ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ស្នើ​ឲ្យ​ម្ចាស់​សហគ្រាស​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​កម្មករ​បង្កើត​គណនេយ្យ​វី​ង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​១៦​ម៉ឺន​រៀល​ក្រោយ​បិទ​បញ្ចប់​តំបន់​បិទ​ខ្ទប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​ប្រាក់​ឧ​ត្ថ​ម្ភ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​បាន​ស្នើ​ឲ្យ​និយោជក​ធ្វើ​ប​ច្ចុ​ប្ប​ភាព​លេខ​ទូរស័ព្ទ​របស់​កម្មករ​ជា​ថ្មី ដើម្បី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។ លោក ហេង សួរ រដ្ឋលេខាធិការ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​ប្រាក់​ឧ​ត្ថ​ម្ភ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​បាន​ស្នើ​ឲ្យ​និយោជក​ធ្វើ​ប​ច្ចុ​ប្ប​ភាព​លេខ​ទូរស័ព្ទ​របស់​កម្មករ​ជា​ថ្មី ដើម្បី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១​ថា « ក្រសួង​ការងារ​ស្នើ​សុំ​ឲ្យ​កម្មករ​និយោជក ឬ​ម្ចាស់​សហគ្រាស​ធ្វើ​បច្ចុប្បន្ន​លេខ​ទូរស័ព្ទ​កម្មករ​មក​ក្រសួង ដើម្បី​ងាយស្រួល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​១៦​ម៉ឺន​រៀល ដែល​ជា​ជំនួយ​សង្គម​ពី​រាជរដ្ឋាភិបាល​ក្រោយ​ពេល​អំឡុង​ពេល​បិទ​ខ្ទប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩» ។

លោក​ថា កញ្ចប់​ថវិការ​ជំនួយ​សង្គម និង​សម្រួល​ជីវភាព​របស់​កម្មករ​បាន​មួយ​កម្រិត​ផង​ដែរ ហើយ​កម្មករ​ដែល​ទទួល​បាន គឺជា​កម្មករ​រោងចក្រ​ផ្នែក​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប ។ លោក​បញ្ជាក់​ថា ៖«​កញ្ចប់​ជំនួយ​នេះ​នឹង​ក្លាយជា​កញ្ចប់​មួយ​ដែល​មាន​ប្រយោជន៍​យ៉ាង​ជ្រាលជ្រៅ​ជូន​កម្មករ​របស់​យើង​។ អ្វី​ដែល​យើង​ទទួល​បាន​នោះ គឺ​សប្បាយ​រីករាយ​ផង​ដែរ ដោយសារ​កំលាំង​ចាក់​វ៉ាក់សាំង​បាន​ចូល​ដល់ទី​តាំង​ដែល​ពលរដ្ឋ​ធ្វើ​សំណាក​អវិជ្ជមាន​ហើយ គឺ​ចាក់​វាក់​សាំង​ជូន​ទាំងអស់​» ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា កម្មវិធី​ជំនួយ​សង្គម គឺ​ផ្តល់​ជូន​កម្មករ​នៅ​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ និង​ខេត្ត​ព្រះ​សីហ​នុ ។ នីតិវិធី​សម្រាប់​បងប្អូន​ដែល​ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ​ជំនួយ​ផ្នែក​សង្គម​ជា​សាច់ប្រាក់​នេះ គឺ​ក្រសួង​បាន​សេចក្តី​ប្រកាស​មួយ​ឲ្យ​ម្ចាស់​សហគ្រាស​ទាំងអស់ ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ និង​លេខ​អត្ថ​សញ្ញាណ​ប័ន ។

លោក​បញ្ជាក់​ថា ការ​ពិត​ទិន្នន័យ​យើង​មាន ក៏​ប៉ុន្តែ​ពេល​ខ្លះ​កម្មករ​មានការ​ផ្លាស់​ប្តូរ​ដែរ​ដែល​ធ្វើ​ឲ្យ​ខុស​នឹង​ប្រព័ន្ធ​ទិន្ន​ដែល​ក្រសួង​មាន​ផង​ដែរ ។ លោក​ថា «​យើង​ឲ្យ​ធ្វើ​ប​ច្ច​ប្បុ​ន្ន​ភាព​លេខ​ទូរស័ព្ទ​នេះ ដើម្បី​យើង​យក​ទៅ​បង្កើត​គណនេយ្យ​វី​ង ប៉ុន្តែ​បើសិន​លេខ​ទូរស័ព្ទ​ដែល​បងប្អូន​មានការ​ផ្លាស់​ប្តូរ​នោះ​នឹង​ធ្វើ​ឲ្យ​បងប្អូន​មិន​ទទួល​បាន​ប្រាក់​ក៏​មាន ។ ពេល​នេះ យើង​មាន​ក្រុមការងារ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​សហគ្រាស ដើម្បី​ប្រាប់​ដល់​កម្ម​រហូត​ដល់​២៧ ខែឧសភា ។ យើង​ជឿ​ខាង​រោងចក្រ​អាច​ធ្វើ​បាន ពីព្រោះ​គាត់​មាន​បញ្ជី​កម្មករ​ក្នុង​ការ​បើកប្រាក់​ឈ្នួល​ស្រាប់​» ។
ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក៏​បាន​អំពាវនាវ​ដល់​កម្មករ​ត្រូវ​ពិនិត្យ​មើល​លេខ​ទូ​ស័ព្ទ​របស់​ខ្លួន និង​លេខ​អត្ថ​សញ្ញាណ​ប័ន នៅ​ពេល​ត្រឹមត្រូវ​ត្រូវ​ផ្តិត​មេដាយ​ទទួលស្គាល់ ពីព្រោះ​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ងាយស្រួល​សារ​នៅ​ពេល​ក្រោយ​បើ​ខាង​រោងចក្រ​មិន​បា​នប​ញ្ចូ​ន​ទៅ​ក្រសួង​មាន​បញ្ហា នៅ​ភាគី​រោងចក្រ​នឹង​ទទួលខុសត្រូវ ។

លោក​បញ្ជាក់​ថា «​បើសិន​បងប្អូន​កម្មករ​មិន​បាន​សហការ​ជាមួយ​និយោជក ដូច​ជា មិន​បាន​ពិនិត្យ​លេខ​ទូរស័ព្ទ និង​លេខ​អត្ថ​សញ្ញាណ​ប័ន ហើយ​មាន​បញ្ហា​នោះ គឺជា​កំហុស​របស់​កម្មករ​» ។

លោក​ហេង សួរ ក៏​បាន​គូសបញ្ជាក់​ទៀត​ថា កម្មករ​ដែល​ទទួល​បាន​ប្រាក់​ជំនួយ​ឧបត្ថម្ភ​ពី​រាជធានី​រាជរដ្ឋាភិបាល​នៅ​តំបន់​បិទ​ខ្ទប់​ក្រោយ​កូ​វី​ដ​១៩ មាននៅ​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ និង​ក្រុងព្រះសីហនុ ។ ដោយឡែក​នៅ​ខេត្ត​ផ្សេង​ទៀត​ក៏​ទទួល​បាន​ដែរ បើសិន​គាត់​ផ្ទុក​ជំងឺ​កូ​វី​ដ ដោយ​ទទួល​បាន​ប្រាក់​ចំនួន​១៦​ម៉ឺន​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ អ្ម​ក​នាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​១១០​រោងចក្រ ត្រូវ​បាន​កំលាំង​កង​យោធពលខេមរភូមិន្ទ​បាន​ចាក់​វ៉ាក់សាំង​ជូន​កម្មករ ។ លោក​ថា កម្មករ​ផ្នែក​រោច​ក្រ​កាត់ដេរ ស្បែកជើង និង​ការ​បូ​ប​អាច​ទទួល​បាន​ប្រាក់ ជំនួយ​ឧបត្ថម្ភ​តែ​ចំនួន​១៦​ម៉ឺន​រៀល​តែ​មួយ​ដងគត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ