ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ត្អូញត្អែរ និង​ព្រួយបារម្ភ​ពី​បញ្ហា​ដំណាំ​ទុរេន​ជាង​៦០០​ដើម​ងា​.​ប់​ជា​បណ្តើរ​ៗ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​មួយ​គ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​ដំណាំ​ទុរេន​របស់​ខ្លួន ជាង​៦០០​ដើម ដែល​ងា​.​ប់​ជា​បណ្តើរ​ៗ ដោយសារ​ខ្វះខាត​ទឹកអូរ​បូម​ស្រោច ខណៈ​ទឹកអូរ​ដែល​ហូរ​ធ្លាក់​មក​ពីលើ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រូវ​បាន​ក្រុមហ៊ុន​ទឹក​ស្អាត​មួយ បិទ​យក​ទឹក​អស់​ទុក​សម្រាប់​លក់ខ្លួន​ឯង…

ខេត្ត​ប៉ៃលិន ៖ កសិករ​មួយ​គ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​ដំណាំ​ទុរេន​របស់​ខ្លួន ជាង​៦០០​ដើម ដែល​ងា​.​ប់​ជា​បណ្តើរ​ៗ ដោយសារ​ខ្វះខាត​ទឹកអូរ​បូម​ស្រោច ខណៈ​ទឹកអូរ​ដែល​ហូរ​ធ្លាក់​មក​ពីលើ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ត្រូវ​បាន​ក្រុមហ៊ុន​ទឹក​ស្អាត​មួយ បិទ​យក​ទឹក​អស់​ទុក​សម្រាប់​លក់ខ្លួន​ឯង ដែល​ធ្វើ​ឱ្យ​គាត់ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​រាប់រយ​គ្រួសារ​រស់នៅ​ដាំ​ដំណាំ​នៅ​ក្បែរ​ៗ​មាត់​អូរ គ្មាន​ទឹក​ស្រោចស្រព បណ្តាល​ឱ្យ​ងា​.​ប់រង​ការ​ខូចខាត​អស់​ច្រើន ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ ផា​ន់ ឡេ​ង អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ទាំង​ការ​ព្រួយបារម្ភ​ចំពោះ​ដំណាំ​ទុរេន​របស់​ខ្លួន​ឱ្យ​ដឹង​ថា ៖ គាត់​បាន​ដាំ​ដំណាំ​ទុរេន​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ក៏​ទទួល​បាន​ផល​ផ្លែ​លក់​ជា​ហូរហែ ក្រោយ​ពី​ដាំ​បាន​រយៈពេល​៥​ឆ្នាំ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ឆ្នាំ​២០២១​នេះ គាត់​ទទួល​រង​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ បាន​បោកបក់​ធ្វើ​ឱ្យ​ធ្លាក់​ផ្លែ​ទុរេន​ជិត​ទុំ​នៅ​ក្នុង​ចំការ​អស់​ជាង​១០០​ផ្លែ ធ្វើ​ឱ្យ​ខាតបង់​អស់​ច្រើន ។ លើស​ពី​នេះ ដំណាំ​ទុរេន របស់​ខ្លួន​អត់​មានទឹក​បូម​ស្រោច​នោះ​ទេ ព្រោះ​ទឹក​នៅ​ក្នុង​អូរ​រីង​ខះ​អស់ ដោយសារ​មាន​ក្រុមហ៊ុន​ទឹក​ស្អាត​មួយ​យីហោ «​ថូ​ម៉ាក់​» បាន​ដាក់​ទុយោ​ទប់​យក​ទឹក​ប្រើប្រាស់​លក់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន តែ​ម្នាក់ឯង មិន​ឱ្យ​ហូរ​ចូល​អូរ​បាន​នោះ​ឡើយ ។ រីឯ​គាត់ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​រាប់រយ​គ្រួសារ រស់នៅ​ផ្នែក​ខាងក្រោម​ក្បែរ​ៗ​មាត់​អូរ ខ្វះខាត​ទឹក ដោយ​ជួនកាល​ពេល​រដូវក្តៅ​ខ្លាំង ធ្វើ​ឱ្យ​ទឹកអូរ​រីងស្ងួត​អស់ លុះ​អត់​ទឹក​ប្រើ​ក៏​ព្រ​លែង​ដំណាំ​ទុរេន​ចោល លុះ​ដើម​ធូ​រេ​ន​មាន​ផ្កា ក្តិ​ប គឺ​ជ្រុះ​ស្ទើរ​អស់​ពីលើ​ដើម​តែ​ម្តង ។

គាត់​បញ្ជាក់​ថា រាល់ថ្ងៃ បើសិនជា​មាន​ភ្លៀង​ធ្លាក់ ទើប​មានទឹក​ហូរ​ចូល​ក្នុង​អូរ ដើម្បី​បូម​ស្រោចស្រព​ដំណាំ​របស់​ខ្លួន តែបើ​រាំង​ស្ងួត​យូរ​ពេក គឺ​អត់​មានទឹក​ហូរ​ធ្លាក់​ចូល​អូរ​នោះ​ឡើយ ព្រោះ​ក្រុមហ៊ុន​ខាងលើ​បាន​បិទ​ស្ទាក់​ទុក​ទឹក​អស់រលីង​ជាង​១០​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​រស់នៅ​លំបាក​វេទនា ទោះបីជា​ប្តឹង​ទៅ​ខាង​ភូមិ​-​សង្កាត់ ឱ្យ​ជួយ​រក​ដំណោះស្រាយ ក៏​មិន​បាន​ផល​អ្វី​នោះ​ទេ ។ ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នេះ មិនមែន​តែ​គាត់​ម្នាក់​នោះ​ទេ គឺ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដែល​រស់នៅ​ក្បែរ​ដងអូរ​នេះ​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក គង់ វ​ណ្ណា ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ក្រុមហ៊ុន​ទឹក​ស្អាត បិទ​ទឹក​ផ្នែក​ខាងលើ បណ្តាល​ឱ្យ​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងអូរ រហូត​មក​ដល់​ពេល​នេះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​ក្រុមការងារ​ឱ្យ​ដុតដៃដុតជើង ចុះ​ដោះស្រាយ​ជាមួយនឹង​ក្រុមហ៊ុន​ខាងលើ ដោយ​ធ្វើ​យ៉ាងណា ត្រូវ​មាន​អាង​ទឹក​ស្តុក​សម្រាប់​ក្រុមហ៊ុន រីឯ​ទឹកអូរ​ធម្មជាតិ ត្រូវ​បើក​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​ដាំ​ដុះ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ