ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉េ​ត មាស​ភក្តី ឲ្យដឹងថានៅ​ភ្នំពេញ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ បន្ត​ធ្លាក់​ចុះ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​បានអោយ​ដឹង​ថា គិត​ត្រឹម​ម៉ោង ៩:០០​នាទី​យប់ សម្រាប់​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​បានអោយ​ដឹង​ថា គិត​ត្រឹម​ម៉ោង ៩:០០​នាទី​យប់ សម្រាប់​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១២ ឧសភា ២០២១​នេះ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​ត្រឹមតែ ១៦៨​នាក់ ដែល​ជា​តួលេខ​ធ្លាក់​ចុះ​បន្ថែម​ទៀត គួរ​អោយ​កត់សម្គាល់ បន្ទាប់​ពី​តួលេខ​ចុះ​ពី​ជាង​៥០០​នាក់ មក​ជាង​២០០​នាក់ រយៈពេល ៤​ថ្ងៃ​ផ្ទួន​ៗ ។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ២៧៩​នាក់ ដែល​ជា​ករណី​ឆ្លង ក្នុង​សហគមន៍ ហើយ​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ២៥១​នាក់ នៅ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ