ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរដកបារ៉ា​ស់ និងរនាំង​ដែក ចេញ​ពី​ផ្នែក​ខ្លះ​នៃ​ភូមិ​ទួល​ពង្រ ក្រោយ​ប្រែ​ពី​តំបន់​ក្រហម ទៅ​លឿងទុំ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ សមត្ថកិច្ច និង​អាជ្ញាធរ ដករ​នាំ​ដែក បើកផ្លូវ​ធំ​ៗ​ស្ថិត​នៅ​តាម​ផ្លូវ​

​រាជធានី​ភ្នំពេញ ៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ សមត្ថកិច្ច និង​អាជ្ញាធរ ​បាន​ដករ​នាំង​​ដែក បើកផ្លូវ​ធំ​ៗ​ស្ថិត​នៅ​តាម​ផ្លូវ​ចោម​ចៅ ក្នុងភូមិ​សា​ស្ត​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចរាចរ​ឆ្លងកាត់​បាន​ឡើង​វិញ ក្រោយ​ពី​តំបន់​នៃ​ភូមិ​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង​៣ និង​ភូមិ​ត្រពាំង​ថ្លឹង​៤ នៃ​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បាន​ប្រែក្លាយ​ពី​​តំបន់​ពណ៌​ក្រហម ទៅ​ជា​លឿងទុំ ។ ដោយឡែក ភូមិ​ត្រពាំង​ថ្លឹង​១ និង​ត្រពាំង​ថ្លឹង​២ នៅ​តែ​ជា​តំបន់​ក្រហម​នៅឡើយ ហើយ​សមត្ថកិច្ច បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ដដែល ។

តាម​សេចក្ដីសម្រេច ស្ដី​ពី​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល​បន្ត សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយ​បែងចែកជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «តំបន់​លឿង»​ សម្រាប់​រយៈពេល៧​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ ។

ក្រោយ​ពី​​រាជ​រដ្ឋាភិបាល​បង្រួម​តំបន់​ក្រហម បិទ​បម្រាម​​តែ​ផ្នែក​ខ្លះ​ក្នុងភូមិ​រួច​មក ឃើញ​ថា​នៅ​តាម​ដងផ្លូវ​ចោម​ចៅ មាន​បងប្អូន​អ្នក​លក់ដូរ​ដោយ​សេរី ច្រើន​កុះករ ខុស​ប្លែក​ពីមុន​ អនុញ្ញាត​ឲ្យ​លក់​តែ​តាម​គំ​នូស​រដ្ឋបាល​សាលា​ខណ្ឌ​កំណត់ និង​រក្សា​គម្លាត​សុ​វត្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ