ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៥យ៉ាង ដែលត្រូវជៀសវាង បន្ទាប់ពីរួមភេទរួច

2 ឆ្នាំ មុន

យោងតាមការស្រាវជ្រាវ ការរួមភេទដែលមានភាពសន្ធោសន្ធៅ អាចដុតជិត ១៥០កាឡូរីរៀងរាល់ ៣០នាទី។ ដូច្នេះអារម្មណ៍ឃ្លានអាហារពិតជាមាន ប៉ុន្តែវាចាំបាច់ត្រូវយល់ថាមុខងាររបស់រាងកាយមិនធម្មតាទេបន្ទាប់ពីរួមភេទរួច ដូច្នេះការបរិភោគអាហារក៏ត្រូវតែមានការជ្រើសរើសឱ្យស្រួលបួលដែរ។ ថ្ងៃនេះអ្នកនឹងបានដឹងពីអាហារ៥ប្រភេទ ដែលមិនគួរទទួលទានក្រោយពេលរួមភេទរួច។…

យោងតាមការស្រាវជ្រាវ ការរួមភេទដែលមានភាពសន្ធោសន្ធៅ អាចដុតជិត ១៥០កាឡូរីរៀងរាល់ ៣០នាទី។ ដូច្នេះអារម្មណ៍ឃ្លានអាហារពិតជាមាន ប៉ុន្តែវាចាំបាច់ត្រូវយល់ថាមុខងាររបស់រាងកាយមិនធម្មតាទេបន្ទាប់ពីរួមភេទរួច ដូច្នេះការបរិភោគអាហារក៏ត្រូវតែមានការជ្រើសរើសឱ្យស្រួលបួលដែរ។ ថ្ងៃនេះអ្នកនឹងបានដឹងពីអាហារ៥ប្រភេទ ដែលមិនគួរទទួលទានក្រោយពេលរួមភេទរួច។

១. ស៊ុត៖ តាមដែលអាចធ្វើទៅបាន សូមព្យាយាមជៀសវាងស៊ុតពណ៌លឿង ព្រោះវាមានជាតិខ្លាញ់និងកូលេស្តេរ៉ុលខ្ពស់ ហើយញ៉ាំភ្លាមៗក្រោយពេលរួមភេទ អាចបង្កភាពមិនស្រួលនិងមានសភាពឡេះឡះនៅមិនសុខក្នុងខ្លួន។

២. សុរា៖ ជាតិអាល់កុលគឺដាច់ខាតមិនត្រូវផឹកទេ បន្ទាប់ពីរួមភេទ ព្រោះវាមានសកម្មភាពរំញោចខ្លាំង ដែលធ្វើឱ្យការរំលាយអាហារថយចុះ និងអាចនាំឱ្យឆាប់ខឹង ខ្សោយអស់កម្លាំង និង វិលមុខ។

៣. កាហ្វេ / តែ៖ កាហ្វេនិងតែ​ មានជាតិកាហ្វេអ៊ីន។ ការផឹកវាក្រោយពេលរួមភេទនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាង ហើយរំខានដល់អរម៉ូនដែលជំរុញការគេង។ ជាទូទៅ មនុស្សរួមភេទមុនពេលគេង។ ដូចនេះហើយ ប្រសិនបើផឹកវា អ្នកនឹងបញ្ឈរភ្នែក ក្រោយពេលរួមភេទរួច មួយយប់ទល់ភ្លឺហើយ។

៤. ភីហ្សា៖ យោងតាមអ្នកជំនាញបានឱ្យដឹងថា ការញ៉ាំម្សៅនំភីហ្សា រួមជាមួយឈីស អាចធ្វើឱ្យរាងកាយរបស់យើងមានសភាពក្តៅរោលរាល។ វាត្រូវបានគេណែនាំឱ្យចៀសវាងអាហាររហ័សដូចជាភីហ្សា ពីព្រោះភ្លាមៗបន្ទាប់រួមភេទរួច​ លំហូរឈាមមានការឡើងខ្ពស់ ហើយមិនសូវជាមានឈាមរត់ទៅប្រព័ន្ធរំលាយអាហារ។ នេះជាហេតុធ្វើឱ្យការញ៉ាំអាហារដូចជាភីហ្សា ធ្វើឱ្យមានបញ្ហារំលាយអាហារ។

៥. ដំឡូងបារាំងបំពង៖ ដំឡូងបារាំងបំពង ត្រូវបានកែច្នៃ ចៀន បំពង និងមានជាតិសូដ្យូមខ្ពស់ ដែលអាចធ្វើឱ្យអ្នករំភើបបន្ទាប់ពីរួមភេទ ប៉ុន្តែវាជាអ្វីដែលអ្នកគួរចៀសវាង។ នេះក៏ព្រោះថា វាអាចបង្កជាបញ្ហាលើសសម្ពាធឈាមរយៈពេលខ្លី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ