ​ប៊ី អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​២ ជា​ពិធី​ការិនី​ទូរទស្សន៍​ម៉ា​យ​ធី​វី និង​តារា​បង្ហាញ​ម៉ូត បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ឧកញ៉ា ហេង សៀ ពី​បទ​«​ប៉ុនប៉ង​រំ​លោ​.​ភ​សេព​ស​ន្ថ​.​វៈ​» នៅ​ក្នុង​រថយន្ត ។

ករណី​ប៉ុនប៉ង​រំ​លោ​.​ភ​សេព​ស​ន្ថ​.​វៈ​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១ នៅ​ក្បែរ​ផ្សារ​គីឡូ​លេខ​៤ នៅ​ចំណុច​ផ្លូវ​លេខ​១៣៨ កែង​ផ្លូវ​លេខ​២៥៩ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ពាក្យបណ្ដឹង កញ្ញា មាន ពេជ្រ​រី​តា បាន​រៀបរាប់​ថា រូប​នាង​បាន​ស្គាល់​ឧកញ៉ា ហេង សៀ ក្នុង​ពិធី​សម្ភោ​ធ​ហាង​របស់​ឧកញ៉ា​រូប​នេះ ហើយ​ពេល​នោះ​ក៏​បានឃើញ និង​ស្គាល់​រូប​នាង ហើយ​ក៏​បាន​ធ្វើការ​ទំនាក់ទំនង តាម​រយៈ​ប្រព័ន្ធ​តេ​លេ​ក្រាម​មក​នាង​ជា​បន្តបន្ទាប់ ។ នាង​រៀបរាប់​ក្នុង​បណ្ដឹង​ទៀត​ថា ក្នុង​ពេល​ទំនាក់ទំនង​នាង ឧកញ៉ា ហេង សៀ បាន​ផ្ញើ​លុយ​ចំនួន​៥​ដង​ឲ្យ​នាង តែ​នាង​បាន​បដិសេធ​ថា នាង​មិន​យក​នោះ​ទេ កុំ​ផ្ញើ​មក​នាង​អី ព្រោះ​នាង​មាន​លុយ​ចាយ​គ្រប់គ្រាន់​ហើយ​។ ប៉ុន្តែ​ឧកញ៉ា​រូប​នេះ នៅ​តែ​ផ្ញើ​លុយ​ជា​បន្តបន្ទាប់​ទៀត ។

បន្ថែម​ពីលើ​នេះ កញ្ញា មាន ពេជ្រ​រី​តា បាន​ឲ្យ​ដឹង​ទៀត​ថា ឧកញ៉ា ហេង សៀ បាន​ប្រើ​ពាក្យលួងលោម​ចង់​ជួប និង​ស្គាល់​រូប​នាង តែ​នាង​បដិសេធ​មិន​ព្រម​ជួប លុះត្រា​ទាក់ទង​នឹង​ការងារ​ទើប​នាង​ព្រម​ជួប ។ កញ្ញា មាន ពេជ្រ​រី​តា បាន​រៀបរាប់​បន្ត​ថា ឧកញ៉ា ហេង សៀ នៅ​តែ​បន្ត​រំខាន​រូប​នាង រហូត​ដល់​មានការ​ផ្ញើ​រូប​អាសអាភាស​មក​នាង តែ​ក្រោយមក​ឧកញ៉ា​រូប​នេះ បាន​លុប​ចោល​ដោយ​ខ្លួនឯង​វិញ ។ រហូត​ដល់​ថ្ងៃ​កើតហេតុ ប្រហែលជា​ថ្ងៃ​ទី​៤ ខែឧសភា ឧកញ៉ា​ខាងលើ​នេះ បាន​ទូរស័ព្ទ​ទៅ​នាង​ថា «​ចង់​ជួប​ហើយ​ចង់​ឲ្យ​អីវ៉ាន់​មួយ​ចំនួន​មក​នាង ដើម្បី​យក​ទៅ​ចែក​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ទទួល​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩» ។

បើ​តាម​កញ្ញា មាន ពេជ្រ​រី​តា នៅ​ថ្ងៃ​នោះ​ឧកញ៉ា ហេង សៀ បាន​ចាំ​នាង​នៅ​ក្បែរ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤ រួច​ក៏​បង្ខំ​នាង​ឲ្យ​ចូល​ក្នុង​ឡាន ដោយ​ថា មានរឿង​ការងារ​ត្រូវ​និយាយ​គ្នា​។ បន្ទាប់​មក​នាង​ក៏​ចូល​ក្នុង​ឡាន តែ​ត្រូវ​បាន​ឧកញ៉ា​រូប​នេះ និយាយ​ពាក្យ​អាសអាភាស​ដាក់​រូប​នាង និង​យកដៃ​លូក​ស្ទាបអង្អែល​ភ្លៅ និង​ប្រដាប់​ភេទ​នាង​ផង​ដែរ ។

ពិធីការនី​នៅ​ស្ថានីយ៍ទូរទស្សន៍ ក៏​បាន​និយាយ​ក្នុង​ពាក្យបណ្ដឹង​បន្ត​ថា ឧកញ៉ា​ខាងលើ​នេះ ចង់​យក​រូប​នាង​ទៅ​ផ្ទះសំណាក់ តែ​នាង​បដិសេធ និង​ថា នាង​នឹង​លោត​ចុះ​ពីលើ​ឡាន ។ ឧកញ៉ា​រូប​នេះ និយាយ​ថា ខ្លួន​មាន​កាំភ្លើង​។ តែ​យ៉ាងណា​ក៏​ដោយ កញ្ញា មាន ពេជ្រ​រី​តា បាន​ខិតខំ​រើ​បំរាស់ និង​ច្រាន​ដៃ​របស់​ឧកញ៉ា ហេង សៀ ចេញ ហើយ​ដៃ​របស់​នាង​មិន​មាន​កាន់​របស់​អ្វី​ទេ គឺ​ដៃទទេ​សុទ្ធ ហើយ​នាង​ក៏​បាន​បើកទ្វារ​ឡាន រត់​ចេញ​មក​ក្រៅ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប្រ​សិន​នាង​ខ្ញុំ​មិន​អាច​បើកទ្វារ​ឡាន​ចេញ​បាន​ទេ គាត់​នឹង​ធ្វើការ​រំ​លោ​.​ភ​សេព​ស​ន្ថ​.​វៈ​នៅ​ក្នុង​ឡាន ឬ​ដឹក​នាង​ខ្ញុំ​យក​ទៅ​ផ្ទះសំណាក់​តែ​ម្ដង ពីព្រោះ​នាង​ខ្ញុំ​បាន ភ័យ​ត​ត់​ស្លុត ខ្លាច​អាច​កាត់​សម្លាប់​ដោយ​ប្រើប្រាស់​កាំភ្លើង​មិន​ហ៊ាន​តដៃ ឬ​រើ​បម្រាស់​នោះ​ឡើយ ។ ហើយ នាង​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ម្តាយ​ឱ្យ​ដឹង​រឿង​នេះ​ទេ ព្រោះ​មិន​ចង់ឱ្យ​គាត់​ពិបាកចិត្ត ។

ជុំវិញ​ការ​ដាក់​ពាក្យបណ្តឹង​នេះ កញ្ញា មាន ពេជ្រ​រី​តា បាន​ប្តឹង​និង​ទាមទារ​សំណង​មួយ​ចំនួន​ដូច​តទៅ ៖
១៖ ប្តឹង​ឧកញ៉ា ពី​បទ «​ប៉ុនប៉ង​រំ​លោ​.​ភ​សេព​ស​ន្ថ​.​វៈ​» ដោយ​មាន​ស្ថាន​ទម្ងន់
២៖ ទាមទារ​សំណង់​ជំងឺ​ចិត្ត ចំនួន​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ
៣៖ ទាមទារ​ការ​ខាតបង់ និង​ខូចខាត​ពេលវេលា និង​សេវា​ផ្លូវច្បាប់​ចំនួន ១​ម៉ឺន​ដុល្លារ ។

ជុំវិញ​រឿង​ក្តី​ប្តឹង​ចោទប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មកខាងលើនេះ មាន​តែ​រង់ចាំ​មើល​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញទេ តើ​កាត់ក្ដី​យ៉ាងណា​ចំពោះ​ពាក្យបណ្ដឹង​ភាគី​ទាំង​សងខាង ? ស្របពេលដែលមហាជនស្ទើរតែទូទាំងប្រទេស កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើរឿងនេះ ៕

ពាក្យបណ្តឹង​របស់​កញ្ញា មាន ពេជ្រ​រី​តា មានទាំងស្រុង ដូចខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ