ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​រក​ឃើញ​ថា វ៉ាក់សាំង​ Sinovac មានប្រសិទ្ធ​​ភាពខ្ពស់​ ការពារ​ការ​ស្លា​.​ប់​បាន​១០០​%

2 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូ​នេ​ស៊ី លោក Budi Gunadi Sadikin បាន​អះអាង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ របស់​

ឥណ្ឌូ​នេ​ស៊ី ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូ​នេ​ស៊ី លោក Budi Gunadi Sadikin បាន​អះអាង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន​ចិន Sinovac Biotech Ltd មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ការ​ធ្វើតេស្ត​ដោយ​ផ្ទាល់​លើ​បុគ្គលិក​សុខាភិបាល​របស់​ខ្លួន ។

ឥណ្ឌូ​នេ​ស៊ី​បាន​តាមដាន​បុគ្គលិក​សុខាភិបាល​ចំនួន ២៥,៣៧៤​នាក់ នៅ​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា រយៈពេល ២៨​ថ្ងៃ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​លើក​ទី​២​រួច​។ ជា​លទ្ធផល​បាន​រក​ឃើញ​ថា វ៉ាក់សាំង​នេះ បានការ​ពារ​ពួក​គេ ១០០​ភាគរយ​ពី​ការ​ស្លា​.​ប់ និង ៩៦​ភាគរយ​មិន​ឱ្យ​ចូល​ព្យាបាល​មន្ទីរពេទ្យ​។ ហើយ​ក្នុង​នោះ ៩៤​ភាគរយ​នៃ​បុគ្គលិក​ទាំងអស់ ត្រូវ​បានការ​ពារ​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ដែល​នេះ​គឺជា​លទ្ធផល​មិនធម្មតា​មួយ​។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក Budi Gunadi Sadikin នៅ​ក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា កន្លង​ទៅ​។

ដោយឡែក​អ្នកនាំពាក្យ​ក្រុមហ៊ុន Sinovac នៅ​ទីក្រុង​ប៉េ​កាំ​ង​បាន​និយាយ​ថា ក្រុមហ៊ុន​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​សិក្សា​របស់​ឥណ្ឌូ​នេ​ស៊ី​បាន​ទេ​។ រហូត​ទាល់តែ​ខ្លួន​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​។

នៅ​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយឡែក​មួយ​ជាមួយ Bloomberg កាលពី​ថ្ងៃ​ទី​១១ ខែឧសភា លោក Yin Weidong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sinovac បានការ​ពារ​ភាព​ខុស​គ្នា​នៃ​ទិន្នន័យ​ពី​គ្លីនិក​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​នេះ​រួច​។ ដោយ​និយាយ​ថា មាន​ភ័ស្តុតាង​កើនឡើង​ដែល​វ៉ាក់សាំង CoronaVac របស់​ក្រុមហ៊ុន Sinovac កំពុង​ដំណើរការ​ល្អ​ប្រសើរ​នៅ​ពេល​អនុវត្ត​ក្នុង​ពិភពលោក​ពិត​៕ (​ដកស្រង់​ចេញពី The Print)

លោក Budi Gunadi Sadikin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ