ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខវេទនា​រមែង​គ្រប​សង្កត់​សត្វលោក

2 ឆ្នាំ មុន

កាលបើ​ទុក្ខវេទនា​ពាល់ត្រូវ បុគ្គល​ណា​ក្រៀមក្រំ​ចិត្ត លំបាក​ខ្សឹកខ្សួល គួ​ក​ទ្រូង ទ្រហោយំ​ដល់​នូវ​សេចក្ដី​វង្វេងវង្វាន់ ប​ដិ​ឃា​ចិត្ត​គឺ​ចិត្ត​ដែល​ថ្នាំងថ្នាក់ ក្រោធ​ក្រេវ​ក្រៀមក្រំ​កើតឡើង បុគ្គល​នោះ​រមែង​ត្រូវ​សេចក្តី​ទុក្ខ​គ្រប​សង្កត់ ។ ប៉ុន្តែ​កាល​ទុក្ខវេទនា​ពាល់ត្រូវ…

កាលបើ​ទុក្ខវេទនា​ពាល់ត្រូវ បុគ្គល​ណា​ក្រៀមក្រំ​ចិត្ត លំបាក​ខ្សឹកខ្សួល គួ​ក​ទ្រូង ទ្រហោយំ​ដល់​នូវ​សេចក្ដី​វង្វេងវង្វាន់ ប​ដិ​ឃា​ចិត្ត​គឺ​ចិត្ត​ដែល​ថ្នាំងថ្នាក់ ក្រោធ​ក្រេវ​ក្រៀមក្រំ​កើតឡើង បុគ្គល​នោះ​រមែង​ត្រូវ​សេចក្តី​ទុក្ខ​គ្រប​សង្កត់ ។

ប៉ុន្តែ​កាល​ទុក្ខវេទនា​ពាល់ត្រូវ បុគ្គល​ណា​មិន​ក្រៀមក្រំ​ចិត្ត មិន​លំបាក មិន​ខ្សឹកខ្សួល មិន​គួ​ក​ទ្រូង​ត្រ​ហោ​យំ មិន​ដល់​នូវ​សេចក្ដី​វង្វេង​អ្វី​ទេ បដិឃចិត្ត​នៃ​បុគ្គល​នោះ​ក៏​ដេក​សម្ងំ​នៅ​ស្ងៀម បុគ្គល​នោះ​ឯង​រមែង​បន្ទោបង់​សោមនស្ស ទោមនស្ស​អស់ហើយ ក៏​រមែង​ដល់​នូវ​សេចក្តីសុខ​តែ​ម្យ៉ាង ។

យោគាវចរ​ដែល​តាំង​ចិត្តជា​កណ្តាល​មិន​ស្រឡាញ់ មិន​ស្ងប់​រមែង​ជា​អ្នក​ដល់​នូវ​សេចក្តី​ស្ងប់​សោយ​បីតិ​ជា​សុខ​ក្នុង​លោក​នេះ​ផង និង​ទៅ​បរលោក​ក៏​រឹងរឹតតែ​បាន​សុខ​ថែម​ទៀត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ