ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​ដំណើរការ​ប្រព័ន្ធ​ទិន្នន័យ​«​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​»​ដើម្បី​សម្របសម្រួល​វិនិយោគ​និង​អភិវឌ្ឍន៍​ចីរភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជាមួយ​វេទិកា​រស​ដ្ឋ​កិច្ច​ពិភពលោក បាន​រៀបចំ​ពិធី​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទិន្នន័យ​ស្តី​ពី សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សំដៅ​ផ្តល់​កិច្ច​សម្របសម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃ​ទី​១២​ឧសភា​នេះ ឯកឧត្តម សុខ…

រាជធានី​ភ្នំពេញ​ ៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជាមួយ​វេទិកា​រស​ដ្ឋ​កិច្ច​ពិភពលោក បាន​រៀបចំ​ពិធី​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទិន្នន័យ​ស្តី​ពី សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សំដៅ​ផ្តល់​កិច្ច​សម្របសម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃ​ទី​១២​ឧសភា​នេះ ឯកឧត្តម សុខ ច​ន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ស្នើ​សុំ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​នេះ​ឱ្យ​បាន​ទូលំទូលាយ ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នក​វិនិយោគ​និង​ក្រុមហ៊ុន​បរទេស​នឹង​មើលឃើញ​ថា កម្ពុជា​កំពុង​បង្កើត​នូវ​បរិស្ថាន​វិនិយោគ​ដែល​ស្វាគមន៍​វត្តមាន​របស់​ពួក​គេ ខណៈ​ខិតខំ​ជំរុញ​ការ​វិនិយោគ​ដែល​មាន​ទ​ង្វើ​រ​ធុរកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ​និង​មាន​ចី​រត​ភាព​។

លោក បណ្ឌិត Matthew Stephenson នាយក​គោលនយោបាយ​និង​សហគមន៍​នៃ​នាយកដ្ឋាន​វិនិយោគ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​មាន​ប្រសាសន៍​ថា​« ក្រុមហ៊ុន​បរទេស​ដែល​ស្វែងរក​ការ​វិនិយោគ​អនុលោម​តាម​គោលការណ៍​បរិស្ថាន សង្គម និង​អភិបាលកិច្ច អាច​ដាក់​ការ​វិនិយោគ​នៅ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដែល​កំពុង​ប្រតិបត្តិការ​ប្រកបដោយ​ចីរភាព ហើយ​ក្រុមហ៊ុន​កម្ពុជា ដទៃ​ទៀត​អាច​បង្វែរ​ការ​តម្រង់​ទិស​ប្រតិបត្តិការ​ធុរកិច្ច​របស់​ខ្លួន​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ទាក់ទាញ​ការ​ធ្វើ​ធុរកិច្ច​រួម​គ្នា ជាមួយនឹង​ក្រុមហ៊ុន​បរទេស សំដៅ​លើកកម្ពស់​ការ​ធ្វើ​សន្ធានកម្ម ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ តំបន់​និង​ពិភពលោក​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ការ​ជ្រើសរើស​កម្ពុជា ជា​ដៃគូ​ពិភាក្សា​របស់​វេទិការ​សេដ្ឋកិច្ច​ពិភពលោក លើ​ការ​ផ្តល់​កិច្ច​សម្របសម្រួល​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព គឺ​ឈរ​លើ​មូលដ្ឋា​ន​រឹង​មាំ​របស់​កម្ពុជា ដែល​មាន​គោលនយោបាយ​បើកចំហរ​ដ៏​ប្រសើរ​ចំពោះ​ការ​វិនិយោគ​។​បន្ថែម​លើស​នេះ មាន​មូលហេតុ​សំខាន់​ៗ​ចំនួន​៣ ដែល​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​សម្រេច​ជ្រើសរើស​យក​កម្ពុជា ជា​ដៃគូ​ក្នុង​ដំណើរការ​នេះ គឺ

១)- កម្ពុជា​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ដ៏​ធំធេង ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក្នុង​កំណើន​គួរ​ឱ្យ​មោ​ទ​នៈ​ជា​មធ្យម​ប្រមាណ​៥០% ចាប់ពី​ឆ្នាំ​២០០២ មក​ដល់​បច្ចុប្បន្ន ហើយ​វិ​និ​ធាន​ការ​ផ្តល់​កិច្ច​សម្របសម្រួល​វិនិយោគ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​ជោគជ័យ​។​

២)- ខណៈ​ពេល​ដែល​កម្ពុជា​ត្រូវការ​ការ​អភិវឌ្ឍ​សម្របសម្រួល​ពេល​ដែល​មាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧% តាំងពី​ឆ្នាំ​២០១១​មក បទ​ពិសោធន៍​របស់​កម្ពុជា​ក្នុង​កា​ធ្វើ​អា​នុ​ភាវូបនីយកម្ម​ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​អាច​ជួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ការ​រៀនសូត្រ​ពី​ជ្រុង​សំខាន់​ៗ នៃ​ការ​អភិវឌ្ឍ​ពាក់ព័ន្ធ​នឹង​កិច្ច​សម្រួល​វិនិយោគ​នៅ​កម្ពុជា​។​៣)-​កម្ពុជា បាន​ក្រសោប​យក​នូវ​កិច្ចសហការ​ធ្វើការ​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល​និង​ផ្នែក​ឯកជន​តាម​រយៈ​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ